ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសម៉ាល់ឌីវ តាមជើងហោះហើររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមកកាន់ប្រទេសសិង្ហបុរីខណៈដែលកំហឹងរបស់អ្នកតវ៉ានៅក្នុងប្រទេសកាន់តែកើនឡើងដោយសារតែលោកមិនព្រមប្រកាសលាលែងពីតំណែងតាមការសន្យា។ ។នេះបើយោងតាមប្រភពសន្តិសុខជាន់ខ្ពស់នៅទីក្រុងColomboបានប្រាប់ប្រាប់បណ្តាញសារព័ត៌មានស៊ីអិនអិនចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ។
ប្រភពខាងលើបានអោយដឹងទៀតថា គាត់ត្រូវបានគេរំពឹងថានឹងមកដល់អាកាសយានដ្ឋានChangi របស់ប្រទេសសិង្ហបុរីនៅយប់ថ្ងៃព្រហស្បតិ៍ហើយអាចនឹងប្រកាសលាលែងភ្លាមពេលលោកមកដល់។ ប្រភពបានបន្ថែមថាលោកRajapaksa បានរង់ចាំដើម្បីទទួលបានយន្តហោះឯកជនពីសមាជិកគ្រួសារជិតស្និទ្ធនៅទីក្រុង Colombo ប៉ុន្តែមិនបានសំរេចបំណងទេ។
ទូរទស្សន៍ ស៊ីអិនអិនជឿជាក់ថាជើងហោះហើរ788 របស់ អារ៉ាប៊ីសាអ៊ូឌីតដែលបានចាកចេញពីកោះម៉ាល់ឌីវនៅម៉ោង
១១និង៣០នាទីព្រឹកម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍នេះ។គេនៅមិនទាន់ដឹងច្បាស់ថា លោកស្នាក់នៅសិង្ហបុរីឬគ្រាន់តែឆ្លងកាត់ដើម្បីទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីគ្មានសុវត្តិភាពនៅកោះម៉ាល់ឌីវ។
ស៊ីអិនអិនបានទាក់ទងទៅក្រសួងការបរទេសសិង្ហបុរី និងអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។លោកRajapaksaបានស្ថិតនៅក្នុងប្រទេសម៉ាល់ឌីវរយៈពេលមួយថ្ងៃបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅព្រឹកព្រលឹមថ្ងៃពុធហើយគាត់បាននិយាយថានឹងលាលែងពីតំណែងនៅថ្ងៃនោះតែម្តងប៉ុន្តែមកដល់ថ្ងៃព្រហស្បតិ៍នេះ មិនមានលិខិតលាលែងជាផ្លូវការណាមួយត្រូវបានទទួលដោយប្រធានសភាស្រីលង្កាទេ៕