ភ្នំពេញ៖ពិធីការិនីហ៊ិន ច័ន្ទនីរត័្ន ព្រមបង្ហាញមុខសង្សារថ្មីកាលពីថ្ងៃទី១៣កក្កដា ដែលជាប្រុសរូបសង្ហារមិនចាញ់លោកចេន និងសេង មង្គល ឡើយ ហើយនាងថែមទាំងចេញសារថាចង់ទៅលោតទឹកសម្លាប់ខ្លួនពេលដែលឃើញលោកមង្គល កៀកកើយជាមួយលោកជំទាវទ្រី ដាណា នោះទៀតផង។ច័ន្ទនីត័រត្ន អោបរឹតគ្នាជាមួយប្រុសស្អាតជាមួយកាវាចាថា”គ្មានរឿងអ្វីត្រូវឈឺចាប់ទេ”។ជាមួយគ្នានេះដែរនីរ័ត្ន បានបង្ហោះMV របស់លោកស្រីទ្រី ដាណា ដែលច្រៀងCover បទ”មនុស្សដែលអូនស្រលាញ់ជាងគេគឺបង” ហើយសម្ដែងជាមួយលោកសេង មង្គល នោះជាមួយការវាចាបែបហួសចិត្តថា”គ្រាន់តែឃើញMV ខ្ញុំចង់ទៅលោតទឹកស្ពានជ្រោយចង្វារឲ្យងាប់ទេ”។

តាមរយៈការដែលហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញភាពក្លាហានហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីដើម្បីប្រឆាំងទៅនិងរឿងដែលគេថានាងកំពុងតែខូចចិត្តត្បិតលោកមង្គល លែងស្នេហ៍នាងទៀតនោះនីរ័ត្ន ចង់បញ្ជាក់ថាមនុស្សពិសេសរបស់នាងមិនមែនជាលោកមង្គល នោះទេ ប៉ុន្ដែជាប្រុសរូបសង្ហារម្នាក់ដែលមិនចេះទៅស្នេហ៍ស្និតនារីណាផ្សេងក្រៅពីរូបនាង។ប៉ុន្ដែនៅលើបណ្ដាញសង្គមអ្នកខ្លះនៅតែមានអ្នកលើកឡើងថានីរ័ត្ន មិនអាចចងជើងលោកមង្គល បាននោះទេព្រោះថាព្រោះប្រុសរូបសង្ហារនេះងាកទៅងប់ស្នេហ៍ជាមួយអ្នកមេម៉ាយទ្រព្យស្ដុកទៅហើយ។

តែច័ន្ទនីរ័ត្ន មិនក្វល់នោះទេព្រោះនាងមានតែហួសចិត្តរហូតដល់ថាចង់ទៅសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិតព្រោះមិនចង់ឭពាក្យពេជន៍ដែលគេកំពុងដាក់បន្ទុកមកលើរូបនាងថាអាចប្រឈមការបរាជ័យស្នេហ៍ជាថ្មីដោយសារតែបេះដូងស្មោះមិនអាចយកឈ្នះទឹកលុយអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់។ប៉ុន្ដែយ៉ាងណារឿងដែលគ្រប់គ្នាមើលឃើញនៅពេលនេះត្រង់ថាច័ន្ទនីរ័ត្ន ពិតជាដូចគេនិយាយមែន ព្រោះនាងស្នេហាតែប្រុសរូបសង្ហារទេ ចំពោះប្រុសវ័យចំណាស់ដែលមានទឹកលុយដុល្លារក្រាស់យ៉ាងណាបើនាងគ្មានអារម្មណ៍ទេ នោះច្បាស់ជាមិនអាចទៅរួចឡើយ ព្រោះថាបុរសដែលនាងបញ្ចេញមុខបណ្ដើរនាងទៅកម្មវិធីមង្គលការមិត្តភក្ដិនោះមិនត្រឹមតែនៅក្មេងទេ តែសង្ហារមិនចាញ់តារាឡើយ។អ្នកសិល្បៈរួមអាជីពនិងFan របស់ច័ន្ទនីរ័ត្ន បានបង្ហាញការសាទរដល់រូបនាងចំពោះការរកបានសង្សារថ្មីពេលនេះហើយពួកគេសរសើរស្រីស្អាតរូបនេះថាពិតជាភ្នែកមុតមែនព្រោះពូកែខ្លាំងណាស់ដោយរកបានម្ចាស់ចិត្តសាកគ្នាបំផុតជាមួយនាង។

គូរបញ្ជាក់ថាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់ប៉ៈរឿងស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារមកហើយ ដូចជាកន្លងមកធ្លាប់លេចឭថានាងមានស្នេហាជាមួយឯកឧត្តមពិសិដ្ឋ,ព្រីង ច័ន្ទបុត្រ ហៅនាយចេក,កូនមន្រ្ដីធំម្នាក់ដែលបានរៀបការចោលនាងកាលពីឆ្នាំ២០១៧ និងលោកចេន ដែលរៀបការប្រពន្ធកាលពីចុងខែឧសភាឆ្នាំ២០២២ ជាដើម។តែច័ន្ទនីរ័ត្ន មិនដែលទទួលស្គាល់ការលេចឭខាងលើនេះទេហើយរយៈពេលចុងក្រោយនេះនាងស្រាប់តែបង្ហាញកាយវិការស្និតស្នាលចម្លែកជាមួយលោកសេង មង្គល(ហូ ប៉ូសេង)រហូតដល់ត្រូវបានគេសង្ស័យថាពួកគេបង្កាត់ភ្លើងស្នេហានៅក្រៅឆាកជាមួយគ្នាទៀតផង។តែសុខៗដឹងអីស្រាប់តែលោកមង្គល លែងអើពើរជាមួយនីរ័ត្ន ដូចមុនក្រោយបង្ហាញកាយវិការកាន់តែល្អិតល្មូតជាមួយអ្នកមេម៉ាយជាសេដ្ឋីម្នាក់នោះ ទើបធ្វើឲ្យច័ន្ទនីរ័ត្ន ទទួលរងថ្មបាក់ព្រោះអ្នកដែលស្គាល់នាងទាំងក្នុងនិងក្រៅសិល្បៈបានលើកឡើងថាស្រីស្អាតរូបនេះមិនអាចគេចផុតដានស្នេហ៍ចាស់បានទេ ហើយចំពោះមូលហេតុគឺមកពីនាងស្នេហ៍តែប្រុសក្មេងរូបសង្ហារទើបលទ្ធផលទៅជាបែបនេះ។

ទស្សនិកជនរងចាំមើលថាតើហ៊ិន ច័ន្ទនីរ័ត្ន នឹងអាចរក្សារស្នេហាថ្មីបានយូអង្វែងដែរឬទេ ?ឬមួយនាងបង្ខំចិត្តបញ្ចេញមុខប្រុសរូបសង្ហារដើម្បីគ្រាន់តែទប់ស្កាត់គេថានាងត្រូវប្រុសស្អាតដោះដៃទៅរកអ្នកថ្មីជាសេដ្ឋីនី?
