Thursday, March 13, 2025
Homeតារាខ្មែរសុខ ពិសី ៖ដើមទ្រូងស៊ិចស៊ី

សុខ ពិសី ៖ដើមទ្រូងស៊ិចស៊ី

ភ្នំពេញ៖សុខ ពិសី មិនមែនជាតារាស៊ិចស៊ីដែលចូលចិត្តស្លៀកពាក់​បញ្ចេញគល់ភ្លៅនិង​គល់​ដើមទ្រូងឡើយ បើ​ទោះជារូបសម្រស់នាងត្រូវបានFan ហៅថាជារាជនីយសម្រស់ក្ដី តែពិសី និយមលេងខ្លួនបែបបិត​ជិតៗច្រើន​ជាង​ធ្វើឲ្យគេព្រឺព្រួច។ប៉ុន្ដែយ៉ាងណាពេលនេះអ្វីៗហាក់ផ្លាស់ប្ដូរទៅហើយព្រោះតាមរយៈ​ការលេចមុខតាមកម្មវិធី​ផ្សេ​ង​ៗនារយៈពេលចុងក្រោយពិសី ហ៊ានស្លៀកពាក់បញ្ចេញសម្រស់ដើមទ្រូងមើល​ទៅស៊ិចស៊ីជាងលើកមុនៗដើម្បី​ឲ្យគ្រប់គ្នាបានឃើញកាន់តែច្បាស់ពីរោមឆោមរបស់នាង។តែការចាប់ផ្ដើមហ៊ានស្លៀកពាក់បញ្ចេញសាច់​ជាងមុន​បន្ដិចរបស់ពិសី នេះគ្រាន់តែជាការផ្លាស់ប្ដូរស្ទីលនៃការតុបតែងខ្លួនរបស់នាងប៉ុណ្ណោះ ដើម្បី​ឲ្យផលិតផលធំៗ​ដែ​ល​ចង់បាននាងធ្វើជាBA នោះបានឃើញនាងកាន់តែច្បាស់ ព្រោះ​​គេជឿរថាស្រីស្អាតរូបនេះនឹងមិនចង់​បានតំ​ណែ​​ង​​ជា​តារា​ស៊ិចស៊ីបន្ថែមពីលើអាជីព​ចម្រៀង​របស់​នាងឡើយ។

អ្វីដែលគូរឲ្យកត់សម្គាល់ពិសី នៅតែទុកចិត្ត​និង​បន្ដច្រៀង​សម្ដែង​ជាមួយ​នាយចឺម បើទោះជាមាន​តារាមួយចំនួន​ញ៉ាចដោយសារតែលោកមេសា ឲ្យតែប៉ៈស្រី​ស្អាត​គិត​តែ​ពីគ្រញិចអោបថើបៗនោះតែពេលនេះប៉ៈពិសី នាយមិន​ហ៊ានបន្លះប៉ៈសាច់ខ្លាំងឡើយ​គឺសុភាព​តែ​ម្ដង​ព្រោះថាឥទ្ធិពលរបស់ពិសី នៅសាន់ដេត្រូវបានតារា​ខ្លះគោរពនិង​ទុក​​នាងដូច​ជាម្ចាស់ផលិតកម្មពោលគឺដូចឱក សុគន្ធកញ្ញា នៅហង្សមាសដែរ។ភាពប្រែប្រួលរបស់ពិសី ពីតារា​ចម្រៀងម្នាក់ទៅជាគេប្រៀបដូចនាង​ជាថៅកែ​នោះ​ក្រោយពីស្រីស្អាតសាច់ដូចបណ្ដូលចេករូបនេះប៉ៈ​ស្នេហាជា​មួយថៅកែសាន់ដេលោកឡាយ សុខចំរើន ហើ​យទោះជាពេលនេះ​ពួក​គេ​ទាំងសងខាងនៅតែមិនព្រមសារភាពក្ដី ប៉ុន្ដែគេជឿរថានាពេលខាងមុខពិសី នឹងជ្រើស​ផ្លូវដូចសុគន្ធកញ្ញា ជាមិនខានពោលគឺយកប្ដីជាអ្នកយល់​ដឹងពីអា​ជីពរបស់នាង​ច្បាស់ដើម្បី​រក្សារចំ​ណង​ស្នេ​ហា​ឲ្យបានយូអង្វែង។

 សុខ ពិសី ត្រូវបានគេមើលឃើញថានាងនៅតែរក្សារតំណែង​ជាតារាស្រីឈានមុខគេ​របស់សាន់ដេបើទោះ​ជា​បាត់បង់ដៃគូស្និតស្នាលគឺលោកខែម ប៊ុនថៃ ក្ដីតែការងាកទៅចាប់ដៃគូ​ជាមួយ​លោកឆាយ វីរៈយុទ្ធ និងនាយចឺម នោះធ្វើឲ្យនាងនៅតែជាទីចាប់អារម្មណ៍​របស់ទស្ស​និកជនដូចមុន។យ៉ាងណាក្រោយពិសី ប៉ៈស្នេហ៍ថៅកែជិត​១០ឆ្នាំ​នេះ​មិនទាន់មានដំណឹង​នាង​គ្រោង​ដឹកដៃម្ចាស់ចិត្តចូលរោងការនៅថ្ងៃណាឡើយ ខណៈដែលក្នុងជំនួប​រាល់​លើកពិសី តែង​តែនិយាយ​ដដែលៗ​ថានាងផ្ដោតលើអាជីពចម្រៀងច្រើនជាងស្នេហា៕

RELATED ARTICLES