Friday, March 14, 2025
Homeតារាខ្មែរនាយចឺម ៖លេង១ក្បាច់ សង្សារពេញចិត្តស្ដូក

នាយចឺម ៖លេង១ក្បាច់ សង្សារពេញចិត្តស្ដូក

ភ្នំពេញ៖ពាក្យចាស់ពោលថា”ស្រលាញ់មេ បំពេរកូន”នោះត្រូវបាននាយចឺម យកមក​អនុវត្តន៍​បាន​យ៉ាង​ខ្ជាប់​ខ្ជួនតាមរយៈនាយបានដើរ​តួនាទីដូចជាឪពុករបស់កូន​សង្សារ​ដោយ​កាល​ពីថ្ងៃ​ទី៧ខែកក្កដា នោះលោកមេសា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់នាងសុខឃីម ឈ្មោះ​ពេជ្រ ​ហើយតារាសាន់ដេរូបនេះថែម​ទាំងឈទទួល​ភ្ញៀវដោយ​បំពេញតួនាទីរបស់ខ្លួនដូច​ឪពុកបង្កើតរបស់កូនសង្សារខ្លួន។សកម្មភាពបែបនេះរបស់នាយចឺម ឆ្លុះ​បញ្ចាំងឲ្យឃើញ​ថានាយមិនត្រឹមតែគ្មាន​ការ​ខ្មាស​អៀនរឿង​បានប្រពន្ធមេម៉ាយនោះទេ តែលោកមេសា ថែម​ទាំងបានផ្ដល់ភាពកក់ក្ដៅឲ្យ​គូស្នេហ៍តាមរយៈការស្រលាញ់កូននាងសុខឃីម រហូតរៀបចំដល់​ធ្វើខួប​កំណើត​ឲ្យ។ទាំង​ភ្ញៀវ​អ្នកសិល្បៈរួមអាជីពនិងអ្នកលក់Online ជាច្រើនដែលទៅចូល​រួមនោះពួកគេចាប់អារម្មណ៍​សកម្ម​ភាពរបស់នាយចឺម គ្រប់គ្នាថាពេលនេះនាយកាន់តែមាន​ភាពចាស់ទុំជាង​មុនហើយ​ថែម​ទាំងចេះ​មានទំនួល​ខុសត្រូវខ្ពស់ទៀតផង។

  សូមបញ្ជាក់ថាមុននាយចឺម បានបង្ហាញការយកចិត្តទុកដាក់និងស្រលាញ់កូនដើម​រប​ស់​សង្សារដូចកូននាយ នោះមុននេះលោកមេសា ហាក់ស្ពឹកមុខបន្ដិចដោយសារតែត្រូវFan ម្នាក់​សួរនាយថាម៉េចបានមិនយកប្រពន្ធក្រមុំ​ទៅយកមេម៉ាយទៅវិញ?នាយចឺម មិនឆ្លើយ​សំ​ណួរ​នោះទេ ដោយបង្វិលទៅឲ្យអនាគតភរិយារបស់នាយគឺ​នាង​សុខឃីម តបជំនួស​វិញហើយ​អ្នក​មេ​ម៉ាយ​សាច់សខ្ចីដូចបណ្ដូលចេករូបនេះនៅតែថាបើទោះជា​ស្នេហានាង​និង​នាយចឺម ​មានការវិវ​ត្តន៍​ទៅ​ជា​យ៉ាង​ណាក៍ថ្ងៃក្រោយនាងមិនស្ដាយក្រោយដែរ។ដោយឡែកនាយចឺម វិញបាន​លេង​ស្ទីលចាស់ដដែលៗតាមរយៈការចេញ​ថតMVបទថ្មីរបស់ខ្លួន​ដោយឲ្យនាង​សុខ​ឃីម ធ្វើជាតួឯកស្រី ។ប៉ុន្ដែនាយមិនដែលហៅអតីតសង្សារទី៣ស្រីស្អាតហ្វា ហ្វា មកថតMV របស់​ខ្លួនវិញ​ដូចការសន្យាឡើយ បើ​ទោះ​ជាមុននេះមានការភ្ញាក់ផ្អើលព្រោះតែនាងសុខឃីម និងហ្វា ហ្វា លេខមុខឃោសនាឲ្យផលិតផល១រួមគ្នាក្ដី។

 ក្រៅពីនាយចឺម តារាដែលស្រលាញ់កូនដើមដូចកូនបង្កើតមានដូចជាលោកជា វិបុល ,អ៊ិន សុបញ្ញា ហៅផា​ណូនិងព្រីង ច័ន្ទបុត្រ ហៅនាយចេក ជាដើម។មហាជនរងចាំមើលថាតើ​នាយ​ចឺម ពិតជាបញ្ចប់ស្នេហ៍ត្រឹម​សង្សារទី៤នេះមែន ឬមួយក៍នាយមានផែនការធំចង់បាន​សង្សារ​ទី៥?

RELATED ARTICLES