Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិក្រុងម៉ានីល​នឹងមិនជួយ ​អាមេរិក​ល្បាត នៅ​សមុទ្រ​ចិនខាងត្បូង

ក្រុងម៉ានីល​នឹងមិនជួយ ​អាមេរិក​ល្បាត នៅ​សមុទ្រ​ចិនខាងត្បូង

ព័ត៌មានស្តីពីសមុទ្រចិនខាងត្បូង

លោក Delfin Lorenzana រដ្ឋមន្ត្រីការពារជាតិ​​ 

ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិ​​ លោក Delfin Lorenzana បានថ្លែងថា​ ហ្វីលីពីន​ មិនទំនងជា ​នឹង​អនុញ្ញាត​ ឲ្យ​យោធា សហរដ្ឋអាមេរិក​ ប្រើប្រាស់​ប្រទេស​របស់ខ្លួន​ជា ឈ្នាន់​មួយ​ សម្រាប់ ​បម្រើ​ឲ្យ​ ការ​ល្បាត​​នៅ ក្នុងការ​ធ្វើ នាវាចរណ៍​ដោយ ​សេរី​របស់ ​ប្រជាជាតិ មួយនេះ​ក្នុង ​តំបន់​ជម្លោះ​នៅ​សមុទ្រចិនខាង ត្បូង​ឡើយ​ដើម្បី​ បញ្ចៀស​ការ ​ធ្វើជាសត្រូវ បានរបស់ចិន ។

​ប្រមុខការពារ​ជាតិ​ ហ្វីលីពីនលោក Lorenzana បានថ្លែងនៅ ថ្ងៃព្រហស្បត្តិ៍​ នេះថា​នាវា​ចម្បាំង ​​និង​យន្តហោះ ប្រយុទ្ធរបស់ សហរដ្ឋអាមេរិក ​អាចប្រើប្រាស់​ប្រាស់​មូលដ្ឋា​ន​ក្នុងកោះ​ Guam របស់អាមេរិក កោះ Okinawa របស់ ជប៉ុន​ឬហោះ ហើរចេញពី​ នាវាដឹកយន្ត ហោះចម្បាំង​ ដើម្បី​ល្បាត​ លើ​ដែន ទឹក​ជម្លោះនេះ ។

កាលពីរដ្ឋបាលជំនាន់ មុន​ក្រោមការគ្រប់ គ្រងរបស់ លោក Benigno Aquino III នាវានិងយន្ត​ហោះ​​ ចម្បាំង​របស់ សហរដ្ឋអាមេរិក​ មួយចំនួន​ បាន​ឈប់​ក្នុង​ប្រទេស​ហ្វីលីពីន​ តាម​រូប ភាព​មធ្យោ បាយនៃការ​ ល្បាត​ក្នុង​ដែន ទឹកជម្លោះ​ដើម្បី​ ប្រឆាំងនិង ការឈ្លានពាន​ របស់​ចិន​​ក្នុ ងការ​បំលាស់ ទីគាំទ្រ​ដែនដីដែលខ្លួនបាន អះអាងឬទាមទារ ។

ទោះជាយ៉ាងណា​ លោកប្រធានាធិបតី​​ Rodrigo Duterte ដែលបាន ចូលកាន់ តំណែងកាល ពី​ខែ​មិថុនាកន្លង មកនេះ​បាន​ ប្រកាន់យក ​ជំហរ​កែប្រែថ្មី​ឬ​ប៉ះប៉ូវ​នូវភាព​ ប្រេះស្រាំនៃ ចំណង​ទំនាក់ទំ​នង​ ជាមួយចិន​ ខណៈ ដែលលោក​ បាន​ប្រកាន់ ជំហរ​ធ្វើជា សត្រូវរបស់ សហរដ្ឋអាមេរិក​ ដែល​ជា ​សម្ព័ន្ធ​ចាស់វង្សារបស់ ប្រទេស​ហ្វីលីពីននោះ ។

 

 

RELATED ARTICLES