Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិតើ​លោកស្រី​អ៊ុងសាន ស៊ូជី អាច​រួច​ផុត​ជីវិតពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់យោធា​បាន​ទេ?

តើ​លោកស្រី​អ៊ុងសាន ស៊ូជី អាច​រួច​ផុត​ជីវិតពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់យោធា​បាន​ទេ?

បី​ថ្ងៃ​ក្រោយ​ថ្ងៃ​ខួប​កំណើត​គម្រប់ ៧៧ ឆ្នាំ​ របស់មេដឹកនាំ​ប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាប្តូរទីតាំងឃុំខ្លួនពីក្នុងផ្ទះទៅពន្ធនាគារ​ក្រុងណៃពិដោក្រោមការដឹកនាំរបប​ឃោរឃៅ​បំផុត​មួយ​ក្នុង​ពិភពលោក។

វាជាការលំបាកណាស់សម្រាប់គ្រប់ៗគ្នាក្នុងការស្រមៃអំពីវាសនារបស់លោកស្រីដែលវិលវល់ដូចចក ម្តងលិចម្តងអណ្តែតពីអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យទៅអ្នកទោស ពីអ្នកទោសរហូតដល់មេដឹកនាំជាប់ឆ្នោត ពីមេដឹកនាំជាប់ឆ្នោតរហូតដល់ក្លាយជាអ្នកទោសម្តងទៀត។

ដោយសារតែស្ថានការណ៍ផ្លាស់ប្តូរបែបនេះធ្វើអោយអ្នកវិភាគនយោបាយបានចោទជាសំណួរថា តើ​លោកស្រី​អ៊ុងសាន ស៊ូជី អាច​រួច​ផុត​ជីវិតពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់យោធា​បាន​ទេ?

យោងតាមលោក ណៃ ឃិត(Naing Khit ) ជា​អ្នក​អត្ថាធិប្បាយ​អំពី​កិច្ចការ​នយោបាយ បានសរសេរថា ស្ថិតក្នុងវ័យនេះ លោកស្រីជាបុគ្គលឬអ្នកនយោបាយដែលមានសំណាងអាក្រក់បំផុតក្នុងពិភពលោកដែលត្រូវជាប់ឃុំតែម្នាក់ឯងនៅក្នុងពន្ធនាគារ។អាក្រក់ជាងនេះទៅទៀតលោកស្រីគឺជាអ្នកទោសក្នុងរបបឃោរឃៅ និងទុច្ចរិត។

លោកបានរៀបរាប់ថាប្រហែលជាពេលនេះស្ត្រី វ័យ៧៧ ឆ្នាំរូបនេះបានត្រៀមខ្លួនសម្រាប់រឿងអាក្រក់ជាងនេះ ឬសូម្បីតែអ្វីដែលអាក្រក់បំផុតដើម្បីប្រឈមមុខនឹងការស្លាប់នៅ គុកដោយសារតែតុលាការរបបនេះបានកាត់ទោសដ៏យូរប្រឆាំងនឹងលោកស្រី។ តាមសំណុំរឿងបច្ចុប្បន្នសរុបទាំងអស់ លោកស្រីត្រូវជាប់ពន្ធនាគារជាង100ឆ្នាំ។

លោកស្រីគួរតែដឹងថារបបយោធា និងមេរដ្ឋប្រហារយោធាលោក Min Aung Hlaing ខ្លួនឯងកំពុងរៀបចំផែនការបញ្ចប់ជីវិតនយោបាយដែលលោកស្រីជ្រើសរើស និងជីវិតរបស់របស់យោធាផ្ទាល់ ដែលម្តាយរបស់គាត់បានចិញ្ចឹមគាត់មកលើពិភពលោកនេះ។

លោកស្រីគឺជា​បន្លា​ដ៏ធំ​បំផុត​នៅ​ក្នុងក្រសែភ្នែករបស់មេទ័ព​ដែល​កំពុង​កាន់​អំណាច​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​លោកស្រីបាន​ឈ្នះឆ្នោតកាន់​អំណាច​ជា​លើក​ដំបូង។ ដូច្នេះហើយ នាយ​ឧ​ត្ត​ម​សេនីយ៍យោធា ​បាន​ព្យាយាម​រក្សា​លោកស្រី​ឲ្យ​នៅ​ឆ្ងាយ​ពី​ឆាកនយោបាយ ដោយ​មាន​ការដាក់ទោសទណ្ឌ​ជាច្រើនដូចជា៖

ឃុំខ្លួនលោកស្រីក្នុងផ្ទះអស់រយៈពេល ១៥ ឆ្នាំក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ លុប​ចោល​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្សរបស់លោកស្រី។ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ធ្វើឱ្យខូចគណបក្សដ៏ពេញនិយមរបស់ប្រជាជន។ សម្លាប់អ្នកគាំទ្រ ។ ការ​កាត់​ទោស​នាង​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​យូរ។ ចាប់​លោកស្រី​ឃុំខ្លួននៅ​ក្នុង​ផ្ទះ​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ។

ទណ្ឌកម្មទាំងអស់នេះមិនគ្រប់គ្រាន់ទេ។ការបញ្ជូនលោកស្រីទៅពន្ធនាគារកាលពីថ្ងៃពុធគឺជាផ្នែកនៃបេសកកម្មចុងក្រោយរបស់ពួកគេ។លើក​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាន​បំណង​កម្ចាត់​លោកស្រី​យ៉ាង​ម៉ឺងម៉ាត់​មិន​ដូច​មុន​ឡើយ ។ សំណាង​មួយ​សម្រាប់​ពួកយោធាពេល​នេះ​គឺ​អាយុ​របស់​លោកស្រី។

លោកMin Aung Hlaing ឧត្តមសេនីយរងរបស់គាត់ និងអតីតឧត្តមសេនីយ៏ជាន់ខ្ពស់របស់គាត់ដែលជាអ្នកណែនាំ និងប្រឹក្សាយោបល់មានអារម្មណ៍ថាមានសំណាងដែលក្នុងពេលឆាប់ៗនេះពួកគេអាចធានាបានថាលោកស្រីនឹងបញ្ចប់ដង្ហើមចុងក្រោយរបស់គាត់នៅក្នុងគុក។

លោកណៃ ឃិត បន្តថា ការបញ្ជូន​មេ​ដឹក​នាំ​របស់​ពួក​គេ​ទៅ​គុក វា​ហាក់​ដូច​ជា​មេទ័ព​កំពុង​ដាក់​ទោស​ប្រជាជន​ដែលឱបោះឆ្នោត​ឱ្យ​។ អ្វី​​ដែល​របប​យោធា​ធ្វើ​លើ​នាង​ក៏​ដូចជាធ្វើ​ចំពោះ​ប្រជាជន​មីយ៉ាន់ម៉ា​ដែរ។

លោកស្រីគឺជា​មនុស្ស​ដែល​មេទ័ព​ទុច្ចរិត​ខ្លាច​បំផុត។ នោះហើយជាមូលហេតុដែលគាត់ត្រូវបានចាប់ខ្លួន និងវាយប្រហារច្រើនជាងសកម្មជនឬអ្នកនយោបាយឈានមុខដទៃទៀតនៅក្នុងប្រទេស។លោកស្រីគឺជាសត្រូវដ៏ធំបំផុតសម្រាប់ពួកគេ ខណៈដែលមនុស្សភាគច្រើនគាំទ្រ។

ជាចុងក្រោយយើងត្រូវរង់ចាំមើលថាតើឧត្តមសេនីយដ៏ឃោរឃៅនឹងបំពេញបេសកកម្មចុងក្រោយរបស់ពួកគេដែលផ្ទុយនឹងឆន្ទៈរបស់ប្រជាជនដែរឬទេ។ ពីមុនមក លោកស្រីតែងតែរួចផុតពីការចាប់ខ្លួន​ការប៉ុនប៉ងធ្វើឃាតនិងផែនការអាក្រក់ទាំងអស់របស់ពួកគេប្រឆាំងនឹងលោកស្រី។ចុះលើកនេះតើវាសនារបស់លោកស្រីទៅជាយ៉ាងណា?

RELATED ARTICLES