ភ្នំពេញ៖លោកគួច ខេវិន ជាអតីតអគ្គនាយករងប៉ុស្ដិ៍ទូទរស្សន៍CTN ,អាស៊ីអាគ្នេហ៍ និងEtv នោះបានថ្លែងសារបង្កប់ទៅដោយអត្ថន័យអប់រំយ៉ាងស៊ីជម្រៅទៅលើស្ថានភាពអ្នកលេងបណ្ដាញសង្គមនាពេលបច្ចុប្បន្នដែលចូលចិត្តយករឿងហែកហួគ្នាតាមOnline មកលាតត្រដាងដើម្បីល្បីរហូតចេញរឿងផិតក្បត់ សាហាយស្មន់ ភួតកុហក់បោកប្រាស់ មិនចេះអៀនខ្មាស ដែលធ្វើឲ្យតម្លៃសីលធ័មធ្លាក់ចុះ។លោកខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់នោះក៍បានសម្ដែងការអាណិតយអាសូដល់អេដមីនជីងចក់ ដែលជំពប់ស្រីស្អាត រហូតធ្វើឲ្យខាតទាំងទ្រព្យ អាប់ទាំងកិត្តិយសទើបលោករំលឹកដល់រឿងមេទ័ពល្បីក្នុងរឿងនគរ៣ឈ្មោះលីពូ ថាដោយសារតែស្រលាញ់ទាវឆាង ងប់ងុលខ្លាំងពេក លែងគិតគូពីកងទ័ពនិងទីប្រឹក្សារ ទើបត្រូវមេទ័ពជំនិតរបស់ខ្លួនចាប់ចងឲ្យទៅឆាវឆាវកាត់ក្បាល ដោយលោកថែមទាំងយកសុភាសិតចិនមកដាស់តឿនថា”វីរៈបុរសមិនអាចឆ្លងផុតពីតំណាក់ស្រីស្អាត”ប៉ុន្ដែ”នៅពីក្រោយតំណាក់ស្រីស្អាត សុទ្ធតែថ្នូរខ្មោចវីរៈបុរស”…។



លោកគួច ខេវិន បានចេញសារកាលពីថ្ងៃទី៥កក្កដា ថា”នាសម័យនរគ៣ (សាមកុក) លីពូ ដាច់ចិត្តសម្លាប់ តុងជួ ដែលជាឪពុកធ៌មធ្លាប់មានគុណចំពោះខ្លួនដោយសារតែលង់ស្នេហ៍ នាងទាវឆាង លុះចុងក្រោយលីពូក៏ត្រូវ មេទ័ពជំនិតរបស់ខ្លួនចាប់ចងយកទៅឲ្យ ឆាវឆាវ កាត់ក្បាល ក៏ព្រោះតែលីពូ ពុលតែនឹងសម្រស់ទាវឆាង លែងគិតគូរការងារកងទ័ព លែងស្គាល់ខុសត្រូវ លែងស្តប់ទីប្រឹក្សា ។ យ៉ាងដូច្នេះហើយបានជាចិនគេមានពាក្យស្លោកថា”វីរបុរសមិនអាចឆ្លងផុតដំណាក់ស្រីស្អាត” ប៉ុន្តែ”នៅក្រោយដំណាក់ស្រីស្អាត សុទ្ធតែផ្នូរខ្មោចវីរបុរស” ។ មិនខុសណាពីពាក្យស្លោកខ្មែរយើង ដែលថា”ខ្លាំងដូចស្រមោច មានរិទ្ធិដូចខ្មោច មានចិត្តដាច់ដូចស្រី” ។


ទឡ្ហីករណ៍ តិចតួចខាងលើ មើលទៅមនុស្សស្រីជំពូកខ្លះវាពិតជាធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងសម្បើមទាំងផ្លូវកាយ ផ្លូវចិត្ត អន្តរាយទាំងទ្រព្យសម្បត្តិ ឬនាំឲ្យបាត់បង់អាយុជីវិត មនុស្សប្រុសទៀតផង ។ បើក្រឡេកមើលមកបណ្តាញទំនាក់ទំនងសង្គម មួយរយៈនេះ សង្គមបរិយាកាសវាហាក់ដូចជាពុលចុះក្អួត តែជាមួយនឹងរឿងផិតក្បត់ សហាយស្មន់ ភូតកុហក បោកប្រាស មិនខ្មាស់អៀន លែងស្គាល់ពីតម្លៃកិត្តិយស កេរ្ត៍ឈ្មោះវង្សត្រកូល មិនស្គាល់សីលធ៌ម គុណធ៌ម សុជីវធ៌ម សូម្បីតែបន្តិចណាសោះ ព្រោះនៅក្នុងខួរ របស់ពួកគេគិតតែពីលុយ!លុយ!លុយ! ។ ទោះណាជាមានរឿងគួរឲ្យខ្ពើមរអើមនៃបដិការីជម្លោះស្រីនឹងប្រុស ដែលខ្ញុំបានមើលឃើញ បានឮ បានដឹង យ៉ាងណាក៏ដោយ ក៏ក្នុងនាមខ្ញុំជាជនរួមជាតិ រួមភាសារ រួមសង្គមខ្មែរ ខ្ញុំសូមសម្តែងនូវការលើកទឹកចិត្តចំពោះ បុរសចាស់សម្បូរណ៍ស្នេហ៍ តែក៏សម្បូរណ៍ទុក្ខ លោក បង “អាចារ្យអេ”ដែលបានលង់កល្បនៃស្រីមាយា មាយាទធូរថ្លៃ នាំឲ្យរីងរៃមិនស្រាកស្រាន្ត ។ ក៏សែនអាណិតអាសូរចំពោះលោកប្អូន”ជីងចក់” ប្រុសក្មេងរូបសង្ហារ ពិចារណាខ្លី ត្រូវជំពប់ជើងនឹងស្រីស្អាត ខាតទាំងទ្រព្យ អាប់ទាំងយស ត្រូវគេស្តីបន្ទោសមិនស្រាកស្រាន្ត ។


ឆ្លៀតឱកាសបន្តិចបន្តួចនេះ ក៏ចង់ផ្តាំទៅកាន់នាងៗស្រីស្រស់ស្អាតមួយចំនួនបើទោះណាជានាងចង់មានឆាប់យ៉ាងណាក៏ដោយ ក៏គួរតែកុំកល្បស្មោកគ្រោកពេក គួរតែមានមាយាទខ្មាសអៀនខ្លះផង ព្រោះម្តាយឪពុកនាងលោកខំស្លៀកពាក់បិតបាំងកេរ្តិ៍ខ្មាសឲ្យនាងតាំងតែពីតូចៗរហូតមក កុំឲ្យគេជេរត្មិះតិះដៀលដល់ពួកគាត់ទៀត ព្រោះតែមាយាទនាង ហើយបើទោះជានាងគិតថាខ្លួនឆ្លាតយ៉ាងណា សូមឲ្យនាងតម្កល់តម្លៃសីលធ៌ម សុជីវធ៌ម និងគុណធ៌មខ្មែរ ឲ្យបានខ្ពង់ខ្ពស់ផង កុំឲ្យវាថោកដល់ស្រីខ្មែរដ៏ទៃទៀត”៕
