ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ផេលូស៊ីនិងសមភាគីកូរ៉េខាងត្បូងបានប្តេជ្ញា
ថានឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ប្រឆាំងនឹងកូរ៉េខាងជើងនិងសម្រេចអោយបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែសីហា២០២២។
សេចក្តីថ្លែងការណ៍រួមមួយបានចេញផ្សាយបន្ទាប់ពីលោកស្រីបានជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyoនៅទីក្រុងសេអ៊ូលក្នុងអំឡុងពេលដែលពួកគេសម្តែងការព្រួយបារម្ភអំពីការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោកស្រីបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃពុធបន្ទាប់ពីបានឈប់សម្រាកនៅកោះតៃវ៉ាន់មួយយប់ដែលធ្វើអោយចិនខឹងសម្បារយ៉ាងខ្លាំង។
លោកបានជួបមន្ត្រីស្ថានទូតអាមេរិកនៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍មុននឹងពិភាក្សាជាមួយលោក Kim Jin-pyo និងសមាជិកសភាផ្សេងទៀត។
យោងតាមមន្ត្រីការិយាល័យប្រធានាធិបតីបានអោយដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងយុនស៊ុកយុល(Yoon Suk-yeol)
ដែលកំពុងវិស្សមកាលតាមការគ្រោងទុកក្នុងសប្តាហ៍នេះ នឹងមិនជួបជាមួយលោកស្រីទេប៉ុន្តែនឹងជួបសន្ទនាតាមទូរស័ព្ទនៅពេលក្រោយប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានដាក់ការសង្ស័យថាលោកយុនអាចនឹងគេចចេញពីការជួបជាមួយ លោកស្រីដើម្បីជៀសវាងការបង្កជម្លោះជាមួយប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ដែលបានបង្កឱ្យមានកំហឹងដោយទីក្រុងប៉េកាំង ដែលទាមទារកោះគ្រប់គ្រងដោយខ្លួនឯងថាជារបស់ខ្លួន។
មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថាលោកស្រីផេលូស៊ីក៏មានគ្រោងនឹងទៅទស្សនកិច្ចតំបន់សន្តិសុខរួមនៅជិតព្រំដែនអន្តរកូរ៉េដែលមានការល្បាតរួមគ្នាដោយបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិកនិងកូរ៉េខាងជើង។
លោកស្រីនឹងក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកដែលទៅទស្សនកិច្ចតំបន់នេះបន្ទាប់ពីអតីតប្រធានាធិបតីដូណាល់ ត្រាំដែលបានជួបមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅទីនោះកាលពីឆ្នាំ ២០១៩។
គួររំឭកថាដំណើរទស្សនកិច្ចរបស់លោក
ស្រីមកកាន់តំបន់អាស៊ីដែលបានចាប់ផ្តើមដំបូងក្នុងប្រទេសសិង្ហបុរីនិងបន្តមកម៉ាឡេស៊ី កោះតៃវ៉ាន់ កូរ៉េខាងត្បួងនឹងត្រូវបញ្ចប់នៅក្នុងប្រទេសជប៉ុនៅថ្ងៃសុក្រ៕