Saturday, March 15, 2025
Homeតារាខ្មែរពេជ្រ សូលីកា ៖ពិបាកប្រជែងទីផ្សារចម្រៀង

ពេជ្រ សូលីកា ៖ពិបាកប្រជែងទីផ្សារចម្រៀង

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំមកហើយដែលនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានប្ដូរចិត្ត ពន្យា​ពេល​យក​កូនទី២ដែលការប្រែប្រួលបែបនេះ របស់អតីតតាRock និងM ដោយ​សារ​​តែនាងមិនចង់​បាត់មុខពី​សិល្បៈ​សារ​ជា​ថ្មី ខណៈអាជីពចម្រៀងបើទោះជាហាក់ពិបាក​ទៅ​មុខមែន តែនាងនៅត្រូវប៉ាន់ស្ពតពាណិជ្ជកម្មខ្លះៗ ប៉ុន្ដែមិនដល់​កម្រិត​តារារួមក្រុមដូចជាពេជ្រ សោ​ភា,ឱក សុគន្ធកញ្ញា និងរ៉េត ស៊ូហ្សាណា ឡើយ។យ៉ាងណាតារាកូន១រូបនេះ​ហាក់​​នៅ​មានចេត​នាចង់ប្រជែងទីផ្សារចម្រៀងសារជាថ្មីនៅឡើយតាមរយៈ​ការប្រឹងរក្សារសម្រស់មិន​ឲ្យធ្លាក់ចុះ​នោះ​គឺមិនឲ្យឡើងគីឡូឬបែកសាច់ដូចតារាមួយចំនួនទៀតដែលមានប្ដីនិងកូនដូចនាង។ដោយឡែកអ្នកជំនាញ​សិល្បៈបានលើកឡើងថាតាំងពីផ្ទុះកូវីដមកតារាចម្រៀងស្រីដែលមានរាសីល្អនៅហង្សមាសគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ ខណៈដែល​ម្ចាស់​ពានទាំងឡាយរួមទាំងសូលីកា ផងមិនត្រូវបានគេចាត់ទុកថា​មានគី​ឡូ​អាចតទល់​ជាមួយជើង​ខ្លាំង​របស់Galaxy គឺនាងតន់ ច័ន្ទសីម៉ា ឡើយ។

 ថ្វីត្បិតតែពេជ្រ សូលីកា ពិបាកប្រជែងទីផ្សារចម្រៀងកាន់តែខ្លាំងឬស្ទើតែអាចនិយាយ​បានថានាងលែង​ឡើង​ថែម​ទៀតក្រោយមានប្ដីនិងកូន១ ប្រសិនបើនៅតែគ្មានបទផ្ទុះក្ដី ប៉ុន្ដែ​ថៅកែហង្សមាសនៅតែទុក​ចិត្តស្រីស្រស់​និងទម្លាក់បទឲ្យច្រៀងយូៗ១បទ ខណៈដែលតំ​ណែ​ង​​តួឯក​ក្នុងភាពយន្ដវិញសូលីកា បែជាមានប្រៀបជាង​គេនៅ​ហង្សមាស ដែល​នេះ​បញ្ជាក់​ថា​សូលីកា នៅតែមានទីផ្សារសម្ដែងជាងចម្រៀង។ចំពោះស្រីពេជ្រ ផ្ទាល់វិញត្រូវ​បាន​គេ​កត់​សម្គា​ល់​ថានាងក៍មិនពឹងទៅលើអាជីពចម្រៀងទាំងស្រុងទៀតដែរ ព្រោះស្វាមីនាងលោកគឹម ហាន ជាអ្នកជំនួញម្នាក់ដែលបានផ្គាប់ចិត្តនាងគ្រប់បែបយ៉ាង​ទាំងអស់ក្នុងនោះមានទាំងការ​ទិញ​ផ្ទះវីឡារ ,បន្ទប់ខុនដូ និងរថយន្ដទំនើបៗឲ្យនាងជិះ ហេតុនេះហើយការរាំ​ច្រៀងរបស់ស្រី​ពេជ្រ នៅ​ពេលនេះមិនមែននាងសំ​ដៅដល់​ការរកលុយទាំងស្រុងពីអាជីព១នេះឡើយ។

 សូមបញ្ជាក់ថាអ្នកចម្រៀងគង់ ស្រីពេជ្រ ហៅសូលីកា ត្រូវបានគេចាត់ទុកថានាងមាន​សម្ថភាពសម្លេងមធ្យមតែ​កន្លងមកគេចាប់អារម្មណ៍ទៅលើទេពកោសល្យសម្ដែងនិងរូបសម្រស់របស់នាងច្រើនជាង។សូលីកា មិនធ្លាប់ត្រូវ​បានគេដៅថានាងអាចធ្វើព្យុះភ្លៀងឬ​ឈាន​ទៅជំនួសតំណែងតារាស្រីលំដាប់ជូរមុខរបស់ហង្ស​មាសនាពេលអ​នាគតបានឡើយ តែការ​មាន​ឱកាសឈានចូលហង្សមាសជាលើកទី២​បញ្ជាក់ថាថៅកែហង្សមាសនៅតែចាត់ទុក​នាងជាតារាមានសម្ថភាពមិនអាចមើលរំលងបានព្រោះក្រៅពីសុគន្ធ និសា និងសូលីកា មិន​មានតារា​ផ្សេង​ណា​ទៀតដែលចេញពីហង្សមាសហើយ​អាចចូលមកវិលវិញបាននោះទេ​។ប៉ុ​ន្ដែសូលីកា អាច​ធ្វើបាន​ហេតុនេះគេជឿរ​ថាបើនាងមិនសូវមានយ៊ីអ៊ុនល្អ ឬច្រៀងលែង​ឡើង​នោះ​ច្បាស់ជា​ថៅ​កែ​ធំហង្សមាសរុញនាងឲ្យទៅគ្រងតំណែង​ជាតួឯកក្នុងភាពយន្ដ​ទាំងស្រុង​ជាមិនខាន។

 ពេជ្រ សូលីកា បានកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតក្រោយពីនាង​ភ្ជាប់ពាក្យជា​មួយ​អ្នក​ឌីហ្សាញម៉ូដ​សម្លៀ​ក​បំពាក់មកពីអូស្រ្ដាលីលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ​២០១៩ និងសម្រាលបានកូនប្រុស​ថ្ងៃទី១៦​ឧស​ភាឆ្នាំ២០២០។​ចំណងស្នេហាជាង២ឆ្នាំនេះ​សូ​លី​​កា ចង់ដឹកដៃប្ដីរៀបការតាំងពីឆ្នាំ២០២១ មកម្លេះ​តែផែនការណ៍​នេះ​ត្រូវបានលុបចោលវិញ​ដោយ​សារ​តែពេលនោះកូវីដផ្ទុះខ្លាំងពេក ហើយរហូត​មកដល់​ពេល​នេះក្រៅ​ពីស្ងាត់​រឿង​យក​កូនថែមនោះរឿងនាងរៀបការក៍គ្មានដំណឹងដែរ បន្ទាប់ពីម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវ​តុលាការ​ចេញសាលក្រមកាត់ទោសដាក់ព័ន្ធនាគាររយៈពេល១២ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់​គូស្នេហ៍ភេទដូចគ្នាទៅលើ​អ្នក​ស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០។តាម​ព័ត​មាន​ថាសូលីកា ហាក់រារែកចិត្តព្រោះមិនចង់រៀបការ​ដោយគ្មានម្ដាយចូលរួម និងម្យាងទៀត​នាង​អាច​នឹង​ទៅរៀបការនៅអូស្រា្ដលីវិញនាពេលខាងមុខនេះ។

 ក្រៅពីពេជ្រ សូលីកា តារាដែលយកប្ដីអាណិកជនខ្មែរនៅអូស្រា្ដលីមានដូចជា​អ្នកនាង​ដាញ់ ម៉ូនីកា,អឿន ដា​លីស​,គឹម លីហ្សា និងសុខ ច័ន្ទណានូ ជាដើម៕

RELATED ARTICLES