Monday, March 17, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖ច្រៀងបទមរតកដើម ធ្វើឲ្យគេពិបាកផ្ដួល

ព្រាប សុវត្ថិ ៖ច្រៀងបទមរតកដើម ធ្វើឲ្យគេពិបាកផ្ដួល

ភ្នំពេញ៖ព្រាប សុវត្ថិ បានលេចមុខក្នុងកម្មវិធីមង្គលការកូនអ្នកនាងគង់ សុជាតិ កាលពីថ្ងៃ​ទី​១៨​មិថុនា ហើយតារា​Galaxy រូបនេះឡើងច្រៀងទុកជាចំណងដៃឲ្យគូស្នេហ៍ថ្មោងថ្មី​តាមរយៈ​បទ​មរតកដើម”ទ្រព្យគាប់ចិន្ដា” ដែលធ្វើ​ឲ្យ​ភ្ញៀវទាំងឡាយចាប់អារម្មណ៍និងខ្លះ​យកកាមេរ៉ាទូរស័ព្ទ​ព្រោងព្រាតទៅថត​លោកនៅលើឆាកព្រោះតែទឹកដម​សំនៀងដ៍ក្រអួនក្រអៅរបស់លោកសុវត្ថិ នៅតែធ្វើឲ្យ​មនុ​ស្ស​​​​គ្រប់វ័យចូលចិត្តស្ដាប់បទចម្រៀង​លោក។អ្វីដែល​គូរឲ្យចាប់អារម្មណ៍​នោះ​ព្រាប សុវត្ថិ ត្រូវ​បានពិធីករប្រកាសឈ្មោះលោកថាជាឧកញ៉ាព្រាប សុវត្ថិ ខណៈដែល​តារា​​ទាំង​ចាស់និង​វ័យក្មេង​កាន់​តែគោរពលោកជាងមុនថែមទៀតផង ដោយពួកគេហៅអ្នកចម្រៀង​រូបនេះថា​”លោកឧកញ៉ាស្នាយៗ”។

 លោកព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោក​ពិតជាស្រលាញ់និងពេញ​ចិត្ត​ច្រៀងCover  បទមរ​តក​ដើមខ្លាំងណាស់។ដោយឡែកមជ្ឈដ្ឋាន​មហាជនវិញសង្កេតឃើញ​ថា​តាំង​ពីលោកព្រាប សុវត្ថិ ចេញពីហង្ស​មាសចូលGalaxy  ជិត២ឆ្នាំមកនេះលោកមិនសូវមាន​បទ​ចេញថ្មីៗមកល្បីខ្លាំងដូចមុនទេ ពោលគឺអ្នកនិយម​ស្ដាប់​ចម្រៀងរបស់លោកច្រើន​តែយក​បទ​ចាស់ៗ​របស់លោកស្នាយ ច្រៀងឡើងវិញ។ប៉ុន្ដែការច្រៀងបទមរតកដើម​ក្នុងកម្មវិធីមង្គល​ការ​និងជប់លៀងធំៗនោះគ្រប់គ្នាអាចមើលដឹងថា​ពិបាករកតារាផ្សេងៗទៀតមកប្រៀបផ្ទឹម​ជា​មួយលោកសុវត្ថិ តែម្ដងព្រោះសម្លេងលោកនៅតែក្រអួន​ក្រអៅទោះជាឆ្នាំនេះលោក​ឧកញ៉ា​សុវត្ថិ មាន​វ័យឈាន​ចូល៤៧ឆ្នាំទៅហើយក្ដី។

 សម្រាប់ទស្សនិកជនដែលគាំទ្រលោកព្រាប សុវត្ថិ ពួកគេរងចាំមើលថាតើនៅចុងឆ្នាំ​២០​២២ និង​ដើមឆ្នាំ២០២៣ ខាងមុខនេះលោកសុវត្ថិ នឹងមានការប្រែប្រួលទីផ្សារ​ចម្រៀង​បាន​កម្រិតណាព្រោះថាពេលនេះអតីតអ្នក​និ​ពន្ធនិង​ដឹកនាំសម្ដែងដល់ទៅ២រូបរបស់ហង្សមាសដែលធ្លាប់រួមការងារជាមួយលោកសុវត្ថិ គឺលោកខាំ ភូរិ និងសុខ ជំ​នោរ ពួកគេបាន​ចូល​ទៅ​Galaxy តាមលោកឧកញ៉ាស្នាយ ដែរដែលមានន័យថាអ្នកទាំង៣នឹងបានរួមការងារ​ជា​មួ​យ​គ្នាសារជាថ្មីឡើងវិញ បន្ទាប់ពីលោកយឹម តាស្រង់បានដើរចេញ។ដោយឡែកសម្រាប់​ចំនួន​កុងត្រា របស់​លោ​ក​សុវត្ថិ នៅទ្រនុំថ្មីនាតំ​ណាក់កាលដំបូងគឺនៅសល់ដល់ឆ្នាំ២០២៥ ឯ​ណ្ណោះ​ហេតុនេះហើយអតីតតារាហង្សមាស​ដែលត្រូវគេទម្លាយថាមានទ្រព្យសរុបខ្ទង់៣០លានដុល្លារពីការចាប់អាជីពចម្រៀងជាង២០ឆ្នាំរូបនេះនឹងអាចធ្វើឲ្យទីផ្សារចម្រៀងរបស់លោកមានការផ្លាស់ប្ដូរជាមិនខាន។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់លោកសុវត្ថិ ហាក់ចាប់ផ្ដើម​រយាលៗ​ពីការងារ​សិល្បៈបន្ដិចម្ដងៗក្រោយក្លាយជាឧកញ៉ាមកហើយលោក​បែជាផ្ដោតលើការលក់ដីធ្លីច្រើនជាង​ច្រៀងរាំទៅវិញ៕

RELATED ARTICLES