Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីស្រីលង្កាថ្មី ប្រឈមមុខនឹងឧបសគ្គធំៗពីរ

ប្រធានាធិបតីស្រីលង្កាថ្មី ប្រឈមមុខនឹងឧបសគ្គធំៗពីរ

កាលពីថ្ងៃពុធ ទី២០ កក្កដា ២០២២ សមាជិកសភាស្រីលង្កាបានបោះឆ្នោតជ្រើសរើសលោកនាយករដ្ឋមន្ត្រីRanil Wickeremesingheជាប្រធានាធិបតីថ្មីបើទោះបីជាគាត់មិនមានប្រជាប្រិយភាពនិងការគាំទ្រច្រើនពីប្រជាជនក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី។

លោកបានយកឈ្នះគូប្រជែងដ៏ធំគឺលោក Dullus Alahapperuma ដោយសំឡេង១៣៤ទល់នឹង៨២​នៅក្នុងការបោះឆ្នោតសភាដើម្បីចូលមកស្នងតំណែងលោក Gotabaya Rajapaksaរហូតដល់ឆ្នាំ២០២៤។

លោកWickremesingheត្រូវប្រឈមមុខនឹងអម្រែកដ៏ក្នុងការរំដោះប្រទេសចេញពីការដួលរលំសេដ្ឋកិច្ចរបស់ខ្លួននិងស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញបន្ទាប់ពីមានការតវ៉ាជាច្រើនខែ។ការតវ៉ាអាចនឹងផ្ទុះឡើងជាថ្មីដោយសារតែពួកគេមិនពេញចិត្តនឹងលោកក៏ប៉ុន្តែប្រសិនបើគាត់អាចស្តារសេដ្ឋកិច្ចបានទើបអាចអង្គយកៅអីប្រធានាធិបតីបានដល់ឆ្នាំ២០២៤។

បាតុករជាច្រើននាក់មើលឃើញថាលោកWickremesinghe ជាសម្ព័ន្ធមិត្តរបស់គ្រួសារRajapaksa ហើយផ្ទះ និងការិយាល័យឯកជនរបស់លោកក៏ត្រូវបានក្រុមបាតុករសម្រុកចូលនិងទាមទាបណ្តេញគាត់ចេញពីតំណែងផងដែរ។

លោកWickremesingheដែលជានាយករដ្ឋមន្ត្រីប្រាំមួយសម័យកាលបានក្លាយជាប្រធានាធិបតីស្តីទីកាលពីសប្តាហ៍មុនបន្ទាប់ពីលោកRajapaksaបានភៀសខ្លួននៅលើយន្តហោះយោធាទៅកាន់ប្រទេសម៉ាល់ឌីវហើយបន្ទាប់មកបានហោះហើរ ទៅកាន់ប្រទេសសិង្ហបុរី។

បងប្អូនប្រុសពីរនាក់របស់លោក Rajapaksa រួមទាំងអតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតី Mahinda Rajapaksaក៏ដូចជាក្មួយប្រុសម្នាក់បានចូលរួមសម្រាប់ការបោះឆ្នោតនៅក្នុងសភាដែលមានសមាជិក២២៥នាក់៕

អូស្ត្រាលីជំរុញឱ្យបុគ្គលិកធ្វើការពីផ្ទះ

បន្ទាប់ពី​Omicron វាយប្រហារឡើងវិញ

អាជ្ញាធរអូស្ត្រាលីបានជំរុញឱ្យម្ចាស់អាជីវកម្មអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះនិងបានណែនាំប្រជាជនឱ្យពាក់ម៉ាស់ពេលធ្វើការក្នុងបន្ទប់បិទជិតនិងចាក់ដូសជំរុញអោយបានឆាប់ចំពេលមានការផ្ទុះឡើងនៃមេរោគឆ្លងបំប្លែងថ្មីអូមីក្រុងជិតឈានដល់កម្រិតកំណត់ត្រាកាលពីថ្ងៃពុធទី២០កក្កដា​២០២២។​

ប្រទេសអូស្ត្រាលីកំពុងស្ថិតក្នុងរលកអូមីក្រុងទីបីប្រភេទBA.4 និង BA.5 ដែលមានអត្រាឆ្លងខ្ពស់ជាមួយនឹងករណីច្រើនជាង ៣០ម៉ឺននាក់ត្រូវបានកត់ត្រាក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ។អាជ្ញាធរបាននិយាយថាចំនួនពិតប្រាកដអាចកើនឡើងទ្វេដងហើយករណីថ្មីចំនួន៥៣៨៥០នៅថ្ងៃនេះ គឺជាចំនួនប្រចាំឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេលពីរខែ។

នាយករដ្ឋមន្រ្តី Anthony Albaneseកំពុងទប់ទល់នឹងសម្ពាធ

ក្នុងការទប់ស្កាត់ដ៏តឹងរ៉ឹងឡើងវិញដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។លោក Albanese បាននិយាយថាម្ចាស់អាជីវកម្ម និងនិយោជិតត្រូវតែសម្រេចចិត្តរួមគ្នាលើការរៀបចំការងារពីផ្ទះខណៈដែលសហជីពបានអំពាវនាវឱ្យនិយោជកធ្វើបន្ថែមទៀតសម្រាប់បុគ្គលិករបស់ពួកគេ៕

RELATED ARTICLES