ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសលោកងួន ចាន់ដេវីត(G-Devith )បានតុបតែងខ្លួនប្លែកជាងពេលណាទាំងអស់សម្រាប់បទចម្រៀងMVថ្មីរបស់ខ្លួន”Goblin)រហូតដល់Fan មិនដឹងថាឈុតនោះគេហៅថាជាអ្វីទៀតផងព្រោះបើក្រឡេក១ភ្លែតស្មានតែមនុស្សយន្ដ។តែយ៉ាងណាការលេងខ្លួនបែបគ្មានអ្នកណាអាចធ្វើដូចបានរបស់ចាន់ដេវីត នាពេលនេះធ្វើឲ្យអ្នកគាំទ្ររបស់គេដែលភាគច្រើនជាយុវវ័យនោះបានសរសើរសង្សារនាងទេព បូព្រឹក្ស រូបនេះព្រោះថាអ្នកសិល្បៈបើលេងខ្លួនដដែលវាជាសត្រូវនៃអ្នកទស្សនា។

គេកត់សម្គាល់ដែរថាអំឡុងពេលដែលងួន ចាន់ដេវីត ចេញម៉ូដពិសេសនេះដែរស្រាប់តែបុរសរូបសង្ហារដែលមុននេះធ្វើឲ្យស្រីស្អាតហ៊ុន ច័ន្ទនីរ័ត្ន ចង់ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា ព្រោះតែបុរសដែលធ្លាប់ស្និតស្នេហ៍នាងរូបនេះងាកទៅកៀកកៀយជាមួយអ្នកមេម៉ាយទ្រព្យស្ដុកគឺលោកសេង មង្គល(ហូ ប៉ូសេង)នោះក៍បានគ្រងឈុតស្ដេចនាគ វាសុគី ដែលមានព្រះកេសច្រើន មានរិទ្ធអស្ចារ្យ ហើយជាអ្នកស្ម័គ្រចិត្តធ្វើជាខ្សែព្រ័ត្រសម្រាប់ពួកយក្សនិងទេព ទាញភ្នំកៃលាស់ ធ្វើជាស្នូលកូសមុទ្រទឹកដោះ យកទឹកអម្រិត្រ ជីវិតអមតៈនោះ បង្ហាញខ្លួននៅក្នុងកម្មវិធីMister Cambodia 2022 កាលពីថ្ងៃទី៥សីហា ផងដែរ ដែលធ្វើឲ្យមានការជជែកច្រើននៅលើបណ្ដាញសង្គមព្រោះនារីៗខ្លះតាមដានទៅលើសាច់ដុំធំៗរបស់លោកមង្គល ថាគូរឲ្យចង់ស្ទាបអង្អែលលេង។តាមរយៈការបញ្ចេញឈុតពិសេសរបស់លោកចាន់ដេវីត និងមង្គល នាពេលនេះតារាទាំងពីរទទួលបានការចាប់អារម្មណ៍ដូចគ្នា ខណៈដែលម្នាក់ជាតារាចម្រៀងនិង១ទៀតជាតារាសម្ដែងហេតុនេះហើយតារាទាំងពីរប្រឹងប្រែងរកធីផ្សេងៗគ្នាដើម្បីឲ្យទស្សនិកជនកាន់តែផ្ដោតបន្ថែមពីលើសម្ថភាពសិល្បៈរបស់ពួកគេ។

គូរបញ្ជាក់ថាងួន ចាន់ដេវីត បានសាងស្នេហ៍ជាមួយនាងទេព បូព្រឹក្ស ជាច្រើនឆ្នាំមកហើយ តែពួកគេមិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការឡើយ។ចំណែកលោកសេង មង្គល វិញមុននេះបានបង្ហាញភាពស្និតស្នាលជាមួយស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ដូចគូសង្សារ តែគូរឲ្យស្ដាយពេលលោកងាកទៅល្អិតល្មូតជាមួយអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ដូចគូស្នេហ៍នោះនីរ័ត្ន បានឆ្លើយតបភ្លាមៗតាមរយៈការបង្ហាញមុខសង្សារថ្មីជាគ្រូពេទ្យរូបសង្ហារទើបធ្វើឲ្យមង្គល បង្ខំចិត្តចេញមុខបញ្ជាក់ថាលោកមិនមែនជាសង្សាររបស់នាងឡើយពោលគឺចាត់ទុកតារារូបនេះប្រៀបដូចជាប្អូនស្រី៕

