ភ្នំពេញ៖តារាភេទទី៣ម៉ា ដូណា ហៅសេះ និងប្ដីលោកទ្រី ហេង បានធ្វើខួបស្នេហ៍របស់ខ្លួនគម្រប់៧ឆ្នាំនិងខួបផ្ទាល់ខ្លួនលោកដូណា វ័យ៤១ឆ្នាំកាលពីថ្ងៃទី២០មិថុនា នៅហាងវីហ្វេ្រនឬស្សីកែវ ដោយទិញតុផ្ដាច់១ហាងតែម្ដងទើបភ្ញៀវផ្សេងមិនអាចចូលទៅបានឡើយ។ប៉ុន្ដែទាំងដូណា និងប្ដីមិនប្រាប់ថាកម្មវិធីនោះត្រូវចំណាយអស់លុយប៉ុន្មាននោះទេ គ្រាន់តែថាបានហៅតារារួមអាជីពរាប់រយនាក់ចូលរួម។នៅចំពោះមុខអ្នកយកព័តមានលោកទ្រី ហេង បានអះអាងថាលោកបានពិភាក្សារជាមួយភរិយាខ្លួននាងដូណា ថាចង់បានកូនស្រី តែត្រូវបានប្រពន្ធអះអាងថាពេលវេលាមិនទាន់អំណោយផលហើយរងចាំរហូតដល់ទៅ៣ឆ្នាំទៀតទើបអាចគិតគូរឿងយកកូនបន្ដពូជនេះបាន។ម៉ា ដូណា អះអាងថា៣ឆ្នាំទៀតអាចនឹងធ្វើឲ្យជីវភាពរបស់លោកប្រសើរជាងពេលនេះហើយនាងនឹងនាំប្ដីទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីសិក្សារពីការយកកូនតាមរយៈការទិញមេជីវិត តែមិនដឹងថាត្រូវចំណាយលុយអស់ប៉ន្មានឡើយ។ម៉ា ដូណា បន្ថែមថាការគិតគូរឿងឡើង បន្ទាប់ពីនាងបានឃើញគូស្នេហ៍ស្រលាញ់ភេទដូចគ្នាចៅខ្មែរនិងប្ដីបានយកកូនដោយជោគជ័យ ហេតុនេះហើយនាងនិងប្ដីកំពុងតែគិតគូរឿងយកកូននេះបណ្ដើរៗដែរហើយ។


ដោយឡែកទាក់ទងរឿងធ្វើខួបធំគម្រប់អាយុ៤១ឆ្នាំនេះត្រូវបានម៉ា ដូណា ថាការធ្វើខួបឆ្នាំនេះដោយសារតែនាងសប្បាយចិត្តព្រោះដោះបំណុលគេលុយជាង៦០ម៉ឺនដុល្លារនោះជិតរួចរាល់អស់ហើយតាមរយៈការលក់ផ្ទះលក់ដីធ្លីមួយចំនួន។តែចំពោះអ្នកខ្ចីលុយនាងមិនព្រមសងនោះនាងនិងប្ដីនឹងទូទាត់បញ្ជីនៅពេលក្រោយ។សម្រាប់ខួបកំណើតបូកនិងខួបស្នេហ៍៧ឆ្នាំនេះគេឃើញក្រៅពីតារាល្បីៗក៍មានភ្ញៀវភាគច្រើនជាភេទទី៣ចូលរួមសាទរប្ដីប្រពន្ធស្រលាញ់ភេទដូចគ្នាដោយសម្រុកគ្នាចូល។អ្វីដែលកាន់តែចាប់អារម្មណ៍នោះម៉ា ដូណា និងប្ដីបានគ្រងឈុតដូចគ្នាទាំង២ឈុតគឺទី១ឈុតប្រពៃណីខ្មែរ អាវប៉ាក់ ចងក្បិន និងទី២ឈុតសេដ្ឋីនៅទីក្រុងឌូបៃ របស់សហព័ន្ធអារ៉ាប់រួម។


ទស្សនិកជនរងចាំមើលថាតើម៉ា ដូណា នឹងពពោះកូនដំបូងដើម្បីផ្គាប់ចិត្តប្ដីនាងលោកហេង ទ្រី បានដូចបំណងឬអត់នៅឆ្នាំ២០២៥ ខាងមុខនេះ?


