ជុំវិញការបោះឆ្នោតនៅអាមេរិក
សហរដ្ឋអាមេរិក៖ កាសែត Washington Post បានរាយការណ៍ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ CIA បាន សន្និដ្ឋាន ថារុស្ស៊ីបានចូលអន្តរាគមន៍ ក្នុង ការបោះ ឆ្នោតឆ្នាំ ២០១៦ក្នុង ការជួយឲ្យ ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ឈ្នះកៅអី សេតវិមានដែលបានបំផ្លាញដល់ទំនុក ចិត្តលើប្រព័ន្ធបោះឆ្នោត ប្រធានាធិបតី សហរដ្ឋអាមេរិកទាំង មូល តែម្តង ។
សារព័ត៌មាននេះ បានស្រង់សម្តីមន្ត្រី សហរដ្ឋអាមេរិក លើបញ្ហានេះថា ទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ នេះបានកំណត់ អត្តសញ្ញាណ បុគ្គលឯកជនដែលមានជាប់ ទាក់ទងនិង រដ្ឋាភិបាល រុស្ស៊ីដែល ជាអ្នក Hack អ៊ីម៉ែល រាប់ពាន់ពី គណៈកម្មការជាតិ ប្រជាធិបតេយ្យ និងអង្គភាព ពាក់ព័ន្ធដទៃទៀតរាប់បញ្ចូលអ៊ីម៉ែល របស់ប្រធាន គ្រប់គ្រងយុទ្ធនា ការបោះឆ្នោត ប្រធានាធិបតី របស់លោកស្រី ហ៊ីលឡារី គ្លីនតុនជាដើម ។
មន្ត្រីដដែលថែមទាំង បានរៀបរាប់ថាបុគ្គល ឯកជននោះជា មនុស្សដែល គេស្គាល់នៅក្នុង ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជា មនុស្សឬ ដៃជើងប្រតិបត្តិការ របស់រុស្ស៊ីដែល ជួយជំរុញ ឲ្យលោក ដូណាល់ ត្រាំ ទទួលបាន ជ័យជំនះនិង កាត់បន្ថយ ឱកាសឈ្នះ របស់លោក ស្រី គ្លីនតុន ។
កាសែតខាង លើបានដកស្រង់ សម្តីមន្ត្រីជាន់ ខ្ពស់របស់ សហរដ្ឋអាមេរិក ថាវាគឺជាការ ប៉ាន់ស្មាន របស់ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ដែលគោល ដៅរបស់ រុស្ស៊ីចំពោះ ករណីនេះបាន អនុគ្រោះ ដល់បេក្ខជន ម្នាក់ឈ្នះ បេក្ខជនដទៃ ទៀតពោល គឺលោក ត្រាំ ឈ្នះលោក ស្រីគ្លីនតុន ។
តែយ៉ាងណាការប៉ាន់ ប្រមាណនូវ រឿងសម្ងាត់នេះ គឺមានការសំអាង លើអំណះ អំណាងនៃ ភស្តុតាងមក ពីប្រភពជាច្រើន ។ កាលពី ខែតុលា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន ចោទប្រកាន់ រុស្ស៊ីជាផ្លូវការ លើយុទ្ធនាការ វាយប្រហារប្រព័ន្ធសន្តិសុខ អ៊ីនធើរណេត ប្រ ឆាំងនិងបក្ស ប្រជាធិបតេយ្យក្នុងការបោះឆ្នោតនៅ ថ្ងៃ៨វិច្ឆិកាឆ្នាំ២០១៦ ។
នៅគ្រានោះដែរលោក ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងថា លោកបាន ព្រមានលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ចំពោះ ហេតុបច្ច័យឬផលវិបាកសម្រាប់ ការវាយ ប្រហារនេះ ។ ប៉ុន្តែមន្ត្រីរ ដ្ឋាភិបាលរុស្ស៊ី បានបដិ សេធការចោទ ប្រកាន់ទាំង អស់នេះពិសេស ការចោទប្រកាន់ ចំពោះការអន្តរាគមក្នុងការបោះ ឆ្នោតសហរដ្ឋអាមេរិក ។ ភ្លាមៗនោះ ទីភ្នាក់ងារ CIA មិនបានឆ្លើយតបទៅ នឹងសំណើរ ចំពោះការធ្វើ អត្ថាធិប្បាយនេះឡើយ ។
ទោះជាយ៉ាងណា លោកដូណាល់ ត្រាំ បានថ្លែងថាលោ កមិនជឿថា រុស្ស៊ីស្ថិតនៅពី ក្រោយខ្នងនៃការ វាយប្រហារប្រព័ន្ធសន្តិ សុខអ៊ីនធើរណេតនេះឡើយ ។