Sunday, November 24, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ៧ថ្ងៃ ម៉ែប្តឹងប៉ូលិស

បាត់កូនក្រមុំ៧ថ្ងៃ ម៉ែប្តឹងប៉ូលិស

ភ្នំពេញ ៖ យុវតីម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង និងមិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភ ចេញតាមរកអស់រយៈពេល ៧ថ្ងៃមកហើយ នៅតែមិនឃើញ ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តាមស្វែងរកកូនស្រី។

យុវតីដែលបាត់ខ្លួន មានឈ្មោះឆាន សំភ័ស្ត អាយុ ១៦ឆ្នាំ មានលំនៅ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះភឹម ចាន់ដែន ភេទស្រី មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានរាយការណ៍ពីករណីបាត់កូនស្រី ឈ្មោះឆាន សំភ័ស្ត អាយុ១៦ឆ្នាំ។

តាមប្រភពពីស្ត្រីជាម្តាយយុវតីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ និងមិនឃើញត្រលប់មកផ្ទះវិញសោះ ហើយទោះជាក្រុមគ្រួសារព្យាយាមតាមស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ទើបសុំអន្តរាគមន៍ពីសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ផ្សព្វផ្សាយនិងស្រាវជ្រាវស្វែងរក។

ក្រោយពីទទួលបានព័ត៌មានខាងលើ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (១១៧) បានប្រកាសតាមវិទ្យុទាក់ទង (ID) ទៅសមត្ថកិច្ចតាមបណ្តាខណ្ឌទាំង១៤ ដើម្បីជួយពិនិត្យ និងស្វែរក។

ជាមួយនេះ ស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៨៦ ៤២៧ ៧០៧ ដោយអនុគ្រោះ៕

RELATED ARTICLES