Saturday, April 27, 2024
Homeកីឡាអន្ដរជាតិChelsea ​ចំណាយ១២៧លាន  ទិញ Raphinha និង Sterling

Chelsea ​ចំណាយ១២៧លាន  ទិញ Raphinha និង Sterling

យោងតាមប្រភពព័ត៌មាន The sun ចេញផ្សាយកាលពីថ្ងៃពុធ​ ទី​២៩ មិថុនា ២០២២​បានអោយដឹងថា​ក្លឹបChelsea មានគម្រោងចាយលុយ១២៧ លានដុល្លារដើម្បីនាំយកកីឡាករ២រូបមកកាន់ពហុកីឡដ្ឋាន​Stamford Bridge

ប្រភពព័ត៌មានខាងលើបានអោយដឹងថាក្លឹបChelseaកំពុងទាក់ទងជាមួយក្លឹបLeeds ដើម្បីនាំយកខ្សែបម្រើស្លាបRaphinha ក្នុងតម្លៃខ្លួនជាង៦៦លានដុល្លារ។

Google

ជាមួយគ្នានេះដែរក្រុមតោខៀវក៏គ្រោងនឹងចំណាយលុយជាង៦០ លានដុល្លារសម្រាប់កីឡាករ Sterling អាយុ ២៧ ឆ្នាំដែលចាប់អារម្មណ៍​ចង់ផ្លាស់ប្តូរទៅកាន់ទីក្រុងឡុងដ៍។

 Raphina វ័យ ២៥ ឆ្នាំបានប្រាប់ម្ចាស់ក្លឹបថាចង់ចាកចេញ ទៅលេងអោយក្លឹបBarcelonaប៉ុន្តែក្លឹបយក្សរបស់អេស្ប៉ាញមានបញ្ហាហិរញ្ញវត្ថុ ដែលជាការបើកផ្លូវឱ្យChelsea ចុះកិច្ចព្រមព្រៀងឆាប់ៗដែលរំពឹងថានឹងប្រកាសក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។

ទន្ទឹមនឹងនេះដែរMan City នៅតែសង្ឃឹមថា Sterling នឹងទទួលយកកិច្ចសន្យាថ្មីប៉ុន្តែពួកគេនឹងពិនិត្យមើលការទទួលយកការដេញថ្លៃដែលផ្តល់តម្លៃត្រឹមត្រូវ។

កីឡាករ​ជម្រើសជាតិ​អង់គ្លេស​នៅ​មាន​កិច្ចសន្យា​បច្ចុប្បន្ន​រយៈពេល១២ខែជាមួយMan City ប៉ុន្តែ​ប្រហែលជាមិនព្រមបន្តស្នាក់នៅទេ

RELATED ARTICLES