Saturday, March 15, 2025
Homeតារាខ្មែរម៉ូលីកា៖ថានាងមានមហាកិត្តិយស ដែលប្អូនលោក​នាយករដ្ឋមន្រ្ដីចូលរួម និងចងដៃថ្ងៃ​ពិសេស​របស់នាង

ម៉ូលីកា៖ថានាងមានមហាកិត្តិយស ដែលប្អូនលោក​នាយករដ្ឋមន្រ្ដីចូលរួម និងចងដៃថ្ងៃ​ពិសេស​របស់នាង

ភ្នំពេញ៖ម៉ូលីកា បានបង្ហាញអារម្មណ៍សែនរំភើបចិត្តក្រៃលែងក្រោយបាន​ធ្វើខួបកំ​ណើត​​​ឲ្យកូន​ស្រីសំណព្វចិត្ត​របស់នាងនុណ ច័ន្ទម៉ូនីតា គម្រប់២ឆ្នាំនិងឡើងផ្ទះថ្មី​កាលពី​ថ្ងៃ​ទី៧ខែកក្កដា​ឆ្នាំ២០២២ នោះមានវត្តមានដ៍ខ្ពង់ខ្ពស់​ពីសំណាក់លោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនរបស់​លោក​នាយករដ្ឋមន្រ្ដីហ៊ុន សែន ចំណាយពេលវេលា​អញ្ជើ​​ញ​ចូលរួម​ហើយ​លោកជំទាវថែម​ទាំងចងដៃលើកទឹក​ចិត្តដល់នាងទៀតផង។ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេ​ហៅ​ថាជា​កំពូល​អ្នក​លក់​Online ម្នាក់នោះចាត់ទុកលោកជំទាវហ៊ុន ស៊ីណាត ថាជា”ម៉ែ”បាន​ចេញ​សារនៅ​ថ្ងៃទី​៩​ខែកក្កដាឆ្នាំ២០២២ ថា”លោកជំទាវម៉ែគាត់មកចូលរួមកម្មវិធីខ្ញុំ គាត់ចងដៃ​ខ្ញុំ​ទៀត ខ្ញុំពិតជា​មាន​សំណាង​ណាស់។តើខ្ញុំធ្វើបុណ្យអីខ្លះពីមុនមក បានថ្ងៃពិសេស​របស់​ខ្ញុំ,ខ្ញុំមាន​សំណាង​បាន​ជំទាវម៉ែហ៊ុន ស៊ីណាត មកចូល​រួម​និង​ជូនពរ​ក្នុងថ្ងៃពិសេស​នេះ!កូន​សូមអរគុណ និង​ជូនពរជំទាវម៉ែ ឲ្យមានសុខភាពល្អ និងជាម្លប់ដល់កូនចៅ”។

          ក្រៅពីមានមោទនភាពនិងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានប្អូនលោកនាយករដ្ឋមន្រ្ដីចូលរួមឲ្យពរជ័យនោះម៉ូលីកា និងស្វាមីនាងលោកហុង មានុណ  ក៍បានលើក​ម្រាម​ដៃដប់​ថ្លែងអំណរគុណដល់មិត្តរួមអាជីព និងបណ្ដារ​ដៃគូអ្នករកស៊ីOnline ជាមួយគ្នា រួម​ទាំងភ្ញៀវ​កិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម​កម្មវិធីរបស់អ្នកទាំងពីរ​ផង​ដែរ។​ម៉ូលីកា ចាត់​ទុកការ​មកលើកទឹកចិត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូននោះជាសក្ខីភាព​មួយបញ្ជាក់​ថាទោះ​ជា​មាន​មុខរបររកស៊ីដូចគ្នាមែន តែមិត្តភក្ដិនិងបងប្អូន ទាំងអស់សហការណ៍និងស្រលាញ់រាប់អានគ្នាខ្លាំង​ណាស់​ហើយពួកគេ​រីក​រាយនៅ​ពេលដែលឃើញនាងមានការវិវត្តន៍​កម្រិតជីវភាពល្អមួយឆ្លងផុតពីការ​រស់​នៅ​ផ្ទះជួល​មក​សម្រេចបាន​នូវផ្ទះ​ក្នុងក្ដីស្រម៉ៃដូចពេលនេះ។

 គូរបញ្ជាក់ថាអតីតតារាRock ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងរូបសង្ហារ​លោក​ហុង មានុណ ហៅឆានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ហើយនាងបានសម្រាល​កូន​ស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ។ក្រោយគូស្នេហ៍តារា​១គូ​នេះ​ចាប់​ដៃគ្នាបានជាង២ឆ្នាំ​នេះ​អ្នក​ទាំងពីរបានប្រឹងប្រែងរកស៊ីរួមគ្នារហូតធ្វើឲ្យមានជីវភាព​ធូធារនិងទិញបាន​រថ​យន្ដទំនើបៗជិះដូចជាម៉ាកRange Rover, Ford Raptor ,Alphard និងJaguar រួមទាំងការឡើងផ្ទះថ្មី​តម្លៃជាង​៣០​ម៉ឺន​​ដុល្លារនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។គេកត់​សម្គាល់ដែរ​ថាមុនម៉ូលីកា បង្ហា​ញ​​អារម្មណ៍ត្រេកអគ្មានអ្វីប្រៀបផ្ទឹមបានដោយសារ​តែកម្មវិធីរបស់នាង​ត្រូវបាន​លោកជំទាវហ៊ុន ស៊ីណាត ផ្ដល់កិ​ត្តិយសចូល​រួមនោះ​កន្លងមកគេឃើញ​នាងនិង​ស្វាមី​ក៍តែង​តែទៅ​លេង​និងសួរសុខទុក្ខប្អូនលោកនាយករដ្ឋមន្រ្ដី​ដល់​ផ្ទះជាញឹកញាប់ផងដែរ៕

RELATED ARTICLES