Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិស្តាប់ចម្លើយសារភាពឃាតករ ​សម្លាប់លោកស៊ីនហ្សូ អាបេ

ស្តាប់ចម្លើយសារភាពឃាតករ ​សម្លាប់លោកស៊ីនហ្សូ អាបេ

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់មន្ត្រីប៉ូលិសចេញផ្សាយដោយសារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃសៅរ៍ទី៩កក្កដា ២០២២បានអោយដឹងថាបុរសដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី ស៊ីន ហ្ស៊ូអាបេបានសារភាពប្រាប់ប៉ូលីសថា ដំបូងឡើយគាត់មានគម្រោងវាយប្រហារទៅលើមេដឹកនាំក្រុមសាសនាមួយ។

ខ្មាន់កាំភ្លើងTetsuyaYamagamiវ័យ៤១ឆ្នាំក៏បាននិយាយដែរថាគាត់មានការខឹងសម្បារយ៉ាងខ្លាំង ប្រឆាំងនឹងអង្គការ សាសនាដែលគាត់ជឿថាមានទំនាក់ទំនងជាមួយលោកអាបេ។ ទោះជាយ៉ាណាក្តីលោកមិនបាន ផ្តល់ព័ត៌មានលម្អិត និងឈ្មោះអង្គការសាសនានោះទេ។នេះបើយោងតាមមន្ត្រីប៉ូលីសស៊ីបអង្កេត។

នៅក្នុងចម្លើយសារភាពលោក Yamagami ក៏បានបដិសេធទៅនឹងការលើកឡើង

ថាគាត់ប្រព្រឹត្តបទឧក្រិដ្ឋនេះដោយសារតែគាត់ប្រឆាំងទៅនឹងជំនឿនយោបាយរបស់លោកAbe។ចម្លើយសារភាពបឋមកាលពីថ្ងៃសុក្រឃាតកររូបនេះក៍បាននិយាយផងដែរថាគាត់មិនចូលចិត្តលោកអាបេតែមិនមែនស្អប់គោលនយោបាយរបស់គាត់ទេ។

គួររំឭកថាអតីតមនាយករដ្ឋមន្ត្រីក្មេងជាងគេ (ពេលចូលកាន់តំណែង)និងអង្គុយកៅអីនាយករដ្ឋមន្ត្រីយូរជាងគេបំផុតរបស់ជប៉ុន ត្រូវបានឃាតករTetsuya Yamagami បាញ់ប្រហារជាមួយនឹងកាំភ្លើងកែច្នៃចំនួន២គ្រាប់ក្នុងអំឡុងពេល លោកកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃាសនា រកសំឡេងឆ្នោតព្រឹទ្ធសភានៅទីក្រុង Nara ។ ក្រោយបាញ់ប្រហារលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ប៉ុន្តែជាអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរបណ្តាលអោយលោកទទួលមរណភាពកាលពីវេលាម៉ោង៥និង៤៨នាទីល្ងាចថ្ងៃសុក្រនេះ។

វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Nara Medical University បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថាលោកអាបេ​បាន​ស្លាប់​ដោយសារ ការហូរ​ឈាម​ច្រើនពេក។​

គ្រូពេទ្យបានបញ្ជាក់ថាពួកគេមិនអាចបញ្ឈប់ការហូរឈាមបានទេ។ គ្រាប់​កាំភ្លើង​ដែល​បាន​សម្លាប់​លោក អាបេ គឺ​ចាក់ចូលជ្រៅដល់​បេះដូង​របស់គាត់៕

RELATED ARTICLES