Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិកៅអីនាយករដ្ឋមន្ត្រីអង់គ្លេស កំពុងស្ថិតនៅមាត់ជ្រោះមរណៈ

កៅអីនាយករដ្ឋមន្ត្រីអង់គ្លេស កំពុងស្ថិតនៅមាត់ជ្រោះមរណៈ

បើទោះជានាយករដ្ឋមន្ត្រី បូរីស ចនស៊ុន បានរួចផុតពីការបោះឆ្នោតដកហូតទំនុកចិត្តកាលពីខែមុនទៅហើយក្តី តែពេលនេះកៅអីនាយករដ្ឋមន្ត្រីរបស់លោក កំពុងស្ថិតនៅមាត់ជ្រោះមរណៈជាថ្មីម្តងទៀត បន្ទាប់មន្ត្រីកំពូលៗរបស់លោកលាលែងពីតំណែងជាបន្តបន្ទាប់។

ក្នុងរយៈពេលត្រឹមតែ២០នាទីរដ្ឋមន្ត្រី២រូបគឺរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងសុខភាពរបស់លោកចនសុនបានលាឈប់ពីតំណែងថ្ងៃកាលពីអង្គាររួមជាមួយនឹងមន្ត្រីដែលមានតួនាទីតូចៗជាច្រើនទៀត។ពួកគេបាននិយាយថាមិនអាចបន្តនៅក្នុង រដ្ឋាភិបាលបានទេបន្ទាប់ពីរឿងអាស្រូវចុងក្រោយបង្អស់ធ្វើឱ្យប៉ះពាល់ដល់រដ្ឋបាល។

រដ្ឋមន្ត្រី​សុខាភិបាល​លោកSajid Javid បាន​និយាយ​ថា លោក​មិន​អាចមាន​សតិសម្បជញ្ញៈ​ល្អ​ បន្ត​ក្នុងរដ្ឋាភិបាលទៀត​ឡើយ​ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកRishi Sunak ក៏បានលាលែងពីតំណែងផងដែរដោយនិយាយថាប្រជាជនរំពឹងថារដ្ឋាភិបាលនឹងប្រព្រឹត្តទៅបានត្រឹមត្រូវនិងមានសមត្ថភាព ។

ដើម្បីស្រោចស្រង់រដ្ឋាភិបាលនិងតោងកៅអីនាយករដ្ឋមន្ត្រីលោកចនសុន បានជ្រើសរើសរដ្ឋមន្ត្រី២រូបភ្លាមៗ ដើម្បីស្នងតំណែង។

លោកបានដំឡើងឋានៈលោក Nadhim Zahawi ពីនាយកដ្ឋានអប់រំទៅរតនាគារនិងដំឡើងប្រធានបុគ្គលិករបស់គាត់ គឺលោក Steve Barclay ជាលេខាធិការសុខាភិបាល។

ទោះជាយ៉ាងណាក្តីការលាលែងពីតំណែងកាលពីល្ងាចថ្ងៃអង្គារពីរដ្ឋមន្ត្រីតូចៗជាច្រើននាក់ទៀត មកពីបក្សទាំងពីគឺសេរីនិយម និងស្តាំនិយមនៃគណបក្សអភិរក្សបានបង្ហាញថាគ្រោះថ្នាក់សម្រាប់ចនសុនគឺនៅឆ្ងាយជាងនេះ៕

RELATED ARTICLES