Thursday, April 25, 2024
Homeតារាខ្មែរសុខ ពិសី ៖មិនទាន់ហ៊ានដូចអ៊ីវ៉ា

សុខ ពិសី ៖មិនទាន់ហ៊ានដូចអ៊ីវ៉ា

ភ្នំពេញ៖សុខ ពិសី ក៍ជួបរឿងដូចសិស្សប្អូននាងតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែរពោលគឺ​ត្រូវ​ឪពុក​ជម្រុញ​ឲ្យយកប្ដីដូចគ្នាតែនាងបានពន្យាពេលរហូតទើបធ្វើឲ្យលោកសុខ ហេង ជាប៉ា​របស់​ពិសី នៅតែ​មិន​ទាន់បាន​កូន​ប្រសារដូចចិត្ត។ការអូសក្រឡាយកប្ដីរបស់ពិសី នេះត្រូវ​បាន​គេ​ចាត់​ទុកថាតារាសាច់ដូចបណ្ដូល​ចេកនិងមាន​រហ័​សនាមរាជ​នីយសម្រស់រូបនេះមិនទាន់​មាន​ភាព​ក្លាហានដូចអ៊ីវ៉ា ឡើយព្រោះថាស្រីនាថ ហ៊ានកំណត់ពេល​វេលា​រៀបការតាមការចង់​បាន​របស់ឪពុកនាងគឺលោកអ៊ូ វ៉ាវ ពោលគឺបើគ្មានអ្វីផ្លាស់ប្ដូរទេនោះនាងនឹងលាភាព​នៅលីវ​នៅ​​ឆ្នាំ​២០២៣ ខាងមុខនេះហើយដែលពេលនោះនាង មានអាយុ៣០ឆ្នាំ ហើយអនាគត​ស្វាមី​របស់​នាងត្រូវបាន​តារា​មកពីខេត្តកំពង់ស្ពឺរូបនេះបង្ហើបថាជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ តែនាងមិន​បង្ហាញមុខ​ឬប្រាប់ថាជាអ្នក​ណាឡើយ។ដោយឡែកចំពោះស្រីស្អាតសុខ ពិសី វិញឆ្នាំនេះនាង​មានអាយុ​៣២ឆ្នាំពោលគឺបងអ៊ីវ៉ា  ៣ឆ្នាំ តែពិសី មិនដែលកំណត់ពី​ពេល​វេលា​ការប្ដីឲ្យបានច្បាស់លាស់នោះទេ។ក្នុងជំនួបផ្ទាល់រាល់លើកពិសី តែងតែងថា​នាង​នៅ​​ចង់​ផ្ដោត​លើការងារសិល្បៈច្រើនជាងរៀបការ តែនាងថាឃើញមិត្តភក្ដិរៀបការឬ​មានគូរំភើបជំ​នួសគេ។

 គូរកត់សម្គាល់ថាសុខ ពិសី និងអ៊ីវ៉ា ត្រូវបានគេចាត់ទុកថាជាតារាស្រីនាំមុខគេរបស់​សាន់​ដេហើយ​ស្រីស្អាត​ទាំង​២ដួង​ក៍ទៅណាមកណាមាន​ឪពុកតាមការពារដូច​គ្នា​ដែរ​។កាលពី​ឆ្នាំមុនធ្លាប់មានព័ត​មានថាតារា​ទាំង២ដួង​មិន​សូវត្រូវគ្នាឡើយ តែដំណឹងនេះបាន​ស្ងប់ស្ងាត់​ទៅវិញ ក្រោយពីពួកគេបានជូនពរគ្នាទៅវិញ​ទៅមកនៅ​ថ្ងៃខួប​កំ​ណើត។ចំ​ពោះ​​រឿងស្នេហា​របស់ពិសី វិញទោះជារយៈពេលជាង១០ឆ្នាំមកនេះនាងព្យាយាម​លាក់លៀម​យ៉ាងណា​ក្ដី តែ​តាមព័តមានថាតារាសាច់ដូចសំឡី រូបនេះនឹងចូលរោងការជាមួយថៅកែ​សាន់​ដេលោកឡាយ សុខចំរើន នា​ពេលអនាគតជាមិនខាន ពោលគឺទោះជាពិសី មិនទាន់កំណត់​អាយុ និងឆ្នាំដែល​នាងត្រូវរៀបការក៍ដោយ តែគេ​ជឿរថានាងនឹងជ្រើសផ្លូវដូចឱក សុគន្ធកញ្ញា ពោលគឺយកប្ដី​ជា​បុរសដែលដឹងពីអាជីពរបស់នាងច្បាស់លាស់ ហើយផាត់ចោលសំណើរ​ស្នេ​ហ៍​​ពី​សំណាក់មន្រ្ដី​ធំៗទាំងឡាយព្រោះមិនចង់ធ្វើជាតួរង។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើសុខ ពិសី និងអ៊ីវ៉ា មួយណានឹងគ្រងឈុតកូនក្រមុំ​មែន​ទែនមុន ហើយបុរស​២​រូបណាទៅដែលមានសំណាងធ្វើជាស្វាមីរបស់ពួកគេ?

RELATED ARTICLES