ភ្នំពេញ៖តារាចម្រៀងឆន សុវណ្ណារាជ ពេលនេះហាក់មានអារម្មណ៍កាន់តែច្របូកច្របល់ក្រោយពីលោកបានទម្លាក់បេក្ខជនទុំ សុវត្ថិ ចេញពីកមក្មវិធីCambodian Idol រដូវកាលទី៤ ត្រឹមវគ្គ Judge Audition ដែលធ្វើឲ្យការរិះគន់មកលើរូបលោកសន្ទុះដូចទឹកបាក់ទំនប់ ទើបនាំឲ្យតារារោមទ្រូងច្រើនរូបនេះបានចំណាយពេលជិះរថយន្ដរាប់រយគីឡូម៉ែត្រទៅបួងសួងនិងបន់ស្រន់អ្នកតាមានបារមីពូកែៗនៅតាមខេត្តមួយចំនួនដើម្បីកុំឲ្យជួបរឿងរ៉ាវអាក្រក់ប៉ៈខ្លួនទៀត។ដោយឡែកFan សុវណ្ណារាជ បានព្យាយាមលើកទឹកចិត្តតារារូបនេះថាកុំឲ្យខូចចិត្តខ្លាំងពេកអី ព្រោះមនុស្សមិនមែនទេវតា,អ្នកណាមិនចេះខុស?

ឆន សុវណ្ណារាជ បានសំពះនិងបត់ជើងចំថ្ងៃសីល១៥កើតកាលពីថ្ងៃទី១៦មិថុនា នៅពីមុខរូបសំណាកលោកតាស្រុះភ្នំដោះក្រមុំ នៅខេត្តមណ្ឌុលគិរីហើយបួងសួងថា”សូមបារមី លោកតាស្រុះភ្នំដោះក្រមុំ តាមថែរក្សារកូនចៅឲ្យជួបតែសេចក្ដីសុខរឿងរ៉ាវល្អៗ អំពើល្អមិនសាបសូន្យ”។

នេះមិនមែនជាលើកទី១នោះទេពោលគឺតាំងពីរងព្យុះបក់បោករិះគន់លើខ្លួនដូចភ្នំសង្កត់នោះមកឆន សុវណ្ណារាជ បានចេញបន់ស្រន់ជាបន្ដបន្ទាប់តាមទីអារ៉ាមដែលមានវត្ថុសាកសិទ្ធិ ខណៈសុគន្ធកញ្ញា ដែលមិនចុចYes យកលោកសុវត្ថិ ដូចលោករាជ ដែរនោះបែជាចំនួនរិះគន់ស្រាលជាងឬស្ទើតែស្ងប់ស្ងាត់ទៅវិញហើយ។យ៉ាងណាអ្វីដែលសុវណ្ណារាជ ពិបាកនិងសន្និដ្ឋាននោះគឺថាតើតំណែងជាគណៈកម្មាការ(Judge)របស់លោកនៅរដូវកាលទី៥ខាងមុខនេះអាចនឹងរក្សារបានដែរឬទេ ព្រោះថាពេលនេះមិនទាន់រកឃើញម្ចាស់ពានផងការវាយប្រហារលើសុវណ្ណារាជ នៅតែមិនថមថយធ្វើឲ្យលោកកាន់តែមានអារម្មណ៍ច្របូលច្របល់ខ្លាំងឡើងៗ។ប៉ុន្ដែអ្វីដែលគូរឲ្យបារម្ភសម្រាប់សុវណ្ណារាជ ខ្លាំងជាងនេះទៀតនោះប្រសិនបើថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ព្រមទទួលសំណើរលោកសួន ពិសិដ្ឋ ដើម្បីឲ្យលោកទុំ សុវត្ថិ ក្លាយទៅជាតារាចម្រៀងហង្សមាសនោះមានន័យថាសុវណ្ណារាជ នឹងជួបហានិភ័យហើយ ព្រោះថាលោកសុវត្ថិ មានទឹកដមសម្លេងស្ដាប់ទៅស្ទើតែច្រឡំលោកដែលពេលនោះនៅហង្សមាសសុវណ្ណារាជ នឹងមាន២នាក់ប្រជែងគ្នាបែកផ្សែងជាមិនខាន។

យ៉ាងណាគេកត់សម្គាល់ថាទោះជាឆន សុវណ្ណារាជ កំពុងតែស្មុគស្មាញមែនតែតាមរយៈTik Tok គេធ្លាប់ឃើញនារីម្នាក់បញ្ចេញរូបភាពអោបរឹតលោកយ៉ាងស្អិតល្មូតដូចគូសង្សារ ដែលនោះមានន័យថាលោករាជ កំពុងតែមានសញ្ញាស្នេហ៍ថ្មីក្រោយស្ងាត់ដំណឹងស្នេហ៍និស្សនិតស្រីនៅអាមេរិកកញ្ញាអរិយា ជាង១០ឆ្នាំមក៕
