Thursday, November 21, 2024
Homeបច្ចេកវិទ្យាបច្ចេកវិទ្យាស្កេនក្រយៅដៃ លើអេក្រង់ទូរស័ព្ទ

បច្ចេកវិទ្យាស្កេនក្រយៅដៃ លើអេក្រង់ទូរស័ព្ទ

បច្ចេកវិទ្យា​ដែលបំពាក់​លើទូរស័ព្ទទំនើបប្រភេទ​ស្មាតហ្វូន​ (Smartphone) មានការ​អភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះក្រៅពីមុខងារផ្សេងជាច្រើន ក៏មាន​មុខងារ​ស្កេន​ម្រាម​ដៃ​ ស្កេន​មុខ ដែលជាមុខងារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ​។

គួរបញ្ជាក់ថា​ ទូរស័ព្ទស្មាតហ្វូន​ដែលបំពាក់​បច្ចេកវិទ្យាស្កេន​ម្រាមដៃ ​មុន​គេ ​គឺ​ Vivo X21 ក្រោយ​មក​ Huawei Porsche Design Mate RS និង​ Xiaomi Mi 8 និងមាន​ជា​បន្ត​បន្ទាប់ទៀត។

សេនស័រ (Sensor) ស្កេន​ម្រាមដៃ​ ប្រើ​ Optical Fingerprint Sensor ដើម្បី​ចាប់​យក​ទិន្នន័យ​ស្នាម​ម្រាមដៃ​ ឬក្រយៅម្រាមដៃ​ដែល​បំពាក់នៅលើ​អេក្រង់​ទូរស័ព្ទ​។

ប្រព័ន្ធ​ដំណើរស្កេនក្រយៅដៃគឺនៅពេល​អ្នក​ប៉ះ​នឹង​អេក្រង់​ទូរសព្ទ​ អេក្រង់​នឹង​បំភ្លឺ​ម្រាម​ដៃបន្ទាប់​មកសេនស័រ ចាប់​យក​ទិន្នន័យ​ស្កេន​នៅ​កម្រិត​ Resolution ខ្ពស់​តាមរយៈ​ពន្លឺ​ចំណាំង។

ដើម្បី​ធានា​ទិន្នន័យ​ស្កេនម្រាមដៃ​ មាន​ភាព​ត្រឹមត្រូវ អ្នក​ត្រូវ​សង្កត់ម្រាមដៃ​លើ​អេក្រង់ទូរស័ព្ទ​ស្រាលៗ នោះសេនស័រនឹងកំណត់ពីភាពខុសគ្នា​នៃ​ក្រយៅ​ដៃ​បានយ៉ាងសុក្រឹត​៕

RELATED ARTICLES