Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីស្រីលង្កា ប្រកាសលាលែងពីតំណែង ខណៈលុយរឹបអូសបានប្រគល់អោយប៉ូលិស

ប្រធានាធិបតីស្រីលង្កា ប្រកាសលាលែងពីតំណែង ខណៈលុយរឹបអូសបានប្រគល់អោយប៉ូលិស

ការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កា បាននិយាយកាលពីថ្ងៃចន្ទទី១១ ខែកក្កដាថាប្រធានាធិបតីលោក Gotabaya Rajapaksa បានជូនដំណឹងដល់នាយករដ្ឋមន្ត្រីលោកRanil Wickremesinghe ថាលោកនឹងលាលែងពីតំណែង បន្ទាប់ពីអ្នកតវ៉ារាប់ ម៉ឺននាក់បានសម្រុកចូលលំនៅដ្ឋានផ្លូវការរបស់អ្នកទាំងពីរកាលពីថ្ងៃសៅរ៍។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

Google

ប្រធាន​សភា​បាន​និយាយ​ថាលោក Rajapaksa នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ពុធ។ ទោះ​យ៉ាង​ណា​ក៏​ដោយគេមិន​ទាន់​បានលឺ​ពាក្យ​សំដីផ្ទាល់​របស់លោកRajapaksa អំពី​ផែនការ​លាលែងពីតំណែងនៅឡើយទេ។

ការសម្រេចចិត្តលាលែងនេះបានកើតឡើងក្រោយពី​ផ្ទុះការ​តវ៉ា​ដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍បន្ទាប់ពីមាន​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ។ប្រទេសស្រីលង្កាបានជំពាក់បំណុលបរទេសចំនួន៥១ ពាន់លានដុល្លារនៅក្នុងខែមេសា ហើយកំពុងពិភាក្សាជាមួយ IMF សម្រាប់ថវិកាសង្គ្រោះដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីស្រីលង្កាលោក Wickremesingheបាននិយាយថាលោកក៏នឹងចុះចេញពីតំណែងផងដែរដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលបណ្តោះអាសន្នមកពីគ្រប់ភាគីចូលកាន់តំណែង។

មេដឹកនាំចលនាតវ៉ាបាននិយាយថាហ្វូងមនុស្សនឹងបន្តកាន់កាប់លំនៅដ្ឋានរបស់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៅទីក្រុងកូឡុំបូរហូតដល់ទីបំផុតពួកគេលាលែងពីតំណែង។

ទាំងលោកRajapaksa និង Wickremesinghe មិននៅក្នុងលំនៅដ្ឋានរបស់ពួកគេទេនៅពេលដែលក្រុមបាតុករសម្រុកចូលហើយរហូតមកដល់ពេលនេះក៏មិនហានបង្ហាញមុខជាសាធារណៈចាប់តាំងពីថ្ងៃសៅ។ ទី​កន្លែង​លាក់ខ្លួនរបស់​ពួក​គេ​មិន​ទាន់​ដឹង​នៅឡើយ​។

ក្រុមតវ៉ាប្រគល់លុយរបស់ប្រធានាធិបតីអោយប៉ូលិស

ប៉ូលិសបាននិយាយថាសាច់ប្រាក់រាប់លានរូពីដែលបន្សល់ទុកដោយប្រធានាធិបតី Gotabaya Rajapaksa នៅពេលដែលគាត់បានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់គាត់នៅក្នុងរដ្ឋធានីនឹងត្រូវប្រគល់ទៅតុលាការនៅថ្ងៃចន្ទ។

ក្រុមអ្នកតវ៉ាបានរកឃើញលុយថ្មីចំនួន១៧,៨៥លានរូពី ស្មើនឹងជាង២២ម៉ឺនដុល្លារប៉ុន្តែបានប្រគល់វាឱ្យប៉ូលីសបន្ទាប់ពីការវាយលុកចូលវិមានប្រធានាធិបតីកាលពីថ្ងៃសៅរ៍។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា​៖ «​លុយ​ត្រូវ​បាន​ប៉ូលិស​ដក​ហូត​ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ»។

ប្រភព​ផ្លូវការ​បាន​និយាយ​ថា វ៉ាលី​ដែល​ពោរពេញ​ទៅ​ដោយ​ឯកសារ​ក៏​ត្រូវ​បាន​បន្សល់​ទុក​នៅ​វិមាន​នេះផងដែរ ៕

RELATED ARTICLES