ទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់នៃកងទ័ពអាកាស និងការពារជាតិអាមេរិក (DARPA) បានប្រកាសកាលពី
ថ្ងៃពុធថាមន្ទីរបញ្ចកោណបានធ្វើតេស្តប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងចំនួន២គ្រាប់ផ្សេងដោយជោគជ័យ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃព្រហស្បតិ៍ទី១៤ កក្កដា ២០២២។
ការសាកល្បងមីស៊ីលលឿនជាងសំឡេងប្រភេទAGM-183A Air-launched Rapid Response Weapon (ARRW) បានធ្វើឡើងកាលពីថ្ងៃអង្គារបន្ទាប់ពីការធ្វើតេស្តបរាជ័យជាបន្តបន្ទាប់នៅក្នុងកម្មវិធីដំបូង។ កម្មវិធីរបស់កងទ័ពអាកាស ARRW គឺជាប្រព័ន្ធboost-glideដែលប្រើរ៉ុក្កែតសម្រាប់បង្កើន
ល្បឿនមីស៊ីលលឿនជាងសំឡេង មុនពេលបញ្ចេញឧបករណ៍ glider ធ្វើដំណើរឆ្ពោះទៅកាន់គោលដៅលើសពីMach 5។
កងទ័ពអាកាសអាមេរិកមិនបានបញ្ជាក់ថាតើមីស៊ីលទាំង២ ហោះបានក្នុងរយៈកម្ពស់ និងចម្ងាយប៉ុន្មានគីឡូម៉ែត្រនោះទេ ដោយគ្រាន់តែអោយដឹងថាមីស៊ីលត្រូវបាន បាញ់ពីយន្ដហោះទម្លាក់គ្រាប់បែក B-52H។ទោះជាយ៉ាងណាកាលណាយមីស៊ីលដែលមានល្បឿនលើសពីMach 5 មានន័យថាវាលឿនជាង
សំឡេង៦ដងនិងមានល្បឿនជាង៦១៧៣គីឡូម៉ែត្រក្នុងមួយម៉ោង។
កងទ័ពអាកាសអាមេរិកបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងគ្រាប់ទីមួយកាលពីថ្ងៃអង្គារធ្វើឡើង នៅឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រនីញ៉ា ខណៈមួយគ្រាប់ទៀត ធ្វើឡើងនៅឯមូលដ្ឋានយោធា White Sands Missile Range ក្នុងរដ្ឋញូវម៉ិកស៊ីកូ (New Mexico)។
ការអភិវឌ្ឍន៍អាវុធលឿនជាងសំឡេង គឺជាអាទិភាពសំខាន់សម្រាប់មន្ទីរបញ្ចកោណ ចំពេលមានការប្រកួតប្រជែងជាមួយប្រទេសចិននិងរុស្ស៊ី ប៉ុន្តែកម្មវិធីនេះមានប្រវត្តិសាកល្បងបរាជ័យបីលើកជាប់ៗគ្នា មុនពេលធ្វើតេស្តជោគជ័យកាលពីខែឧសភា។
យោងតាមលោកឧត្តមសេនីយ Heath Collins មន្ត្រីប្រតិបត្តិកម្មវិធីសម្រាប់នាយកផ្នែកសព្វាវុធរបស់កងទ័ពអាកាសបាននិយាយថាការធ្វើតេស្តហោះហើរនេះបានពង្រីកប្រតិបត្តិការរបស់អាវុធ។ចំណែកឯក្រុមហ៊ុនLockheed បានអោយដឹងដែរថាការធ្វើតេស្តនេះបានបង្ហាញពីសមត្ថភាពរបស់ ARRW ក្នុងការឈានដល់គោលដៅ និងជួយឱ្យកម្មវិធីប្រមូលទិន្នន័យដើម្បីជូនដំណឹងដល់ការធ្វើតេស្តនាពេលអនាគត។ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនក៏បានបញ្ជាក់ពីសមត្ថភាពរបស់អាវុធក្នុងការបំបែកចេញពីយន្តហោះដោយសុវត្ថិភាព និងវាយប្រហារគោលដៅពីចម្ងាយដែលប្រឈមមុខ។