Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប្រធានសភាអាមេរិក ប្តេជ្ញា​គាំទ្រ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​ និងធ្វើ​ទស្សនកិច្ច​ នៅ​ព្រំដែន​

ប្រធានសភាអាមេរិក ប្តេជ្ញា​គាំទ្រ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​ និងធ្វើ​ទស្សនកិច្ច​ នៅ​ព្រំដែន​

 ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី​ ផេលូស៊ី​និងសមភាគីកូរ៉េខាងត្បូងបានប្តេជ្ញា

ថានឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ប្រឆាំងនឹងកូរ៉េខាងជើងនិងសម្រេចអោយបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រ​ហស្បតិ៍ទី​៤ ខែសីហា​២០២២។​

សេចក្តីថ្លែងការណ៍រួមមួយបានចេញផ្សាយបន្ទាប់ពីលោកស្រីបានជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyoនៅទីក្រុងសេអ៊ូលក្នុងអំឡុងពេលដែលពួកគេសម្តែងការព្រួយបារម្ភអំពីការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោកស្រីបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃពុធបន្ទាប់ពីបានឈប់សម្រាកនៅកោះតៃវ៉ាន់មួយយប់ដែលធ្វើអោយចិនខឹងសម្បារយ៉ាងខ្លាំង។

លោកបានជួបមន្ត្រីស្ថានទូតអាមេរិកនៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍មុននឹងពិភាក្សាជាមួយលោក Kim Jin-pyo និងសមាជិកសភាផ្សេងទៀត។

យោងតាមមន្ត្រីការិយាល័យប្រធានាធិបតីបានអោយដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងយុន​ស៊ុក​​យុល(Yoon Suk-yeol)

ដែលកំពុងវិស្សមកាលតាមការគ្រោងទុកក្នុងសប្តាហ៍នេះ នឹងមិនជួបជាមួយលោកស្រីទេប៉ុន្តែនឹងជួបសន្ទនាតាមទូរស័ព្ទនៅពេលក្រោយប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានដាក់ការសង្ស័យថាលោកយុនអាចនឹងគេចចេញពីការជួបជាមួយ លោកស្រីដើម្បីជៀសវាងការបង្កជម្លោះជាមួយប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ដែលបានបង្កឱ្យមានកំហឹងដោយទីក្រុងប៉េកាំង ដែលទាមទារកោះគ្រប់គ្រងដោយខ្លួនឯងថាជារបស់ខ្លួន។

មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថាលោកស្រីផេលូស៊ីក៏មានគ្រោងនឹងទៅទស្សនកិច្ចតំបន់សន្តិសុខរួមនៅជិតព្រំដែនអន្តរកូរ៉េដែលមានការល្បាតរួមគ្នាដោយបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិកនិងកូរ៉េខាងជើង។

លោកស្រី​នឹង​ក្លាយជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ដែល​ទៅ​ទស្សនកិច្ច​តំបន់​នេះ​បន្ទាប់ពី​អតីត​ប្រធានាធិបតីដូណាល់ ត្រាំដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោកគីមជុងអ៊ុននៅ​ទីនោះ​កាលពីឆ្នាំ ២០១៩។

គួររំឭកថា​ដំណើរទស្សនកិច្ចរបស់លោក

ស្រីមកកាន់តំបន់អាស៊ីដែលបានចាប់ផ្តើមដំបូងក្នុងប្រទេសសិង្ហបុរី​​និងបន្តមកម៉ាឡេស៊ី​​​      កោះតៃវ៉ាន់​     កូរ៉េខាងត្បួង​នឹងត្រូវបញ្ចប់​នៅក្នុងប្រទេសជប៉ុនៅថ្ងៃសុក្រ៕

RELATED ARTICLES