ភ្នំពេញ៖ជារឿងដ៍គូរឲ្យភ្ញាក់ផ្អើលដែលអ្នកផលិតកម្មវិធីជាន់ខ្ពស់ទូរទស្សន៍លោកគួច ខេវិន បានចេញសារទាក់ទងរឿងស្នេហាត្រីកោណរបស់អតីតបេក្ខនារីចក្រវាឡឆ្នាំ២០២២ ដែលកំពុងតែមានរឿងស្នេហាត្រីកោណដ៍ចម្រូងចម្រាសឈ្មោះសុគន្ធ ចរិយា ជាបេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia 2022) ពាក់ស្លាកលេខMUC07 ត្រូវអតីតសង្សារតាមអុកឡុកដល់ឆាក ខណៈស្រី្ដភរិយាដើមឈ្មោះនារតី បានត្រឹមខាំមាត់សង្កត់ចិត្តទាំងទឹកភ្នែកម្នាក់ឯង។លោកខេវិន បានថ្លែងសារថាលោកមានការអាណិតអាសូចំពោះភរិយាដើមអ្នកនាងនារតី ព្រោះមានចិត្តដូច”ព្រះ” ហើយលោកស្អប់បំផុតអ្នកទាក់យកប្ដីគេ ដោយលោកពញាក់ស្មារតីនារីទាំងឡាយថាបើកុំតែច្បាប់មានការគ្រប់គ្រងទឹកអាស៊ីតដោយតឹងតែងនោះកុំអីអ្នកដណ្ដើមប្ដីគេប្រាកដជាប្រឈមហានិភ័យបំផុត។


លោកគួច ខេវិន ថ្លែងថា”កុំតែមានច្បាប់គ្រប់គ្រង”អាស៊ីត”បានល្អកុំអីករណីស្រីល្អឈូរឆបាក់ ក ទៅទាក់ប្តីគេម្លេះអាចត្រូវរងការវាយប្រហារជាយថាហេតុ ព្រោះតែកំហឹងដោះស្រាយបញ្ហាដូចពេលមុនក៏មិនដឹង?។ បើទោះណាជាមានមនុស្សម្នាជាច្រើនបានជេរប្រមាថប្រទេចផ្តាសារទៅលើបេក្ខនារីបវរកញ្ញាចក្រវាឡពាក់ស្លាកលេខ៧ នាងសុគន្ធ ចរិយា ដែលចូលខ្លួនទៅបង្កើតស្នេហាត្រីកោណ ជាមួយប្តីគេ តែក្រោយមកក៏ធាក់ក្បាលបុរសនោះចោលទៅវិញ ធ្វើឲ្យប្រុសចែកវេនរួមគ្រែនោះក្តៅក្រហាយ តាមឆាឆៅមិនឈប់ ។ ប្រុសល្មោភតណ្ហាក៏ត្រូវគេដៀលត្មិះថា ជាអាពពែយារពងចង់មិនចេះឆ្អន់ទោះជាមានកូនម៉ាកន្ទេលទៅហើយក្តី ។ ស្របនឹងការជេរត្មិះ តិះដៀល វាក៏លេចចេញនូវក្តីអាណិតអាសូរប្រពន្ធដើម បើទោះត្រឹមបានតែសែនព្រេនរួមរស់បង្កើតកូនពូនចៅក៏ដោយ អាណិតត្រង់ថាសុខចិត្តឲ្យប្តីនាំស្រីមកនៅរួមដំបូលផ្ទះ ហើយចែកវេនគ្នាឲ្យស្រីនោះរួមគ្រែរួមក្នើយ ជាមួយប្តីយ៉ាងរំភើយ(បើតាមសម្តីនាង) ។ ស្រីល្អឆើតឆាយតែសំបកកាយ ឯចិត្តអបលក្សណ៍ទៅទាក់ប្រុសធ្វើជាសហាយស្មន់នឹងប្តីគេ ឯប្រុសចិត្តរេ ក្បត់ផិតប្រពន្ធក្រោមលេស ថាលង់ខ្លួនថយក្រោយមិនកើត ត្រូវគេត្មិះតិះដៀលយ៉ាងណាក៏ដោយ ក៏ស្រេចតែចិត្តអ្នកជេរទៅចុះ ? ចំណែកខ្ញុំមានចិត្តអាណិតសង្វេគពួកគេទៅវិញ ! អាណិតនាងប្រពន្ធដើមដែលមានចិត្តថ្លើមប្រដូច”ព្រះ”ឲ្យប្តីយកស្រីចូលមកក្នុងផ្ទះចែកឲ្យជ្រះឲ្យច្រំសព្វសារពើ នេះម៉្យាង។ ម៉្យាងវារិតតែអាណិតបុរសជាប្តីល្ងីល្ងឺ មើលឃើញងងើកភ្លើងថាជាគ្រាប់ស្ករ អាណិតស្រីល្អខ្វះប្រុសទំនេរ ឆ្ងាញ់តែប្តីគេព្រោះតែទ្រព្យ អាណិតត្រង់ថាវាគ្មានស្គាល់គុណធ៌ម គ្មានសីលធ៌ម សូម្បីបន្តិចណាសោះ វាល្ងង់ពេក ហើយចេះមកដោះសារលីលាយកត្រូវរៀងៗខ្លួន។ បើវាចេះតែប៉ុន”គ្រាប់អំបិលម៉ដ្ឋ” ក្រឡេកទៅមើលច្បាប់ឯកព័ន្ធភាព វាមិនឆ្កួតរហូតបែបនេះឡើយ??នេះមិននិយាយដល់ការជ្រើសជ្រាវរាវរកបវរកញ្ញាកណ្តាលលំហរដប់ថ្នេរក៏ចូលទៅប្រកួតបាននោះផង??? ឱ!សីលធ៌មខ្មែរ អ្នកទៅដល់ណាហើយ? បានជាពួកមានភ្នែកអត់ប្រស្រីរកអ្នកមិនឃើញ???អាណិតនោះហៅមហាអាណិត!!! “។



ក្រោយមានការទម្លាយសារដ៍មានខ្លឹមសារនិងចាក់ដោតរបស់លោកគួច ខេវិន ដើម្បីជាការដាស់តឿននិងក្រើនរំលឹកដល់ស្ត្រីទាំងឡាយថាកុំប៉ៈប្ដីគេឲ្យសោះព្រោះប្រៀបបានយកភ្លើងទៅឲ្យគ្រួសារគេនោះធ្វើឲ្យទាំងអ្នកសិល្បករនិងអ្នកគាំទ្រលោកខេវិន បានខមិននិងចែកចាយ(Share)ព្រោងព្រាតពីខេបសិនដ៍ស៊ីជម្រៅមួយនេះ។មហាជនជឿរថាសាររបស់លោកខេវិន ប្រាកដជាអាចធ្វើឲ្យស្រីស្អាតមួយចំនួនដែលជំពប់ស្នេហ៍ប្ដីគេភ្ញាក់ខ្លួនបានខ្លះនឹងងាកមកដើរផ្លូវត្រូវវិញជាមិនខាន៕



