Saturday, March 15, 2025
Homeតារាខ្មែរលី ម៉ារី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណា ៖អាជីពសិល្បៈហក់ឡើងក្រោយលែងប្ដី

លី ម៉ារី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណា ៖អាជីពសិល្បៈហក់ឡើងក្រោយលែងប្ដី

ភ្នំពេញ៖វាមិនមែនជារឿងងាយស្រួលនោះទេដែលលី ម៉ារីណា ចោទថាត្រូវប្ដីលួចគ្រឿងមាស និងពេជ្រអស់ពី​ខ្លួនរលីង ហើយពេលនេះនាងចាប់ផ្ដើមសន្សំលុយល្អិតពីការងារ​សិល្បៈ​និង​រកស៊ីតាមOnline នោះ ប៉ុន្ដែនាង​ថា​នោះជាភារិច្ចដែលត្រូវរកប្រាក់ដើម្បី​ចិញ្ចឹមនិងផ្គត់​ផ្គងដល់​ការរៀនសូត្ររបស់កូនប្រុសនាង។ម៉ារីណា ក៍បានឲ្យ​ដឹងដែរថាក្រោយមានរឿងចម្រូង​ចម្រាស​ព្រោះ​ប្ដីលួចទ្រព្យពីនាងគ្មានសល់នោះពេលនេះនាងចាប់ផ្ដើមទទួល​ការងារសិល្បៈ​ច្រើនជាង​មុន​ទាំង​​ការធ្វើជាMC ,ច្រៀងសម្ដែង និងថតកុនជាដើម។តែតារាកូន១រូបនេះនៅ​តែតាំង​ចិត្ត​ថា​នាងមិនបាច់ជូនដំណឹងរឿងប្ដីនាងលួចទ្រព្យអស់ពីខ្លួននេះដោយប្ដឹងលោកសាត ចាន់ថន ទៅ​តុ​លា​ការ​ឡើយ ព្រោះតែនាងគិតគូដល់កូនប្រុស និងមិនចង់ដោះស្រាយគ្នាតាមវិធីប្ដឹងផ្ដល់​ទេ។

  ក្រៅពីប្ដេជ្ញារមិនប្ដឹងលោកចាន់ថន ទៅផ្លូវច្បាប់នោះលី ម៉ារីណា នៅតែមិប្រាប់ជា​ដាច់​ខាត​នូវទំហ៊ុំទឹក​លុយ​សរុប​​ដែលអតីតសា្វមីនាងបានយក​ទៅតាមខ្លួនឬនាងប្រើពាក្យថា​”លួច”​នោះ តែម៉ារីណា ថាអ្វីដែលនាងនិយាយ​ទាំងប៉ុន្មានគឺនាងសូមអះអាងថា​ជាពាក្យពិត​គ្រប់​ចំ​ណុចទាំងអស់។នាងថាពេលនេះកំពុងតែថតនិង​ទទួលរឿង​ថ្មីៗផងដែរ ខណៈដែលមុនប្រ​កា​ស​​​លែង​ប្ដី​នោះ​នាងថារយៈពេលក្នុង១ឆ្នាំគឺនាងសូមទទួលថតរឿងតែ១ប៉ុណ្ណោះ ព្រោះសល់​ពេលទាំងប៉ុន្មាននឹង​យកទៅរកស៊ីធ្វើជំនួញទាំងអស់។

  ថ្វីត្បិតតែលី ម៉ារីណា បានប្ដូរចិត្តពីរឿងថាមិនអាចធ្វើការងារបាន ព្រោះអស់កំលាំង​ចិត្ត​ដោយសារតែប្ដីលួច​ទ្រព្យអស់ មកជាប្រឹងប្រែងបន្ដអាជីពចាស់ឡើងវិញក្ដី តែពេល​នេះគេ​ឃើ​ញ​នាងហាក់មិនសូវមានអារម្មណ៍​ស្រស់ថ្លានោះទេ ដែលអាចមកពីនាងស្ដាយមាសពេជ្រ ដែល​​លោកចាត់ថន ស្ពាយទៅជាមួយនោះតែម្ដង បើទោះជាអតីតប្ដីបានប្រកែកចំពោះការ​ចោទ​​ប្រកាន់ដែលម៉ារីណា បានទម្លាក់កំហុសដល់លោកគ្រប់រឿងក្ដី។

គូររំលឹកថាលី ម៉ារីណា បានរៀបការជាមួយលោកសាត ចាន់ថន ដែលជាអាណិក​ជន​ខ្មែរមកពីអាមេរិកកាល​ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣ ដែលចំណងស្នេហ៍ឆ្លងទ្វីពនេះពួកគេ​ទទួ​ល​​បានកូនប្រុស១អាយុជិត១០ឆ្នាំ។វាគឺជាបរាជ័យស្នេហ៍លើកទី២របស់ម៉ារីណា ក្រោយ​នាង​​បានលែងលះជាមួយលោកទឹត ថាវរិទ្ធ ដែល​បច្ចុ​ប្បន្នជាប្ដីរបស់នាងនៅ សុនិតា ប៉ុន្ដែ​គេជឿរ​ថាអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនិងមានសម្រស់​ផូផង់​ដូច​ម៉ារីណា ប្រាកដជាមិន​ខ្វះឡើយ ប្រុសៗ​អ្នកមានចាំត្រងស្នេហ៍ ហេតុនេះហើយមិនយូទេម៉ារីណា នឹងរកបាន​ប្រុស្នេហ៍​ថ្មី​ឆាប់ៗជាមិន​ខាន ព្រោះនាងអះអាងថាដាច់ខាតគ្មានការផ្សះផ្សារឬវិលទៅ​រកភាពត្រូវរ៉ូវ​គ្នាជា​មួយ​ប្ដីនោះ​ទេ៕

RELATED ARTICLES