Saturday, May 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងផឹកស៊ីរួមភេទ ឃាត់ខ្លួន៣៩នាក់

បង្ក្រាបហាងផឹកស៊ីរួមភេទ ឃាត់ខ្លួន៣៩នាក់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាប ភោជនីយដ្ឋាន និង KTV «មហាមេឃ» ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣នាក់ ពាក់ព័ន្ធការជួញដូរផ្លូវភេទ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុច ភោជនីយដ្ឋាន និង KTV «មហាមេឃ» ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ ដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការខាងលើ បានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ និងបានចុះឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋាន និង KTV «មហាមេឃ» ឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន ៥៣នាក់ ក្នុងនោះមាន នារីចំនួន៣៩នាក់ និងបុរស ចំនួន១៤នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរផ្លូវភេទ។

ក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនមនុស្សប្រុសស្រី ទាំង៣៩នាក់ បញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES