ភ្នំពេញ៖ចំណងស្នេហាឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាសលោកអ៊ឹង សុខលី រក្សារបានភាពរឹងមាំរយៈពេលជាង៣ឆ្នាំមកហើយក្រោយពួកគេក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ និងទទួលបានចំណងដៃកូនប្រុស១ជាចំណងដៃ។ការដែលសុគន្ធកញ្ញា ធ្វើឲ្យស្វាមីនាងកាន់តែស្រលាញ់និងថ្នាក់ថ្នមចិត្តនាងលើសដើមនោះធ្វើឲ្យអ្នកដែលព្យាករណ៍មុននាងរៀបការថាប្អូនថៅកែហង្សមាសរូបនេះប្រាកដជាពិបាករក្សារចំណងស្នេហាឲ្យបានយូអង្វែងព្រោះថាប្ដីនាងលោកសុខលី ជាបុរសដែលមានមន្ដស្នេហ៍មិនធម្មតាព្រោះធ្លាប់មានពាក់ព័ន្ធស្នេហ៍ជាមួយតារាមួយចំនួនមុនរៀបការនោះ ទីបំផុតអ្នកតាមដានស្នេហាតារាកូន១រូបនេះ បានសន្និដ្ឋានខុស ព្រោះថាពេលនេះសុគន្ធកញ្ញា មិនត្រឹមតែគ្មានហានិភ័យស្នេហ៍នោះទេ ប៉ុន្ដែប្ដីនាងពិតជាបានធ្វើឲ្យនាងរីករាយច្រើនជាងទឹកភ្នែកមែន។

តើឱក សុគន្ធកញ្ញា មានចំណុចពិសេសអ្វីខ្លះដែលធ្វើឲ្យស្វាមីនាងកាន់តែស្រលាញ់នាងលើសដើមក្រោយមានកូន១?
មិនមានការលាតត្រដាងពីឱក សុគន្ធកញ្ញា ដោយផ្ទាល់នោះទេ ប៉ុន្ដែតាមអ្នកជំនាញសិល្បៈបានលើកឡើងថាដោយសារតែសុគន្ធកញ្ញា ជានារីម្នាក់ដែលមានគុណសម្បត្តិច្រើនជាងនារីដែលលោកសុខលី បានជួបប្រទះទើបចំណងស្នេហារបស់នាងមិនត្រឹមតែគ្មានការប្រែប្រួលនោះទេ តែបែជាកាន់តែមានសុវត្ថិភាពជាងពួកគេស្រលាញ់គ្នាគ្រាដំបូងទៅទៀត។តាមបុគ្គលិកដែលបម្រើរការនៅហង្សមាសផ្នែកដឹកនាំសម្ដែងMV ម្នាក់បានបង្ហើបប្រាប់អ្នកយកព័តមានយើងថាសុគន្ធកញ្ញា ត្រូវថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ពេញចិត្តសម្ថភាពនាងខ្លាំងព្រោះថាច្រៀងបានច្រើនទម្រង់និយាយទៅដាក់បទអីក៍បាន។ចំណុច១ផ្សេងទៀតតារាកូន១រូបនេះមិនដែលប្រើឥទ្ធិពលឬអំណាចរបស់ខ្លួនជាប្អូនថ្លៃថៅកែ ដើម្បីដាក់សម្ពាធមកលើតារារួមទ្រនុំឡើយ ហេតុនេះហើយបានជាធ្វើឲ្យអ្នកចម្រៀងជ្រកកោនក្រោមដំបូលហង្សមាសទាំងអស់ពេញចិត្តនាង។Director រូបនោះបន្ថែមថាចំពោះលោកសុខលី ជាស្វាមីរបស់សុគន្ធកញ្ញា ពិតជាបង្ហាញការស្រលាញ់ភរិយាលោក ខ្លាំងមែនក្រោយនាងសម្រាលកូនប្រុស១ឲ្យលោក ព្រោះថាលោកលី តែងតែហៅសុគន្ធកញ្ញា ថាជា”ឧត្តមភរិយាៗ”ដែលធ្វើឲ្យសុគន្ធកញ្ញា រីករាយខ្លាំងនិងមានភាពកក់ក្ដៅណាស់។អ្នកដឹកនាំសម្ដែងរូបនោះបន្ថែមថាវាអាចទាក់ទងសម្ថភាពរបស់សុគន្ធកញ្ញា ផ្ទាល់ផងដែរព្រោះប្រសិនបើនាងមិនឈជាតារាស្រីជូរមុខគេទេ ក៍មិនអាចក្លាយទៅជាសាច់ញាត្តិរបស់ថៅកែហង្សមាសដែរ។

ក្រៅពីចំណុចខាងលើនេះឱក សុគន្ធកញ្ញា ក៍ត្រូវបានគេមើលឃើញថានាងបានបំពេញការងារជាគ្រូបង្វឹកនិងគណៈកម្មាការនៅហង្សមាសក្រាមការដឹកនាំរបស់ប្ដីនាងបានល្អដែរក្នុងកម្មវិធីThe Voice Cambodia, The Voice Kids Cambodia ,X Factor Cambodia និងCambodian Idol ៣រដូវកាលកន្លងមកបើទោះជានៅរដូវកាលទី៤នេះនាងភ្លាត់ស្នៀតទម្លាក់បេក្ខជនទុំ សុវត្ថិ ត្រឹមវគ្គJudge Audition មែន ប៉ុន្ដទំហ៊ុំនៃការរិះគន់សុគន្ធកញ្ញា មានភាពស្រាលជាងលោកឆន សុវណ្ណារាជ។តាមរយៈស្នាដៃខាងលើនេះវាច្បាស់ណាស់ថាប្រាកដជាធ្វើឲ្យលោកសុខលី កាន់តែមានជំនឿរលើភរិយារបស់លោកថែមទៀត ហេតុនេះហើយស្នេហាសុគន្ធកញ្ញា ប្រាកដជារក្សារបានភាពគង់វង្សយូអង្វែងជាមិនខាន ព្រោះតាមព័តមានថានាងកំពុងតែពិចារណារឿងយកកូនទី២នាពេលខាងមុខនេះហើយកូនក្រោយនេះនាងចង់បានកូនស្រី។

តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់ប្រាប់ថាសុគន្ធកញ្ញា មានសំណាងដែលបានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសដែលជាក្រុមហ៊ុនធំមួយបណ្ដុំទៅដោយសិល្បៈជាច្រើនទម្រង់។ចំណែកលោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីសិល្បៈជាន់ខ្ពស់ម្នាក់នោះធ្លាប់អះអាងដែរថាតារាដែលជ្រើសគូស្នេហ៍ជាអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នា ងាយរក្សារស្នេហាបានយូអង្វែងជាងយកអ្នកក្រៅសិល្បៈ៕

