ភ្នំពេញ៖កូនក្រមុំលោកហួ ឡាវី តារាចម្រៀងវី ឌីណែត នៅបន្ដច្រៀងសម្ដែងឲ្យផលិតកម្មរស្មីហង្សមាសតទៅទៀតក្រោយនាងប្រកាសចង់បញ្ចប់អាជីពមួយនេះតាំងពីដើមខែមករាឆ្នាំ២០២២ ម្លេះ។ការមិនដាច់អាល័យពីអាជីពចាស់នេះត្រូវបានលោកហួ ឡាវី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកក៍ដឹងពីជម្រៅចិត្តកូនស្រីបែបនេះតាំងពីដំបូងម្លេះ ។ប៉ុន្ដែឌីណែត វិញត្រូវបានគេសន្និដ្ឋានថានាងអាចមានការអានអន់ស្រពោនចិន្ដា រឿងផលិតកម្មធំ១នេះធ្វើបទចម្រៀងឲ្យនាងមិនបានដិតដល់លើទីផ្សារ ។តែក្នុងជំនួបផ្ទាល់កន្លងមកនាងវាចាថានោះគឺមកពីបញ្ហាសុខភាពរបស់នាងទៅវិញទេ ព្រោះថាក្រោយជាកូវីដនិងមានសុខភាពល្អដូចដើមពេលនេះនាងមានជំងឺពកក ដែលធ្វើឲ្យរំខានដល់អាជីពចម្រៀងនាងជាខ្លាំង ពិសេសនាងចូលចិត្តច្រៀងខ្ពស់ៗនោះរឹតតែជាឧបស័ក្កថែមទៀត។ឌីណែត ថាជាមួយការមានជំងឺ១នេះនាងត្រូវគ្រូពេទ្យតម្រូវឲ្យលេបថ្នាំអស់១ជីវិតតែម្ដង។

អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅវី ឌីណែត ជុំវិញការផ្លាស់ប្ដូរចិត្តរបស់នាងពីចង់ឈប់ច្រៀងនៅហង្សមាស មកបន្ដការងារសិល្បៈដូចដើមនេះតែCall ជាច្រើនលើកមកហើយទូរស័ព្ទចូលគ្មានអ្នកទទួលនោះទេ។យ៉ាងណាតាមរយៈសកម្មភាពចុងក្រោយនេះគេឃើញឌីណែត នៅតែចេញច្រៀងសម្ដែងជាធម្មតាឲ្យហង្សមាសហើយកម្រិតនៃសម្លេងរបស់នាងគឺស្ដាប់ទៅមិនទាន់មានបញ្ហាចោទឡើយ បើទោះជាឌីណែត ផ្ទាល់នាងធ្លាប់សារភាពថាបច្ចេកទេសនៃការប្រើសម្លេងរបស់នាងអាចមិនដូចមុនព្រោះតែជំងឺ១នេះតាមយាយីក្ដី។

សូមបញ្ជាក់ថាវី ឌីណែត ជាតារាចម្រៀងវ័យក្មេងម្នាក់ដែលត្រូវបានមហាជនទទួលស្គាល់ថានាងមានសម្ថភាពមិនក្រោមឱក សុគន្ធកញ្ញា ឡើយទើបការឈ្នះពានI Am A Singer Cambodia រដូវកាលទី២នោះមិនមានអ្នកប្រតិកម្មពីទស្សនិកជនទេ ព្រោះសម្ថភាពនាងពិតជាសាកសម។យ៉ាងណាតាំងពីម្ដាយជាទីស្រលាញ់អ្នកស្រីងួន សុផាន់នី ដែលបានទទួលមរណភាពដោយសារកូវីដកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ គេឃើញឌីណែត ហាក់បាក់ទឹកចិត្តហើយអារម្មណ៍នាងនៅតែអាលោះអាល័យម្ដាយជាពន់ពេក បើទោះជាលោក ឡាវី តែងតែព្យាយាមលួងលោមនាងយ៉ាងណាក៍ដោយ។ដោយឡែកចំណងស្នេហារបស់ឌីណែត ជាមួយបុរសម្នាក់ដែលនាងតែងតែយកស្ទីគ័របិតមុខសង្សារ តែនាងបង្ហើបថាបុរសនោះជាអ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈដែរនោះរយៈពេលជាង១ឆ្នាំនេះបែជាស្ងាត់ដំណឹងសូន្យឈឹងតែម្ដង។អ្វីដែលចម្លែកនៅពេលដែលអ្នកសារព័តមានសួរថាម៉េចទៅណានាងអត់ដែលបណ្ដើរដៃគូដូចគេនោះនាងបែជាផ្ដល់ចម្លើយគូរឲ្យភ្ញាក់ផ្អើលថា”បើអត់សង្សារផងតើឲ្យទៅដើរជាមួយអ្នកណាទៅ?”៕

