Friday, March 14, 2025
Homeតារាខ្មែរសុគន្ធ និសា ៖ថៅកែលួងចិត្ត ខណៈហ្សូណូ ជំនួស​ព្រាប សុវត្ថិ

សុគន្ធ និសា ៖ថៅកែលួងចិត្ត ខណៈហ្សូណូ ជំនួស​ព្រាប សុវត្ថិ

ភ្នំពេញ៖សុគន្ធ និសា បានបាត់មុខពីការកាន់តំណែងធំជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវ​កាល​ទី២ដែលកៅអីនោះត្រូវធ្លាក់ក្នុងកណ្ដាប់ដៃនាងសួស វីសា ។ប៉ុន្ដែសម្រាប់​រដូវ​កាលទី៣​នេះហង្សមាស​បានប្រ​កាស​ពី​គណៈកម្មាការរបស់ពួកគេពីកម្មវិធី​ប្រលង​ចម្រៀងមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយអះអាងថាCoach ទាំង៣រូប​នៅរដូវ​កាលថ្មីនេះនេះមានសុគន្ធ និសា វិលមកកាន់តំណែងរបស់នាងសារជាថ្មីឡើងវិញមែន ខណៈ​ដែលCoach ប្រុស​មួយរូបទៀតដែលចូលទៅជំនួសលោកព្រាប សុវត្ថិ បានចាកចេញ​នោះគឺ​តារាចម្រៀងលោកកែ សុវណ្ណារ៉េត ហៅ​ហ្សូណូ ស្របពេលដែលCoach ១រូបផ្សេងទៀតហង្សមាសនៅរក្សារតំណែង​ដដែល​នោះ​គឺរបស់ឱក សុគន្ធ​កញ្ញា ។ប៉ុន្ដែអ្វីដែលកំពុងតែធ្វើឲ្យគេមានភាពមិនច្បាស់​លាស់នោះថាតើនៅពេល​ដែលសុគន្ធ និសា វិលវិញ​បែប​នេះ​នាងសួស វីសា នឹងត្រូវដក​ចេញ​ឬយ៉ាងណា?

 អ្នកដឹកនាំប្រគុំតន្រ្ដីម្នាក់នៅហង្សមាសបានប្រាប់ដោយសុំមិនឲ្យដាក់ឈ្មោះកាលពីថ្ងៃទី១៦កក្កដា ថាសុគន្ធ និ​សា ពិតជាត្រូវបានថៅកែឲ្យវិលមកធ្វើជាគូបង្វិកក្នុងកម្មវិធីThe Voice Kids Cambodia  រដូវកាលទី៣នោះមែន ស្របពេលដែលលោកហ្សូណូ ជំនួសព្រាប សុវត្ថិ ។ប៉ុន្ដែលោកថាចំពោះរឿងសួស វីសា នឹងទៅជាយ៉ាង​ណា​នោះ​លោកមិន​ទាន់ដឹង​រឿង​នេះនៅឡើយទេ។

  សុគន្ធ និសា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថាការបាត់​ខ្លួនរបស់នាង​ពីតួនាទីជាCoach របស់​The Voice Kids រដូវកាលទី២នោះមិនមែនថ្នាក់ដឹកនាំដកនាង​ចេញ​នោះ​ទេ តែមកពីនាងសុំឈប់ដោយខ្លួនឯង ហើយមូលហេតុមកពីគ្មានពេលវេលាគ្រប់គ្រាន់ តែនាងគ្មានបំណងវិលវិញឡើយ។ប៉ុន្ដែមហាជនមើលឃើញ​ថាការចាកចេញរបស់និសា ពីកៅ​អីធំ​នោះ​គឺព្រោះតែនាងពិបាកប្រឈមបញ្ហារិះគន់ព្រោះពេលនោះ​មានការ​លើកឡើងថានាង​បាន​ទម្លាក់​បេក្ខភាពកុមារីដែលច្រៀងមិនសូវល្អឲ្យទៅវគ្គបន្ដ ខណៈដែលម្នាក់ទៀតដែល​ទស្សនិក​ជន​មើល​ឃើញថា​ច្រៀងមិនសូវពិរោះនោះបែជានាងឲ្យជាប់ទៅវិញ។

 សុគន្ធ និសា ធ្លាប់សារភាពថាការបាត់មុខនាងពីកម្មវិធីខាងលើនេះ​អាចធ្វើឲ្យ​ប៉ៈពាល់ដល់រូបនាងខ្លះៗ​ដែរព្រោះ​អ្នកខ្លះគិតថានាងធ្វើមិនកើតបានឈប់។ប៉ុន្ដែការលេចមុខសារជាថ្មីរបស់និសា ពេលនេះត្រូវបានមជ្ឈដ្ឋាន​ម​ហា​ជនយល់ថានោះដោយ​សារតែថៅកែចង់​ប៉ៈ​ប៉ូវ​កិត្តិយសមកឲ្យនាងវិញ ម្យាងទៀតការផ្ដល់តំណែងធំនោះ​ដើម្បី​កុំឲ្យនិសា ដើរចេញពី​ហង្សមាសជាលើកទី២ផងដែរ ព្រោះតាមព័តមានថាមានផលិតកម្ម១បានចេញ​ចិត្តនិងចង់​បាន​និសា ទៅរួមទ្រនុំរបស់គេផងដែរ។ដោយឡែកចំពោះលោកហ្សូណូ ដែលជាអតីតស្វាមីអ្នកនាងចាន់ សុផានី វិញភាពលេចធ្លោរ​បស់​លោកនៅហង្សមាសត្រឹមមធ្យមប៉ុណ្ណោះ ហេតុនេះហើយការរ៉ាប់រងតួនាទីនេះជំនួស​លោ​ក​​ឧក​ញ៉ាព្រាប សុវត្ថិ នឹងធ្វើឲ្យអតីតតារាKH និងM រូបនេះមានក្រេឌីតមួយក្រឺតទៀត​មិន​ខាន។

 គូរបញ្ជាក់ថាក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសកាលពីខែ​សីហាឆ្នាំ​២០​២០ នោះលោកឧកញ៉ាស្នាយ បាន​បន្សល់តំណែងធំ៣ដែលលោកធ្លាប់រ៉ាប់រងឲ្យនៅ​ទំនេរ​ក្នុងតួនាទីជាគ្រូបង្វឹកនិងគណៈ​កម្មាការក្នុងនោះ​គឺ​Cambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ។ប៉ុន្ដែពេលនេះថៅកែហង្សមាស​បានរកឃើញតារា២​ដួងហើយដែលទៅជំនួសតំណែងព្រាប សុវត្ថិ នោះគឺនាងសុខ សីឡាលីន ចូលទៅធ្វើជា​គណៈ​​កម្មាការCambodian Idol រដូវកាលទី៤ និងលោកហ្សូណូ ជាគ្រូង្វឹកThe Voice Kids Cambodia រដូវ​កាល​ទី៣។យ៉ាងណានៅសល់តំណែងព្រាប សុវត្ថិ ១ទៀតដែល​មិនទាន់មាន​អ្នករ៉ាប់រងនោះគឺ​Cambodian Idol Junior ហើយតាមព័តមានថាថៅកែកំពុងតែសម្លឹងឃើញ​លោកខែម ប៊ុនថៃ និងពេជ្រ សោភា មានអតិភាពខ្ពស់ជាងគេ។ប្រភពបានឲ្យដឹងថា​រៀងរាល់​Coach និងJudge ទាំងឡាយពួកគេនឹងទទួលបាន​កញ្ចប់ថវិការក្នុងម្នាក់ៗចំនួន​៦០០០ដុល្លារ​ក្នុង១រដូវកាល៕

RELATED ARTICLES