ភ្នំពេញ៖អតីតតារាRock សួស វីសា បានអះអាងថានាងយកខួក្បាលទៅប្រឹងរកស៊ី ប្រឹងសន្សំលុយដើម្បីទិញរថយន្ដដែលខ្លួនឯងស្រលាញ់នោះគឺឡានលំដាប់សេដ្ឋីជិះម៉ាកRolls Royce ហេតុនេះហើយនាងប្រឹងគិតតែលើរឿងល្អៗប៉ុណ្ណោះ ព្រោះបើគិតតែលើរឿងស្មុគស្មាញពេកមិនដឹងបានអីមកវិញឡើយ។ការដាក់គោលដៅធំរបស់វីសា នៅពេលនេះក្រោយពីវីនាងមានរថយន្ដជិះផ្ទាល់ខ្លួននូវម៉ាកទំនើបៗដូចជាLexus Lx 570 ,Lexus Nx200t ,AlphardនិងMazda ជាដើមដែលមើលទៅតាមឡានដែលនាងជិះឆ្លាស់គ្នានៅពេលនេះគូតែគ្រប់គ្រាន់ទៅហើយសម្រាប់វីសា តែដូចពាក្យគេថាគ្មានវិធីណាអាចហាមឃាត់សេចក្ដីលោភលន់របស់មនុស្សទាំងឡាយបានឡើយ នោះគឺគ្រប់គ្នាចង់មានបានថែមទៀត ។

ប៉ុន្ដែមុនវីសា បង្ហើបក្ដីប្រាថ្នាជិះរថយន្ដ១គ្រឿងស្មើផ្ទះវីឡារ១នោះក្រោយពីមុននេះមានតារានិងអតីតល្បីៗដូចជាអ្នកនាងស្រីតូច ចំណាន,លី យ៉ាណា,ខៀវ សានសាណា ,ព្រាប សុវត្ថិ និងខែម ប៊ុនថៃ កំពុងតែហ៊ឺហាជិះរថយន្ដម៉ាកRolls Royce យ៉ាងកាលីពរៀងៗខ្លួន។ដោយឡែកសម្រាប់សួស វីសា វិញបើផ្អែកតាមទ្រព្យធនរបស់នាងមាននាពេលបច្ចុប្បន្ននេះវិញការចង់ជិះរថយន្ដម៉ាកRolls Royce ប្រាកដជាមិនពិបាកឡើយសម្រាប់រូបនាងព្រោះនាងមានផ្ទះនិងដីធ្លីជាច្រើនកន្លែង តាំងពីប្ដីប្រពន្ធតារា១គូនេះងាកមករកស៊ីផ្នែកអចលនទ្រព្យមក។

សួស វីសា បានចាប់ដៃលោកថមមី ជាង២ឆ្នាំមកហើយដែលពួកគេទទួលបានចំណងដៃកូនស្រី១គូឲ្យស្រលាញ់។ក្រោយមានស្វាមីនិងកូនមកវីសា ក៍មិនខុសពីឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែរពោលគឺអាជីពចម្រៀងហាក់នៅទ្រឹង ហេតុនេះហើយបំណងនាងចង់បានលេខ២នៅហង្សមាសអាចនឹងពិបាកដណ្ដើមបានព្រោះថាមើលទៅផលិតកម្មធំនេះសម្រាប់តារាស្រីមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលហក់ឡើងនារយៈពេលចុងក្រោយនេះ។យ៉ាងណាគេចាំមើលថាតើសម្រាប់កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ខាងមុខនេះវីសា នៅតែជាCoach តទៅទៀតឬមួយថៅកែបានផ្លាស់ប្ដូរដាក់អ្នកថ្មី?តែគេជឿរថាមិនមានហានិភ័យសេដ្ឋកិច្ចឡើយសម្រាប់វីសា ប្រសិនណានាងចុះខ្សោយក្នុងអាជីពចម្រៀងដូចតារាមួយចំនួនដែលមានប្ដីនិងកូននោះ ព្រោះថាពេលនេះនាងមិនពឹងទៅលើអាជីពសិល្បៈទាំងស្រុងនោះទេដោយសារមានជំនួញច្រើនក្នុងដៃ។ចំណែកមហាជនបានសរសើរវីសា ដែលរកបានស្វាមីហ៊ានធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីនាងក្នុងនោះលោកថមមី មានទាំងការតុបតែងខ្លួនធ្វើខ្ទើយដើម្បីលក់ផលិតផលទៀតផង ខណៈដែលវីសា ធ្លាប់អួតថាប្ដីថ្នាក់ថ្នមនាងដូចព្រះនាង៕

