ថៃ៖ រដ្ឋមន្ត្រីការពារ ជាតិថៃបាន ថ្លែងកាលពី ថ្ងៃពុធថាអាជ្ញាធរ មានសមត្ថកិច្ចនឹង បើកការស៊ើប អង្កេត លើសារព័ត៌មាន BBC ដែល សង្ស័យ មានការចុះផ្សាយប្រមាថ ដល់ស្តេច ថ្មីរបស់ព្រះរាជា ណាចក្រថៃលើ អត្ថបទ ដែលពាក់ព័ន្ធនឹង ប្រូហ្វាល់ ឬប្រវត្តិរបស់ ព្រះអង្គជា ភាសាថៃ ដែលបានធ្វើឲ្យវឹកវរនិងមានការ ក្រោធខឹង នៅក្នុងសង្គមថៃ។
ការប្រមាថលើ សេចក្តីថ្លៃថ្នូរ នៅក្នុងរាជ្យវង្ស គេយល់ថាជា ប្រមាថព្រះចេស្តាមួ យដែលគឺជា ឧក្រិដ្ឋកម្ម ដ៏ធ្ងន់ធ្ងរតាម ច្បាប់របស់ ថៃហើយ អ្នកប្រមាថទាំងនោះអាច ត្រូវបានដាក់ទោស ជាប់ពន្ធនាគារ ចំនួន១៥ឆ្នាំ ។
រដ្ឋមន្ត្រីការពារជាតិ លោក Prawit Wongsuwan បានថ្លែង ប្រាប់អ្នកសារព័ត៌ មានថាករណី នេះត្រូវបាន ចែករំលែក លើបណ្តាញ សង្គមហើយ ពលរដ្ឋថៃមួយចំនួន បានលើក ឡើងថា មាតិការនៃ រឿងរបស់ ទីភ្នាក់ងារ ព័ត៌មាន នេះបាន និងកំពុង ប្រមាថដល់ ព្រះមហាក្សត្រ ថ្មីរបស់ថៃ។ អាជ្ញាធរមាន សមត្ថកិច្ចចាំបាច់ត្រូវតែ ដេញដោល អំពីបញ្ហានេះ។ វាគឺជាភារកិច្ចរបស់ ពួកគេ (អាជ្ញាធរ) ក្នុងការស្វែងរ កដេញដោល អ្វីមួយដែល រំលោភបំពាន ច្បាប់។
ចំណែកសារ ព័ត៌មាន BBC បានបដិសេធចំពោះកា រអត្ថាធិប្បាយនេះ។
រីឯក្រសួង សេដ្ឋកិច្ចឌីជីថលថៃ បានបិទ បណ្តាញដែល តភ្ជាប់ចូល ទៅកាន់ប្រូហ្វាល់ លើគេហទំព័រ ថៃរបស់ BBC កាលពី ថ្ងៃអង្គារនេះ ហើយវា នៅតែមានការ បិទមិនឲ្យ ដំណើរការ ដដែលរហូត មកដល់នៅថ្ងៃពុធ ។ សារមួយ នៅលើនេះ បានសរសេរ ថាគេហ ទំព័រនេះ ត្រូវបាន បិទមិនឲ្យ ដំណើរការដោយសារ តែមាតិការឿង មិនសមរម្យ ។
ទោះជាយ៉ាង ណាអង្គការ សិទ្ធិមនុស្សអន្តរជាតិ បានថ្លែងថាច្បាប់ ស្តីពីការប្រមាថ ព្រះចេស្តាព្រះម ហាក្សត្រនេះគឺទូ លំទូលាយ ពេកហើយ សម្រាប់ការបកស្រាយហើយ ការដាក់ទោស ទណ្ឌក៏ធ្ងន់ធ្ងរ ពេកដែរ ។