ខេត្តព្រះសីហនុ ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹង ដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា-ជាណាចក្រកម្ពុជា យាងតាមព្រះទីនាំងរថ- ភ្លើងទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០១៦។
យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់សាលា ខេត្តព្រះសីហនុ បានបង្ហើបប្រាប់ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងតាមព្រះ- ទីនាំងរថភ្លើង ដោយអមព្រះរាជដំណើរដោយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត ហើយតាមគម្រោងព្រះមហាក្សត្រ ទ្រង់នឹងយាង និវត្តទៅកាន់រាជធានីភ្នំពេញ វិញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានថ្លែងបញ្ជាក់ កាលពីព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងឱកាសចូល រួមទិវាពលកម្ម អន្តរជាតិ ១ឧសភា នៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុថា សម្តេចនឹងចូលគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ- ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា- ចក្រកម្ពុជា ដើម្បីយាងព្រះអង្គធ្វើព្រះរាជទស្សន- កិច្ចតាមរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ហើយសម្តេចនឹងដង្ហែព្រះរាជ- ដំណើរព្រះមហាក្សត្រដោយផ្ទាល់។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើដំណើរតាមរថភ្លើង ឆ្ពោះទៅកាន់ខេត្ត ព្រះសីហនុ ដែលជាការបើកសម្ពោធក៏ដូចជាការ សាកល្បងធ្វើដំណើរតាមរថភ្លើងលើកដំបូង បន្ទាប់ពីវិស័យដឹកកជញ្ជូនអ្នកដំណើរតាមរថ- ភ្លើងនៅប្រទេសកម្ពុជា បានផ្អាកដំណើរការ អស់រយៈពេលជិត៤០ឆ្នាំមកនោះ ហើយនៅ ព្រឹកថ្ងៃទី០១ ខែឧសភា សម្តេចបាន និងចូល រួមការប្រារឰទិវាពលកម្មអន្តរជាតិ ១ឧសភា នៅកំពង់ផែក្រុងព្រះសីហនុផង។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៦ ថា “ការធ្វើដំណើរ តាមរថភ្លើង ទោះបីល្បឿនមិនសូវលឿនបន្តិច មែន តែធានាបាននូវសុវត្ថិភាព ហើយគ្មានការ កកស្ទះចរាចរណ៍ដូចធ្វើដំណើរតាមរថយន្ត។ ខ្ញុំបានដើរឆ្លងទូរថភ្លើងមួយទៅមួយ ដើម្បី សួរសុខទុក្ខប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ លោក- យាយលោកតា យុវជន និងក្មួយៗ ចៅៗជាច្រើន នាក់ ដែលធ្វើដំណើរតាមរថភ្លើងជាមួយខ្ញុំដែរ។ បងប្អូនមានទឹកមុខសប្បាយរីករាយក្នុងការ ធ្វើដំណើរជាមួយខ្ញុំ។ ខ្ញុំក៏សប្បាយចិត្តដែល បានជួបសំណេះសំណាលជាមួយបងប្អូនដែល មកពីតំបន់ឆ្ងាយៗ ហើយកំពុងធ្វើដំណើរទៅ កាន់តំបន់ទីទៃ ព្រមទាំងបានថតរូប (Selfie) ជាមួយគ្នាទៀតផង។
ពេលរថភ្លើងឈប់ចតនៅតាមស្ថានីយ ខ្ញុំមានឱកាសបានចុះសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋ និងបានស្វែងយល់អំពីការរស់នៅ និង ជីវភាពរបស់បងប្អូន។ ទោះបីពេលខ្លះ បងប្អូន មិនដែលបានជួបខ្ញុំដោយផ្ទាល់ តែក្នុងចិត្ត និង បេះដូងខ្ញុំ គឺស្ថិតនៅជាមួយបងប្អូនជនរួមជាតិ ជានិច្ច។
ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងធ្វើដំណើរតាមរថភ្លើងជាមួយខ្ញុំ មាន សុវត្ថិភាពក្នុងការធ្វើដំណើរ និងសំណាងល្អ គ្រប់គ្នាជានិច្ច”។
គួរបញ្ជាក់ថា ការដាក់ឱ្យដំណើរការឡើង វិញ នូវបណ្តាញផ្លូវដែកកម្ពុជានេះ បានក្លាយ ទៅជាប្រវត្តិសាស្ត្រថ្មី ក្រោយពេលដែលខ្សែ រថភ្លើងបានគាំងសកម្មភាពជាង៣០ឆ្នាំកន្លង- មក។ ការរស់ឡើងវិញ របស់ផ្លូវដែកនេះ បាន ធ្វើឡើងក្រោយពេលដែលមានការជួយពីប្រទេស អូស្ត្រាលី ធនាគារអភិវឌ្ឍន៍ អាស៊ី និងការវិនិ- យោគរបស់ក្រុមហ៊ុន Toll Royal Railway៕
ដោយ ៖ ដារិទ្ធ