Saturday, March 15, 2025
Homeតារាខ្មែរយុគ ចិន្ដា ៖តាឥណ្ឌាទុកចិត្ត

យុគ ចិន្ដា ៖តាឥណ្ឌាទុកចិត្ត

ភ្នំពេញ៖ខណៈដែលក្រុមកំប្លែងCTN បាននាំគ្នាចាកចេញជាបន្ដបន្ទាប់​គ្នាបូករួមទាំងលោក​សុ​វណ្ណ ឬទ្ធី ហៅ​លោកតាវ៉ិចទ័រ ដែលជាអ្នកនិពន្ធនិងដឹកនាំក្រុមកំប្លែងCBS នោះក៍បានឈប់​កាល​ពីថ្ងៃទី២កក្កដាឆ្នាំ២០២២ ក្រោយលោកបានបំពេញការងារមួយនេះជាង១០ឆ្នាំនោះ ពេលនេះអ្នកនាងយុគ ចិន្ដា បែជាត្រូវទទួល​បាន​ទំនុកចិត្តទាំងស្រុងពីអ្នកគ្រប់គ្រង​ថ្មីដែល​នាយពាក់ម៉ី ហៅតា ជាតាឥណ្ឌា នោះតាមរយៈការទទួលរ៉ាប់រង​ដឹកនាំកម្មវិធី​”បាទមេ”នៅ​រដូវកាលទី២។អ្នកនាងចិន្ដា បានរំលឹកអនុស្សាវរីយ៍ថារយៈពេល២០ឆ្នាំមកហើយ​ដែលនាង​ឈជើងនៅCTN ហើយពេលនេះនាងមានតួនាទីជានាយិកាត្រួតពិនិត្យ​គុណភាព។អ្នកនាង​បាន​តាំងចិត្តថានឹងបំពេញតួនាទីថ្មីនោះឲ្យកាន់តែរីកចម្រើនថែមទៀត។

 តាមរយៈការបន្ថែមតួនាទីថ្មីពីថ្នាក់ដឹកនាំដល់អ្នកនាងយុគ ចិន្ដា នោះបញ្ជាក់ឲ្យឃើញ​ថា​ពិធីការិនីវ័យ​៤៧ឆ្នាំ​រូប​នេះនៅតែជាអ្នកមានឥទ្ធិពលម្នាក់របស់CTN ប៉ុន្ដែការចូល​ទៅជំនួស​តំណែងលោកតាវ៉ិចទ័រ នោះគេមិន​ដឹង​ថា​តើអ្នកនាងចិន្ដា នឹងទទួលបានជោគជ័យដូច​លោក​សុវណ្ណរិទ្ធី ឬយ៉ាងណានោះទេព្រោះ​តែកន្លងមកគេ​ឃើញ​អ្នកនាង​មានជំនាញតែការអត្ថាធិ​ប្បា​យ​និងដឹកនាំកម្មវិធីសិល្បៈច្រើនជាងការកាន់តួនាទីផ្សេងៗ​។តែឆ្លងកាត់បទ​ពិសោធន៍យ៉ាង​ជោគ​ជាំក្នុងសិល្បៈនោះគេជឿរថាអ្នកនាងចិន្ដា នឹងមិនរាថយចំពោះការងារដែលនាងកំពុង​ជួប​ប្រទះ​ឡើយ​។          

គូរបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា ត្រូវបានគេចាត់ទុកថានាងយកការងារសំខាន់ជាង​ស្នេ​ហាទើបធ្វើឲ្យ​ពេលនេះ​ទោះ​ជានាងមានវ័យរាងជ្រេបន្ដិចមែន តែនាងនៅតែមិនទាន់ចូលរោង​ការឡើយ។យ៉ាងណាសព្វថ្ងៃអ្នកនាងចិន្ដា មិនមែនទុកបេះដូងឲ្យនៅទំនេរនោះទេគឺនាង​មាន​ម្ចាស់​ចិត្តហើយតាមរយៈការស្វែងយល់​ចិត្តបុរសម្នាក់ដែល​មាន​​វ័យច្រើនជាងនាង ហើ​យ​បើកុំ​តែមុននេះកូវីដផ្ទុះខ្លាំងពេក កុំអីអ្នកនាងបានចូលរោងការ​ជាមួយកំ​ពូល​ស្នេហ៍​តាំង​ពីថ្ងៃទី២៣​ខែមីនាឆ្នាំ២០២២ ម្លេះ។ប៉ុន្ដែជំនួយការអ្នកនាងចិន្ដា គឺលោកជីមមី បានអះអាងថា​ពិធី​ការិនី​ល្បី​ល្បាញរូបនេះនឹងអាចគិតគូរឿងរៀបការសារជាថ្មីនៅឆ្នាំ២០២៣ ខាងមុខ​នេះ​។អ្នកនាង​ចិន្ដា ធ្លាប់ប្រាប់​អ្នកយក​ព័តមានយើងថាមូលហេតុដែលនាង​ពន្យាពេលរឿង​រៀប​ការនេះ​ដោយសារតែរងចាំឲ្យកូនស្រីសំណព្វចិត្តរប​ស់​នាងឈ្មោះយុគ ដាពេជ្រ ហៅស្រីអម មាន​អាយុ១៨ឆ្នាំសិន ព្រោះពេលនោះនាងនឹងឲ្យកូនស្រីធ្វើជា​អ្នកកំដ​នាង​រៀបការតែម្ដង៕

RELATED ARTICLES