លោក Zinedine Zidane បាននិយាយថាគាត់នៅតែមាន មហិច្ឆតាបន្តអាជីពជាគ្រូបង្វឹកបើទោះជាលោកអវត្តមានមួយឆ្នាំបន្ទាប់ពីចាកចេញពីReal Madrid ។
បុរសសញ្ជាតិបារាំងបានចាកចេញពីពហុកីឡដ្ឋាន Santiago Bernabeu ជាលើកទីពីរនៅចុងរដូវកាល ២០២០-២១ដោយបានដឹកនាំក្លឹបឱ្យឈ្នះជើងឯក ឆេមពានលីកក្នុងអាណត្តិដំបូងរបស់គាត់ និងបានឈ្នះពានរង្វាន់ចំនួន១១ គ្រប់អំឡុងពេលរបស់គាត់នៅទីនោះ។
Zidane បានប្រាប់សារព័ត៌មាន Telefoot ថាខ្ញុំចង់បន្តអាជីពគ្រូបង្វឹក ។ ខ្ញុំនៅតែមានមហិច្ឆតាដឹកនាំ។ បាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។
អតីតម្ចាស់ជើងឯក World Cup ដែលឈានចូលវ័យ 50 ឆ្នាំក្នុងខែនេះ សង្ឃឹមថានឹងវិលទៅកាន់ទីលានប្រកួតវិញ។Zidane ត្រូវបានផ្សារភ្ជាប់ជាមួយក្លឹបជាច្រើន រួមទាំងក្លឹបនៅក្នុងប្រទេសកំណើតរបស់លោកគឺក្លឹបParis SG ស្នងតំណែងលោក Mauricio Pochettino និង ស្នងតំណែងលោក Didier Deschamps ជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបន្ទាប់ពីប្រកួតបាល់ទាត់ពិភពលោក២០២២នៅប្រទេសកាតា៕