Wednesday, November 27, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ២៧ កក្កដា-២ សីហា មានភ្លៀង ខ្យល់កន្ត្រាក់

អាកាសធាតុកម្ពុជា ពីថ្ងៃ២៧ កក្កដា-២ សីហា មានភ្លៀង ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អាចនឹងមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ ៖

– ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ

– ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

RELATED ARTICLES