ភ្នំពេញ៖សុខ ពិសី ក៍ជួបរឿងដូចសិស្សប្អូននាងតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែរពោលគឺត្រូវឪពុកជម្រុញឲ្យយកប្ដីដូចគ្នាតែនាងបានពន្យាពេលរហូតទើបធ្វើឲ្យលោកសុខ ហេង ជាប៉ារបស់ពិសី នៅតែមិនទាន់បានកូនប្រសារដូចចិត្ត។ការអូសក្រឡាយកប្ដីរបស់ពិសី នេះត្រូវបានគេចាត់ទុកថាតារាសាច់ដូចបណ្ដូលចេកនិងមានរហ័សនាមរាជនីយសម្រស់រូបនេះមិនទាន់មានភាពក្លាហានដូចអ៊ីវ៉ា ឡើយព្រោះថាស្រីនាថ ហ៊ានកំណត់ពេលវេលារៀបការតាមការចង់បានរបស់ឪពុកនាងគឺលោកអ៊ូ វ៉ាវ ពោលគឺបើគ្មានអ្វីផ្លាស់ប្ដូរទេនោះនាងនឹងលាភាពនៅលីវនៅឆ្នាំ២០២៣ ខាងមុខនេះហើយដែលពេលនោះនាង មានអាយុ៣០ឆ្នាំ ហើយអនាគតស្វាមីរបស់នាងត្រូវបានតារាមកពីខេត្តកំពង់ស្ពឺរូបនេះបង្ហើបថាជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ តែនាងមិនបង្ហាញមុខឬប្រាប់ថាជាអ្នកណាឡើយ។ដោយឡែកចំពោះស្រីស្អាតសុខ ពិសី វិញឆ្នាំនេះនាងមានអាយុ៣២ឆ្នាំពោលគឺបងអ៊ីវ៉ា ៣ឆ្នាំ តែពិសី មិនដែលកំណត់ពីពេលវេលាការប្ដីឲ្យបានច្បាស់លាស់នោះទេ។ក្នុងជំនួបផ្ទាល់រាល់លើកពិសី តែងតែងថានាងនៅចង់ផ្ដោតលើការងារសិល្បៈច្រើនជាងរៀបការ តែនាងថាឃើញមិត្តភក្ដិរៀបការឬមានគូរំភើបជំនួសគេ។

គូរកត់សម្គាល់ថាសុខ ពិសី និងអ៊ីវ៉ា ត្រូវបានគេចាត់ទុកថាជាតារាស្រីនាំមុខគេរបស់សាន់ដេហើយស្រីស្អាតទាំង២ដួងក៍ទៅណាមកណាមានឪពុកតាមការពារដូចគ្នាដែរ។កាលពីឆ្នាំមុនធ្លាប់មានព័តមានថាតារាទាំង២ដួងមិនសូវត្រូវគ្នាឡើយ តែដំណឹងនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយពីពួកគេបានជូនពរគ្នាទៅវិញទៅមកនៅថ្ងៃខួបកំណើត។ចំពោះរឿងស្នេហារបស់ពិសី វិញទោះជារយៈពេលជាង១០ឆ្នាំមកនេះនាងព្យាយាមលាក់លៀមយ៉ាងណាក្ដី តែតាមព័តមានថាតារាសាច់ដូចសំឡី រូបនេះនឹងចូលរោងការជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន នាពេលអនាគតជាមិនខាន ពោលគឺទោះជាពិសី មិនទាន់កំណត់អាយុ និងឆ្នាំដែលនាងត្រូវរៀបការក៍ដោយ តែគេជឿរថានាងនឹងជ្រើសផ្លូវដូចឱក សុគន្ធកញ្ញា ពោលគឺយកប្ដីជាបុរសដែលដឹងពីអាជីពរបស់នាងច្បាស់លាស់ ហើយផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗទាំងឡាយព្រោះមិនចង់ធ្វើជាតួរង។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើសុខ ពិសី និងអ៊ីវ៉ា មួយណានឹងគ្រងឈុតកូនក្រមុំមែនទែនមុន ហើយបុរស២រូបណាទៅដែលមានសំណាងធ្វើជាស្វាមីរបស់ពួកគេ?

