Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិលោកពូទីន អត់ប្រឆាំងអ៊ុយក្រែន ចូលសហភាពអឺរ៉ុប និងចង់ស្តារទំនាក់ទំនង

លោកពូទីន អត់ប្រឆាំងអ៊ុយក្រែន ចូលសហភាពអឺរ៉ុប និងចង់ស្តារទំនាក់ទំនង

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ កាលពីថ្ងៃសុក្រទី១៧ មិថុនា​២០២២ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីនបាននិយាយថាលោកគ្មានអ្វីជំទាស់ចំពោះអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុបទេ។ការលើកឡើងរបស់លោកបែបនេះបន្ទាប់ពីមានការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់គណៈកម្មការអឺរ៉ុបក្នុងការគាំទ្រទីក្រុងគៀវក្លាយជាសមាជិក។

នៅពេលសួរអំពីទស្សនវិស័យរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបលោកពូទីនបានបញ្ជាក់ថា យើងគ្មានអ្វីប្រឆាំងទៅនឹងសមាជិកភាពរបស់អ៊ុយក្រែនទេពីព្រោះវាវាមិនមែនជាប្លុកយោធាដូចណាតូ។វាជាសិទ្ធិរបស់ប្រទេសណាមួយក្នុងការចូលរួមសហភាពសេដ្ឋកិច្ច។ លោកបានបន្តថាលោកខាងលិចចាប់អារម្មណ៍ច្រើនជាងក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ទីក្រុងគៀវដើម្បីរក្សាភាពស្មោះត្រង់របស់ខ្លួនជាជាងការជួយដល់កំណើនសេដ្ឋកិច្ចនិងឧស្សាហកម្ម។

ទោះជាយ៉ាងណាក្តីរុស្ស៊ីបានរិះគន់ប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាអង្គការណាតូអស់រយៈពេលជាច្រើនឆ្នាំហើយ។បញ្ហានេះបានក្លាយជាការប្រឈមមុខដាក់គ្នាដ៏សំខាន់រវាងទីក្រុងម៉ូស្គូនិងលោកខាងលិច។

មុនពេលដែលលោកបានបញ្ជាកងទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោក ពូទីន បានស្វែងរកការធានាផ្នែកច្បាប់ពីសហរដ្ឋអាមេរិកថាអ៊ុយក្រែននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងសម្ព័ន្ធមិត្តយោធានោះទេ។

ទាក់ទងទៅនឹងទំនាក់ទំនងនាពេលអនាគតជាមួយអ៊ុយក្រែន លោកបាននិយាយថាទីក្រុងម៉ូស្គូនៅតែមានឆន្ទៈក្នុងការកសាងទំនាក់ទំនងឡើងវិញប៉ុន្តែមានតែកងទ័ពនិងកងទ័ពជើងទឹករបស់យើងប៉ុណ្ណោះដែលអាចជាអ្នកធានាសន្តិសុខរបស់យើងបាន។យើងចាត់ទុកវាជាការពិតដែលថាមិនយូរមិនឆាប់ស្ថានការណ៍នឹងមានភាពប្រក្រតីឡើងវិញ។យើងចង់ធានាថាអ្នកជិតខាងរបស់យើងទាំងអស់មានភាពរុងរឿង។ខ្ញុំចង់ឱ្យវាច្បាស់លាស់ការស្តារទំនាក់ទំនង រវាងរុស្ស៊ីនិងអ៊ុយក្រែន៕

RELATED ARTICLES