ចិន៖ តាមកាសែត ក្នុងស្រុករបស់ ចិនមួយបាន ឲ្យដឹងកាលពី ថ្ងៃព្រហស្បត្តិ៍ថា ចិនអាចបង្កើន ការចំណាយ ផ្នែកយោធា និងផលិត អាវុធ នុយក្លេអែរបន្ថែមទៀត ជាការឆ្លើយតប នឹងប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។
សារព័ត៌មានមួយ នេះថែមទាំង បានចេញផ្សាយ ទៀតថាចិនអាច នឹង ផលិតអាវុធនុយក្លេអែរ យុទ្ធសាស្ត្រកាន់ តែច្រើននិង ពន្លឿន ការដាក់ ពង្រាយមីស៊ីលផ្លោងឆ្លងអន្តរទ្វីបម៉ូដែល DF-41 ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ជាងនេះទៅ ទៀតការ ចំណាយផ្នែក យោធា របស់ចិនក្នុង ឆ្នាំ២០១៧គួរតែត្រូវបានបង្កើនបន្ថែមជាពិសេសផងដែរ ។ តែយ៉ាងណា កាសែតនេះគឺមិន មែនជាផ្នែកមួយ នៃសារព័ត៌មាន រដ្ឋឡើយ ប៉ុន្តែមាន ទំនាក់ទំនងជិតស្និទ្ធ និងបក្សកុម្មុយនិស្ត ដែលកាន់អំណាច ។
ប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក តែងតែ ប្រើពាក្យពេចន៍ វាយប្រហារមក លើចិនយ៉ាង ចាស់ក្នុងយុទ្ធនា ការឃោសនា របស់លោក ដោយហៅចិនជាសត្រូវ របស់អាមេរិក ទៀតផង។
ចំណែកពាក់ព័ន្ធនិង ការសន្ទនារវាង លោក ដូណាល់ ត្រាំ និងលោកស្រី Tsai Ing-wen មេដឹកនាំ កោះតៃវ៉ាន់ រដ្ឋាភិបាល ក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ជា ខេត្តមួយរបស់ចិន ដែលកំពុង ទន្ទឹមរង់ចាំ ការបង្រួបបង្រួម ។
ទន្ទឹមនិងនេះកាលពី ថ្ងៃពុធលោក ដូណាល់ ត្រាំ បានជ្រើសរើស អភិបាលរដ្ឋ Lowa លោក Terry Branstad ដែលជា អ្នកមានទំនាក់ ទំនងជិតស្និទ្ធជាមួយនិងប្រធានាធិបតី ចិនស៊ី ជីនពីង គិតចាប់ តាំងពីពាក់ កណ្តាលទសវត្សរ៍ ឆ្នាំ១៩៨០ ជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសចិន ដែល ក្រុងប៉េកាំងបានស្វាគមន៍ និង ហៅលោក ថាជាមិត្តចាស់ ។