ភ្នំពេញ៖រយៈពេល១៥ឆ្នាំ(២០០៧-២០២២)មកហើយដែលមាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកគ្រូពេទ្យអ៊ឹត រ៉ាដា ហើយរយៈពេលចុងក្រោយនេះអ្នកទាំងពីររស់នៅស្រុកខ្មែរច្រើនជាងទៅកាដាណា។សំណួរដែលមហាជនចង់ដឹងថាតើហេតុអ្វីបានជាសុខសោភា មានប្ដី១ទសវត្សន៍កន្លះទៅហើយតែបែជាគ្មានកូន១គ្រាប់បែបនេះ?ការមានចម្ងល់បែបនេះដោយសារតែគេឃើញថាឱក សុគន្ធកញ្ញា ,សួស វីសា ,ពេជ្រ សូលីកា ,នៅ សុនិតា ,ឌុច លីដា ជាដើមគ្រាន់តែមានប្ដីភ្លាមបានកូនង៉ាបីប្រលែងលេងភ្លែតតែម្ដង តែសោភា វិញបែជាធ្វើឲ្យម្ដាយនាងអ្នកស្រីសុខ វិលន់ ដែលជាអតីតបុគ្គលិកនៅក្នុងមន្ទីឧស្សាហកម្មខេត្តកំពង់ស្ពឺ រងការខកចិត្តរឿងមិនបានចៅពអស់រយៈពេលជាង១០ឆ្នាំមកនេះ ព្រោះតែសោភា មិនហ៊ានពពោះ។ការគ្មានកូន១គ្រាប់របស់សុខសោភា ក្រោយមានស្វាមីច្រើនឆ្នាំនេះរហូតធ្វើឲ្យមានអ្នកខ្លះហៅនាងថា”អា”ទៀតផង ខណៈដែលប្រភពពីតារាជិតដិតបានបង្ហើបថាសោភា ក៍មានការក្វល់ក្វាយចិត្តដែរព្រោះខ្លាចអត់កូនបន្ដពូជ ហើយដោយសារតែអារម្មណ៍ហាក់ច្របូកច្របល់ព្រោះតែមិត្តភក្ដិនៅជុំវិញខ្លួនពួកគេមានកូនបីរៀងៗខ្លួនអស់ទៅហើយនោះទើបកាលពីចុងខែមករាឆ្នាំ២០២២ សុខសោភា បានហៅយុវជនម្នាក់ឈ្មោះថាBovee Hundly ថាជាកូនៗតែតាមពិតក្មេងប្រុសនោះជាក្មួយរបស់នាងសោះ។មិត្តភក្ដិជិតដិតសុខសោភា និយាយថាតារារាម រូបនេះចង់បានកូនឡើងញ័រខ្លួនអស់ទៅហើយទើបពេលខ្លះនាងហៅកូនគេថាជាកូនខ្លួនឯងបែបនេះ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងផ្ទាល់ថានៅពេលដែលមានអាយុកាន់តែច្រើនគឺពិតជាពិបាកយកកូនមែន។ប៉ុន្ដែនាងថានៅតែគ្មានគម្រោងរៀបការជាចំហឬជាសាធារណៈឡើយ។ដោយឡែកលោកចា រិទ្ធី ដែលជាអតីតអ្នកដឹកនាំកម្មវិធីប្រគុមតន្រ្ដីនៅប៉ុស្ដិ៍អាស៊ីអាគេ្នហ៍ និងលេខ៥ ដែលឈនៅក្បែរសុខសោភា ពេលនោះបាននិយាយបែបលេងសើចនៅចំពោះមុខតារារាម ថាមូលហេតុដែលសោភា មិនរៀបការព្រោះខ្លាចមានកូន…។

ថ្វីត្បិតតែមាស សុខសោភា នៅតែមិនទាន់ហ៊ានពពោះយកកូនដំបូងមែន តែតារាស្និតស្នាលសោភា បង្ហើបថាតារាអាយុជាង៤០ឆ្នាំរូបនេះចង់បានពេលណាក៍បាន តែមូលហេតុដែលនាងអត់កូនពេលនេះព្រោះតែមិនទាន់ចង់បាន។អ្នកជិតដិតសោភា ទាំងនោះថាទាំងសោភា និងស្វាមីនាងគឺសុទ្ធតែចង់បានកូន ប៉ុន្ដែមូលហេតុដែលពេលនេះនាងនៅតែគ្មានកូនព្រោះតែបារម្ភមានកូនទៅធ្វើឲ្យអាជីពចម្រៀងនិងការងារសិល្បៈរបស់នាងធ្លាក់ចុះនេះឯង។

មាស សុខសោភា បានក្លាយទៅជាដៃគូចម្រៀងជាមួយប្រុសក្មេងលោកដួង វីរៈសិទ្ធ ហើយតាមព័តមានថៅកែរាម ពេញចិត្តតារារោមទ្រូងច្រើនលោកឆន សុវណ្ណារាជ និងចង់ឲ្យចាប់ដៃគូជាមួយសោភា ។ប៉ុន្ដែលោករាជ មិនមានគម្រោងចេញពីហង្សមាសទៅរាម ឡើយបើទោះជាមុននេះបានរងព្យុះបក់បោកត្រូវគេរិះគន់ច្រើនជុំវិញការទម្លាក់បេក្ខភាពទុំ សុវត្ថិ ក្ដី ទើបធ្វើឲ្យតារាចម្រៀងសំនៀងផ្អែមនៅតែគ្មានដៃគូទី២ដដែល។

អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាមាស សុខសោភា ច្រៀងលែងសូវល្បីដូចមុនក្ដី ប៉ុន្ដែនាងតែគ្មានគម្រោងចាកចេញពីរាម ឆាប់ៗនោះទេ ព្រោះថានាងត្រូវបានថៅកែផលិតកម្មនេះចងជើងរួចជាស្រេចដើម្បីបន្ដការរកស៊ីធំជាមួយគ្នាតទៅទៀត ព្រោះបើសោភា ដើរចេញនោះថៅកែនឹងពិបាកទប់ទល់ជាមិនខានជាមួយអ្នកជំនួញម្នាក់ទៀតដែលមានពេជ្រ សោភា ជាBAរបស់គេនោះ។តែរឿងដែលសោភា ចុះកុងត្រាត្រឹមរយៈពេលខ្លីៗនោះមានន័យថានាងក៍អាចបត់បែននិងផ្លាស់ប្ដូរចិត្តបានភ្លាមៗដែរ ប្រសិនបើអាជីពចម្រៀងនាងប្រឈមធ្លាក់ចុះដោយសារតែគ្មានបទផ្ទុះ ព្រោះតាមព័តមានថាមានផលិតកម្មដល់ទៅ៣ដែលរងចាំត្រងសុខសោភា នោះគឺGalaxy ,ថោន និងហង្សមាស៕