Saturday, March 15, 2025
Homeតារាខ្មែរម៉ូលីកា៖ថាមានរាសីខ្ពស់ត្រដែតដែលធ្វើកម្មវិធីពិសេស ​​លោកជំទាវហ៊ុន ស៊ីណាត ចូលរួមហើយ​ចងដៃ​នាង​ទៀតផង

ម៉ូលីកា៖ថាមានរាសីខ្ពស់ត្រដែតដែលធ្វើកម្មវិធីពិសេស ​​លោកជំទាវហ៊ុន ស៊ីណាត ចូលរួមហើយ​ចងដៃ​នាង​ទៀតផង

ភ្នំពេញ៖អតីតារាចម្រៀងRock ម៉ូលីកា បានបង្ហាញអារម្មណ៍សែនរំភើបចិត្តក្រៃលែងក្រោយបាន​ធ្វើខួបកំ​ណើត​​​ឲ្យកូន​ស្រីសំណព្វចិត្តរបស់នាងនុណ ច័ន្ទម៉ូនីតា គម្រប់២ឆ្នាំនិងឡើងផ្ទះថ្មី​កាលពី​ថ្ងៃ​ទី៧ខែកក្កដា​ឆ្នាំ២០២២ នោះមានវត្តមានដ៍ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនរបស់​លោក​នាយករដ្ឋមន្រ្ដីហ៊ុន សែន ចំណាយពេលវេលា​អញ្ជើញ​ចូលរួម​ហើយ​លោកជំទាវថែម​ទាំងចងដៃលើកទឹក​ចិត្តដល់នាងទៀតផង។ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេចាត់ទុក​ថាជា​កំពូល​អ្នក​លក់​Online ម្នាក់នោះចាត់ទុកលោកជំទាវហ៊ុន ស៊ីណាត ថាជា ”ម៉ែ”បាន​ចេញ​សារនៅ​ថ្ងៃទី​៩​ខែកក្កដាឆ្នាំ២០២២ ថា”លោកជំទាវម៉ែគាត់មកចូលរួមកម្មវិធីខ្ញុំ គាត់ចងដៃ​ខ្ញុំ​ទៀត ខ្ញុំពិតជា​មាន​សំណាងណាស់។តើខ្ញុំធ្វើបុណ្យអីខ្លះពីមុនមក បានថ្ងៃពិសេស​របស់​ខ្ញុំ,ខ្ញុំមាន​សំណាង​បាន​ជំទាវ ម៉ែហ៊ុន ស៊ីណាត មកចូលរួមនិងជូនពរ​ក្នុងថ្ងៃពិសេស​នេះ!កូន​សូមអរគុណ និង​ជូនពរជំទាវម៉ែ ឲ្យមានសុខ ភាព ល្អ និងជាម្លប់ដល់កូនចៅ”។

          ក្រៅពីមានមោទនភាពនិងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានប្អូនលោកនាយករដ្ឋមន្រ្ដីចូលរួមឲ្យពរជ័យនោះម៉ូលីកា និងស្វាមីនាងលោកហុង មានុណ  ក៍បានលើក​ម្រាម​ដៃដប់​ថ្លែងអំណរគុណដល់មិត្តរួមអាជីព និងបណ្ដារ ដៃគូអ្នករកស៊ីOnline ជាមួយគ្នា រួម​ទាំងភ្ញៀវ​កិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម កម្មវិធីរបស់អ្នកទាំង ពីរផង ដែរ។ម៉ូលីកា ចាត់​ទុកការ​មកលើកទឹកចិត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូន នោះជាសក្ខីភាព មួយបញ្ជាក់ ថាទោះជាមានមុខរបររកស៊ីដូចគ្នាមែន តែមិត្តភក្ដិនិងបងប្អូន ទាំងអស់សហការណ៍និងរាប់អានគ្នាខ្លាំង​ណាស់​ហើយពួកគេរីករាយនៅពេលដែលឃើញនាងមានការវិវត្តន៍​កម្រិតជីវភាពឆ្លងផុតពីការ​រស់​នៅ​ផ្ទះជួលមក សម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃដូចពេលនេះ។

គូរបញ្ជាក់ថាអតីតតារាRock ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងរូបសង្ហារ​លោក​ហុង មានុណ ហៅឆានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ហើយនាងបានសម្រាល​កូន​ស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ។ក្រោយគូស្នេហ៍ តារា១គូនេះចាប់ដៃគ្នាបានជាង២ឆ្នាំ​នេះ​អ្នក​ទាំងពីរបានប្រឹងប្រែងរកស៊ីរួមគ្នារហូតធ្វើឲ្យមាន ជីវភាពធូធារទិញ បានរថយន្ដទំនើបៗជិះដូចជាម៉ាកRange Rover, Ford Raptor ,Alphard និងJaguar រួមទាំងការឡើងផ្ទះថ្មី​តម្លៃ ជាង​៣០ម៉ឺន​ដុល្លារនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។គេកត់​សម្គាល់​ថាមុនម៉ូលីកា បង្ហាញអារម្មណ៍រីករាយគ្មានអ្វីប្រៀបផ្ទឹមបានដោយសារ​តែកម្មវិធីរបស់នាង​ត្រូវបាន​លោកជំទាវហ៊ុន ស៊ីណាត ផ្ដល់កិត្តិយសចូលរួមនោះ​កន្លងមកគេឃើញ​នាងនិង​ស្វាមី​ក៍តែង​តែទៅ​លេង​និងសួរសុខទុក្ខប្អូនលោកនាយក រដ្ឋមន្រ្ដីដល់ផ្ទះជាច្រើនលើកច្រើនសារមកហើយ៕

RELATED ARTICLES