យោងតាមប្រភពព័ត៌មាន The sun ចេញផ្សាយកាលពីថ្ងៃពុធ ទី២៩ មិថុនា ២០២២បានអោយដឹងថាក្លឹបChelsea មានគម្រោងចាយលុយ១២៧ លានដុល្លារដើម្បីនាំយកកីឡាករ២រូបមកកាន់ពហុកីឡដ្ឋានStamford Bridge ។
ប្រភពព័ត៌មានខាងលើបានអោយដឹងថាក្លឹបChelseaកំពុងទាក់ទងជាមួយក្លឹបLeeds ដើម្បីនាំយកខ្សែបម្រើស្លាបRaphinha ក្នុងតម្លៃខ្លួនជាង៦៦លានដុល្លារ។
ជាមួយគ្នានេះដែរក្រុមតោខៀវក៏គ្រោងនឹងចំណាយលុយជាង៦០ លានដុល្លារសម្រាប់កីឡាករ Sterling អាយុ ២៧ ឆ្នាំដែលចាប់អារម្មណ៍ចង់ផ្លាស់ប្តូរទៅកាន់ទីក្រុងឡុងដ៍។
Raphina វ័យ ២៥ ឆ្នាំបានប្រាប់ម្ចាស់ក្លឹបថាចង់ចាកចេញ ទៅលេងអោយក្លឹបBarcelonaប៉ុន្តែក្លឹបយក្សរបស់អេស្ប៉ាញមានបញ្ហាហិរញ្ញវត្ថុ ដែលជាការបើកផ្លូវឱ្យChelsea ចុះកិច្ចព្រមព្រៀងឆាប់ៗដែលរំពឹងថានឹងប្រកាសក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។
ទន្ទឹមនឹងនេះដែរMan City នៅតែសង្ឃឹមថា Sterling នឹងទទួលយកកិច្ចសន្យាថ្មីប៉ុន្តែពួកគេនឹងពិនិត្យមើលការទទួលយកការដេញថ្លៃដែលផ្តល់តម្លៃត្រឹមត្រូវ។
កីឡាករជម្រើសជាតិអង់គ្លេសនៅមានកិច្ចសន្យាបច្ចុប្បន្នរយៈពេល១២ខែជាមួយMan City ប៉ុន្តែប្រហែលជាមិនព្រមបន្តស្នាក់នៅទេ៕