Friday, March 14, 2025
Homeតារាខ្មែរឌុច លីដា ៖ថាចង់ប្រើបេះដូងតាមដានប្ដីជាងGPS

ឌុច លីដា ៖ថាចង់ប្រើបេះដូងតាមដានប្ដីជាងGPS

ភ្នំពេញ៖តារាស្រអែមស្រស់ឌុច លីដា បានវាចាថាជាគោលការណ៍ផ្ទាល់ខ្លួននាងតែងតែ​ប្រើ​បេះដូងតាមដានប្ដី​ដើម្បីឲ្យដឹងថាបេះដូងស្វាមីនៅជាមួយនាងឬអត់?នាងថាមិនត្រូវការតាមដានប្ដីដោយប្រើGPS នោះទេព្រោះគេ​អាចយកឡានទៅទុកនៅកន្លែងផ្សេង យើងនៅតែមិន​ដឹងដដែល។ការលើកឡើងរបស់តារាកូន១ឌុច លីដា បែប​នេះក្រោយពីនាងមិនដែលបណ្ដើរ​ស្វាមីទៅចូលរួមកម្មវិធីរបស់តារារួមអាជីពឡើយ ទើបធ្វើឲ្យមិត្តភក្ដិនាងខ្លះ​បា​ន​សួរតារា​ស្រ​អែម​ស្រស់​រូបនេះថាបើទុកប្ដីឲ្យនៅម្នាក់ឯងហើយអត់ចេះតាមដាន​យ៉ាងនេះទិចលោប្ដី​លួច​មាន​ស្រីញីនៅខាងក្រៅទៅ?ប៉ុន្ដែភ្លាមៗនោះលីដា បានពន្យល់ទៅពួកគេថានាងតាមដានប្ដី​រាល់​តែថ្ងៃហ្នឹង​គ្រាន់តែ​យក​​បេះដូងទៅតាមដានល្អជាងការប្រើមធ្យោបាយផ្សេងៗ។

 សូមបញ្ជាក់ថាឌុច លីដា បានភ្ជាប់ស្នេហ៍ជាមួយបុរសចំណាស់ម្នាក់ដែលនាង​អះអាង​ថា​ជាមន្រ្ដីរាជការតែមិន​ដែលប្រាប់តួនាទីប្ដីថាកាន់តំណែងអ្វីឡើយ បើទោះជាអ្នកកាសែត​ព្យាយាមសួរនាំយ៉ាងណាក្ដី ។លីដា បាន​សម្រា​លកូនប្រុសកាលពីដើម​ឆ្នាំ២០២០ និងបាន​រៀបការបែបលាក់លៀមកាលពីថ្ងៃទី១៩ខែវិច្ឆិការឆ្នាំ២០២០ ។លីដា ធ្លាប់​ទទួលស្គាល់​ថា​នាង​និងស្វាមីពិតជាបានធ្វើពិធីបែបសែនព្រែនតាមប្រពៃណីខ្មែរដើម្បីគម្រប់កិច្ចមែន ព្រោះពេល​នោះ​កូវីដផ្ទុះខ្លាំងពេកមិនអាចធ្វើធំដុំ​បាន។យ៉ាងណានាងថានៅពេលដែលកូន​ប្រុសរបស់​នាង​ឈ្មោះ​កិត្យាមណី មានអាយុ៥ឆ្នាំនាងនឹងរៀបការជាចំហដូចគេ ដែលពេលនោះ​កូន​នាង​នឹងធ្វើ​ជាកូនអណ្ដើកឲ្យ​នាង​តែម្ដង។សម្រាប់មជ្ឈដ្ឋានទាំង​ក្នុងនិងក្រៅសិល្បៈជា​ច្រើន​បាន​សរសើរថាលីដា នាងមានចិត្តនឹងន  ល្អ​ណាស់​ព្រោះនៅលើបណ្ដាញសង្គមនិង​តារាមួយ​ចំនួនខ្សឹបខ្សៀវថាលីដា មិនគូណាយកប្ដីវ័យចំណាស់ស្មើឪពុករបស់​នាងបែបនេះ​សោះ ព្រោះនាងជាតារាល្បីម្នាក់ដែរ។ប៉ុន្ដែលីដា មិនក្វល់នោះទេហើយនាងប្រាប់ថាជីវិត​នាង​មាន​ការប្រែប្រួល​ច្រើនក្រោយមានប្ដីនិងកូន១នេះព្រោះថាពីមុនទៅណា​មកណាតែខ្លួន១អត់​បញ្ហា តែឥឡូវគិតគូដល់​ប្ដីនិងកូនហើយនាងចង់បំពេញតួនាទីជាស្រ្ដីមេផ្ទះម្នាក់ដ៍ល្អ ហេតុ​នេះ​ហើយ​នៅ​ពេល​ដែលកូន​នៅតូចបែប​នេះ​នាងមិនទាន់ហ៊ានទទួលការថត​សម្ដែងភាពយន្ដដែល​ប្រើ​ពេលយូថ្ងៃនៅតាមខេត្តនោះទេ គឺទទួលតែការងារ​សិល្បៈណាដែលប្រើពេលតិចថ្ងៃសិន ដូច​ជាថតរឿងខ្លីៗ និងស្ពត​ជា​ដើម។

ក្រៅពីឌុច លីដា តារាដែលមានស្វាមីវ័យចំណាស់មានដូចជាអ្នកនាងចាន់ សុធារ័ត្ន,នៅ សុនិតា ,គឹម លក្ខិណា និង​ដាញ់ ម៉ូនីកា ជាដើម៕

RELATED ARTICLES