ភ្នំពេញ៖ពិធីការិនីហង្សមាសអ្នកនាងចាន់ កែវនិមល បានថ្លែងសារថានាងកំពុងតែពពោះកូនទី២រយៈពេល៤ខែមកហើយដែលនោះគឺជាកូនប្រុស តែទំហ៊ុំផ្ទៃពោះរបស់នាងហាក់តូចជាងកាលកូនទី១ ហើយក៍មិនធ្វើឲ្យនាងមានអាការៈចាញ់កូនខ្លាំងដែរទើបនាងនៅតែបន្ដការងារសិល្បៈជាធម្មតាទាំងនៅប៉ុស្ដិ៍ទូរទស្សន៍និងក្រុមហ៊ុនAgency ទាំងឡាយ។គេឃើញមិត្តភក្ដិអ្នកសិល្បៈរួមអាជីពនិងFan របស់កែវនិមល បានបង្ហាញពីការសាទរដល់រូបនាងដែលជិតបានសមាជិកថ្មីតាមបំណងរបស់នាងនិងស្វាមី។ដោយឡែកអ្នកនាងកែវនិមល មិនទាន់កំណត់កាលវេលានៃការផ្អាកពីការងារសិល្បៈដើម្បីថែទាំកូនទី២ក្នុងផ្ទៃនៅឡើយ ព្រោះតែនាងបញ្ជាក់ថាពោះនៅតូចមើលសឹងតែមិនដឹងឡើយ។

ការសម្រេចផែនការណ៍ធំយកកូនទី២ដូចបំណងរបស់ចាន់ កែវនិមិល នេះបញ្ជាក់ច្បាស់ៗថាចំណងស្នេហានាងជាមួយស្វាមីឯកឧត្តមសូវ៉ាត សីលា នោះមិនត្រឹមតែគ្មានភាពរង្គោះរង្គើរនោះទេតែគឺស្រលាញ់គ្នាទេ្វដង បើទោះជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ និមល បានធ្លាយព័តមានដូចគ្រាប់បែកផ្ទុះផ្អើលពេញផ្ទៃប្រទេសរឿងថានាងមានស្នេហាក្រៅឆាកជាមួយស្វាមីអ្នកនាងគង់ សុជាតិ គឺលោកជា វិបុល ក្ដី ប៉ុន្ដែស្វាមីនាងនៅតែជឿរជាក់និងមានទំនុកចិត្តខ្ពស់លើនាងរហូតដល់ពេលនេះពួកគេសម្រេចចិត្តយកកូនថែមដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំនិងលុបចោលភាពមន្ទិលសង្ស័យពីមហាជនដែលថានិមល នងស្វាមីអាចនឹងពិបាករក្សារស្នេហាឲ្យបានដូចដើមនោះ។ប៉ុន្ដែការមានកូនថែមតែ១នេះប្រាកដជាមិនធ្វើឲ្យនិមល គ្រប់គ្រាន់ក្នុងការសាងសុភមង្គលរបស់នាងនោះទេព្រោះតែកាលពីចុងឆ្នាំ២០២០នោះពិធីការិនីរូបនេះធ្លាប់បង្ហើបប្រាប់អ្នកកាសែតថានាងចង់បានកូនភ្លោះ តែឥឡូវមានម្ដង១មិនមែន២ ហេតុនេះហើយគេជឿរថាពិធីការិនីសម្ដីហូដូចទឹករូបនេះនឹងតាមយកកូនថែមនាពេលបន្ទាប់ជាមិនខាន។

សូមបញ្ជាក់ថាចាន់ កែវនិមល ត្រូវបានគេចាត់ទុកថានាងជាពិធីការិនីស្នូលម្នាក់របស់ហង្សមាសមុនពេលដែលនាងប៉ៈរឿងអាស្រូវស្នេហាជាមួយលោកជា វិបុល តែបច្ចុប្បន្ននិមល បានបាត់បង់តំណែងធំខ្លះៗនៅហង្សមាសដូចជាកម្មវិធីCambodian Idol រដូវកាលទី៤ថៅកែបានដាក់នាងថន លក្ខិណា ឲ្យចូលទៅជំនួសនិមល តែរក្សារលោកវិបុល ឲ្យនៅដដែល។បើទោះជាមានFan ខ្លះបានសំណូមពរឲ្យអ្នកគ្រប់គ្រងហង្សមាសឲ្យដាក់ចាន់ កែវនិមល -ជា វិបុល ឲ្យចាប់ដៃគ្នាជាថ្មីព្រោះថាពួកគេទាំងពីរធ្វើការស៊ីចង្វាក់និងយល់ចិត្តគ្នាល្អក្ដី តែថៅកែហង្សមាសនៅតែមិនហ៊ានប្រថុយនោះទេ ព្រោះតែខ្លាចអ្នកនាងសុជាតិ ជួបវិបត្តិបេះដូងសារជាថ្មី ហេតុនេះហើយបានជាគេឃើញថានិមល បានងាកទៅចាប់ដៃគូផ្សេងៗទៀតមានដូចជាពិធីការសុខ រ៉ាស៊ី និងសាន វិសាល ជាដើម។

គូរកត់សម្គាល់ដែរថាចាន់ កែវនិមល ក៍ត្រូវបានគេហៅនាងថាជា”ជំទាវៗ”ផងដែរក្រោយស្វាមីនាងឡើងតួនាទីជាឯកឧត្តមនោះទើបពេលពិធីការិនីរូបនេះទៅណាមកណាមានអង្គរក្សបើករថយន្ដជូនជាប្រចាំ។និមល ស្ថិតក្នុងចំណោមតារានិងអតីតតារាក្លាយទៅជាជំទាវមានដូចជាអ្នកនាងឱក បូរី,ពេជ្រ ច័ន្ទបរមី ,ស្រីតូច ចំណាន,ផាន់ ម៉ូនីកា និងនៅ សុនិតា ជាដើម។អ្នកគាំទ្រកែវនិមល បានលើកឡើងថានៅពេលដែលពិធីការិនីស្រអែមស្រស់រូបនេះសម្រាលកូនប្រុសនៅចុងឆ្នាំ២០២២ នេះពេលនោះស្វាមីនាងនឹងរឹតតែថ្នាក់ថ្នមលើសដើមជាមិនខានហើយពាក្យចរចាមអារ៉ាមទាំងឡាយនឹងស្ងាត់ទៅវិញបន្ដិចម្ដងៗ បើទោះជាពេលនេះនាងនិងរៀមច្បងគឺអ្នកនាងគង់ សុជាតិ នៅតែមិននិយាយស្ដីរកគ្នាក្ដី៕


