យោងតាមការបំភ្លឺរបស់ឪពុកមាជនសង្ស័យកាលពីថ្ងៃសុក្របានអោយដឹងថាម្តាយរបស់បុរសដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូ អាបេ បានបរិច្ចាគប្រាក់ប្រហែល100 លានយ៉េនស្មើនឹងជាង៧២ម៉ឺនដុល្លារដល់ ព្រះវិហារ បង្រួបបង្រួមជាតិ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃសុក្រទី១៥កក្កដា២០២២។
ការបំភ្លឺនេះវាស្របទៅនឹងចម្លើយសារភាពដំបូងឃាតករTetsuya Yamagami ដែលបានប្រាប់មន្ត្រីស៊ើបអង្កេតថា លោកអាបេមានទំនាក់ទំនងជាមួយព្រះវិហារនេះ ហើយថាគាត់មានកំហឹងប្រឆាំងនឹងវាដោយសារ តែហិរញ្ញវត្ថុរបស់ គ្រួសារគាត់ត្រូវបានបំផ្លាញដោយសារតែការបរិច្ចាគដែលធ្វើឡើងដោយម្តាយរបស់គាត់។
ម្តាយរបស់ឃាតករគឺជាសាវ័ករបស់សាសនា
សហព័ន្ធគ្រួសារដើម្បីសន្តិភាពនិងការបង្រួបបង្រួមពិភពលោកដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាវិហារបង្រួបបង្រួម បាននិយាយបានប្រាប់សារព័ត៌មានថា ម្តាយរបស់ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺជាអ្នកដើរតាមក្រុមសាសនានេះ។
លោកTomihiro Tanakaប្រធានសាខាប្រទេសជប៉ុន
ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា TetsuyaYamagamiអាយុ៤១ឆ្នាំមិនមែនជាអ្នកដើរតាមសាសនានេះទេហើយថាគាត់មិនបានសម្តែងការខឹងសម្បារផ្ទាល់ចំពោះសមាជិកណាមួយនៃក្រុមនោះដែរ។
ជនសង្ស័យខឹងជីតារបស់លោកអាបេ
ប្រភពស៊ើបអង្កេតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ប៉ូលីសថា ជីតារបស់លោកអាបេ ដែលបាននាំក្រុមសាសនានេះមកប្រទេសជប៉ុន ធ្វើអោយគាត់មានកំហឹងប្រឆាំងនឹងលោកអាបេ។ប្រភពដដែលបានអោយដឹងទៀតថាឃាតករTetsuya Yamagami បានជឿលើព័ត៌មានមិនគួរឱ្យទុកចិត្តនៅលើបណ្តាញអ៊ីនធឺណិតជំរុញឲ្យគាត់បង្វែរកំហឹងចំពោះអតីតនាយករដ្ឋមន្ត្រី NobusukeKishiប្រឆាំងនឹងចៅប្រុសរបស់គាត់ដែលត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលសុន្ទរកថាដ៏ក្រៀមក្រំកាលពីថ្ងៃសុក្រ៕