Thursday, March 13, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖កាន់តែកាច ខណៈកូនទាំង៣មិន​សូវ​លេចធ្លោ

ព្រាប សុវត្ថិ ៖កាន់តែកាច ខណៈកូនទាំង៣មិន​សូវ​លេចធ្លោ

ភ្នំពេញ៖ព្រាប សុវត្ថិ ចាប់ផ្ដើមមានការតុបតែងខ្លួននិងធ្វើតំណើរឲ្យសាកសម​ទៅនិងគោរម្យងារ​របស់​លោកជា​”ឧកញ៉ា”បន្ទាប់ពីអតីតតារាហង្សមាសរូបនេះ​ឡើងជាឧកញ៉ាជិត៣ខែ​មកនោះ​គឺទៅណាមកណាមានរថយន្ដដល់​ទៅ៤គ្រឿងចេញព្រមគ្នាតែម្ដងគឺRolls Royce, Alphard, Bmw និងIzusu ហើយមានអង្គរក្សបើកប៉ូតូអម។សកម្ម​ភាព​​បែបនេះរបស់លោកឧកញ៉ាស្នាយ ធ្វើឲ្យអ្នកគាំទ្រលោកលើកឡើងថាតារាវ័យ៤៧ឆ្នាំរូបនេះកាន់​តែកាចទៅៗ​ហើយពោលគឺឥទ្ធិពលរបស់លោកមិនចាញ់ឧកញ៉ាផ្សេងៗទៀតនោះទេ។តែព្រាប សុវត្ថិ មិនទាន់​លេងស្ទីល​ជិះ​ឧត្ថម្ភាគចក្រទៅលក់ដីឡូតិ៍ដូចតារាមួយចំនួនទេ បើទោះជាពេលនេះ​តារាGalaxy បានបន្ថយ​អាជីព​ច្រៀងរាំ​ដោយ​ផ្ដោតទៅលើការកស៊ីអចលនញទ្រព្យជាចម្បងក្ដី។

 គូរកត់សម្គាល់ថាអំឡុងពេលដែលព្រាប សុវត្ថិ កាន់តែឡើងកាលីពក្នុងវ័យចំណាស់​បន្ដិចមានទ្រព្យកាន់តែ​ច្រើន​នេះដែរគេនៅតែចាប់អារម្មណ៍ថាកូនប្រុសទាំង៣របស់លោកដែលមានរូបសង្ហារកាត់ទៅតាមឪពុកនោះមិនមានទីផ្សារចម្រៀងស្ទុះឡើងទេនារយៈពេលចុងក្រោយនេះពោលគឺហាក់នៅទ្រឹងព្រមគ្នា បើទោះជាកូនទី១សុវត្ថិ មុនី​វណ្ណ និងកូនទី២សុវតិ្ថ មុនីនាគ កំពុងតែបន្ដច្រៀងឲ្យហង្សមាស ខណៈកូនទី៣សុវត្ថិ សិរីវុឌ្ឍ ចេញមកធ្វើបទ​ចម្រៀ​ង​​ខ្លួនឯងក្ដី  ប៉ុន្ដែពួកគេទាំង៣នៅមិនទាន់មានម្នាក់ណាទៅចូលរួមជាមួយលោកឧកញ៉សុវត្ថិ នៅGalaxy ឡើយតែជាញឹកញាប់គេឃើញកូនៗរបស់លោកសុវត្ថិ ងាកទៅរកស៊ីលក់​ដី​ឡូតិ៍​ជាមួយឪពុករបស់គេទៅវិញ។

តាមរយៈការបន្ធូដៃពីអាជីពចម្រៀងព្រមគ្នាទាំងលោកឧកញ៉ាស្នាយ និងកូនកំលោះបែបនេះ​ធ្វើឲ្យកាន់តែមាន​ភាព​ស្រពិច​ស្រពិលពីអាជីពចម្រៀង​របស់​កូនទាំង២របស់លោកនៅហង្សមាសថាអាចនឹងមិន​មានភាពយូអង្វែង​បើទោះជាមុននេះអ្នកជំនាញសិល្បៈបានលើកឡើងថាហង្សមាសនឹងមិនបណ្ដោយឲ្យគេយកបានទាំងឪពុកនិងកូនចេញពីទ្រនុំរបស់ខ្លួនទាំងអស់ពោលគឺ”អ្ហែងយកបានឪ អញយកបានកូន”ក្ដី ប៉ុន្ដែពេលនេះ​ហង្ស​មាសមាន​តារា​កាន់តែច្រើនគជើងគ្នា ហេតុនេះហើយផ្លូវហាក់កាន់តែចង្អៀតនិងរួមតូច ប្រសិនបើកូនព្រាប សុវត្ថិ មិនរក​ច្រក​ចេញដូចឪពុកនោះទេព្រោះមហាជន​គ្រប់គ្នាបានមើល​ឃើញច្បាស់ថាសូម្បីតែម្ចាស់ពានទាំងឡាយនៅ​ហ​ង្ស​​​មាសពេលនេះក៍ស្ងាត់ដូចគ្នាដែរ ចុះ​ទម្រាំកូនៗព្រាប សុវត្ថិ ដែលអត់ឪនៅក្បែ?ទស្សនិកជន គេសង្កេត​ឃើ​ញ​ថាកូនៗលោកសុវត្ថិ ពួកគេលែងសូវលេច​ធ្លោដូចមុនតាំងពី​លែង​ច្រៀង​សម្ដែងជាមួយឪពុករបស់គេម្លេះ ហេ​តុ​នេះ​ហើយ​ការប្រជែងទីផ្សារ​ចម្រៀងនៅ​ហង្សមាសក្នុងការដណ្ដើមតំណែង​ជាតារាជូរមុខនោះរឹត​តែមិនមែន​ជា​រឿងងាយស្រួលនោះទេ ថ្វីត្បិតតែពេលនេះលោកខែម ប៊ុនថៃ បានបន្ធូរការរាំ​ច្រៀងដោយផ្ដោតតែលើការ​រកស៊ី​លក់​ដី​ឡូតិ៍ក្ដី។

  សូមបញ្ជាក់ថាព្រាប សុវត្ថិ បានឈជើងនៅGalaxy ជិត២ឆ្នាំតែFan របស់លោកនិយម​ស្ដាប់​និងច្រៀងបទលោក​ឧកញ៉ាស្នាយ នៅហង្សមាសច្រើនជាងផលិតកម្មថ្មី។អ្នកដឹកនាំ​កម្ម​វិធី​ប្រគុំតន្រ្ដីនៅCTN លោកស៊ិន សិលា បាន​បញ្ចេញទស្សនៈកាលពីពេលថ្មីៗនេះថាតារា​ដែ​ល​ឡើងជាឧកញ៉ាហើយ គូតែឈប់ពីសិល្បៈឲ្យដាច់តែ​ម្ដងទៅ​ដើម្បីកុំឲ្យ​មានភាពច្របូក​ច្រ​បល់ ច្រៀងផងធ្វើឧកញ៉ាផង អីចឹងមិនដឹងថាឡើងអក្សរយ៉ាងម៉េច​ព្រោះខ្លាចខុស​គោរម្យ​ងារ។ប៉ុន្ដែលោកសុវត្ថិ មិនទាន់ចេញមុខបញ្ជាក់ថាលោកចង់បោះបង់អាជីពចម្រៀង​ម្ដង​ណា​ឡើយ ពោល​គឺ​ពេលនេះនៅតែឆ្លៀតចេញ១បទៗនៅGalaxy ទើបធ្វើឲ្យFan របស់លោកមាន​ការសោក​ស្ដាយ​ព្រោះថាទៅ​ដល់​ផលិតកម្មថ្មីនេះលោកសុវត្ថិ មិនទាន់បានបញ្ចេញ​សម្ថភាព​អស់ដូច​អំឡុង​លោក​នៅហង្សមាសឡើយ។

 មហាជនរងចាំមើលថាបើសិនលោកព្រាប សុវត្ថិ បាយបាយពីអាជីពចម្រៀង​ក្រោយ​ក្លាយជា​ឧកញ៉ានេះមែន តើកូន​ប្រុសរបស់លោកម្នាក់ណានឹងអាចឡើង​ស្នងតំណែង​ជំនួស​ឪពុកបាន?

RELATED ARTICLES