ព័ត៌មានស្តីពីសមុទ្រចិនខាងត្បូង
លោក Delfin Lorenzana រដ្ឋមន្ត្រីការពារជាតិ
ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បានថ្លែងថា ហ្វីលីពីន មិនទំនងជា នឹងអនុញ្ញាត ឲ្យយោធា សហរដ្ឋអាមេរិក ប្រើប្រាស់ប្រទេសរបស់ខ្លួនជា ឈ្នាន់មួយ សម្រាប់ បម្រើឲ្យ ការល្បាតនៅ ក្នុងការធ្វើ នាវាចរណ៍ដោយ សេរីរបស់ ប្រជាជាតិ មួយនេះក្នុង តំបន់ជម្លោះនៅសមុទ្រចិនខាង ត្បូងឡើយដើម្បី បញ្ចៀសការ ធ្វើជាសត្រូវ បានរបស់ចិន ។
ប្រមុខការពារជាតិ ហ្វីលីពីនលោក Lorenzana បានថ្លែងនៅ ថ្ងៃព្រហស្បត្តិ៍ នេះថានាវាចម្បាំង និងយន្តហោះ ប្រយុទ្ធរបស់ សហរដ្ឋអាមេរិក អាចប្រើប្រាស់ប្រាស់មូលដ្ឋានក្នុងកោះ Guam របស់អាមេរិក កោះ Okinawa របស់ ជប៉ុនឬហោះ ហើរចេញពី នាវាដឹកយន្ត ហោះចម្បាំង ដើម្បីល្បាត លើដែន ទឹកជម្លោះនេះ ។
កាលពីរដ្ឋបាលជំនាន់ មុនក្រោមការគ្រប់ គ្រងរបស់ លោក Benigno Aquino III នាវានិងយន្តហោះ ចម្បាំងរបស់ សហរដ្ឋអាមេរិក មួយចំនួន បានឈប់ក្នុងប្រទេសហ្វីលីពីន តាមរូប ភាពមធ្យោ បាយនៃការ ល្បាតក្នុងដែន ទឹកជម្លោះដើម្បី ប្រឆាំងនិង ការឈ្លានពាន របស់ចិនក្នុ ងការបំលាស់ ទីគាំទ្រដែនដីដែលខ្លួនបាន អះអាងឬទាមទារ ។
ទោះជាយ៉ាងណា លោកប្រធានាធិបតី Rodrigo Duterte ដែលបាន ចូលកាន់ តំណែងកាល ពីខែមិថុនាកន្លង មកនេះបាន ប្រកាន់យក ជំហរកែប្រែថ្មីឬប៉ះប៉ូវនូវភាព ប្រេះស្រាំនៃ ចំណងទំនាក់ទំនង ជាមួយចិន ខណៈ ដែលលោក បានប្រកាន់ ជំហរធ្វើជា សត្រូវរបស់ សហរដ្ឋអាមេរិក ដែលជា សម្ព័ន្ធចាស់វង្សារបស់ ប្រទេសហ្វីលីពីននោះ ។