Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិលោក គីម ជុងអ៊ុន ប្រកាសជ័យជម្នះលើ កូវីដនិងចោទកូរ៉េខាងត្បូង

លោក គីម ជុងអ៊ុន ប្រកាសជ័យជម្នះលើ កូវីដនិងចោទកូរ៉េខាងត្បូង

កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានប្រកាសជ័យជម្នះ

ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងបានបញ្ជាឱ្យដកវិធានការប្រឆាំងការរីករាលដាលជាអតិបរមា​ដែលដាក់ក្នុង​ខែឧសភា។នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA ។

ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញតួលេខនៃអ្នកឆ្លងមេរោគនោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៩ខែកក្កដាមក វាមិនបាន​រាយ​ការណ៍ករណីសង្ស័យឆ្លងថ្មីខណៈអង្គការជំនួយអន្តរជាតិនិយាយថាសមត្ថភាពធ្វើតេស្តរបស់ប្រទេសនេះនៅមានកម្រិត។

លោក Kim បាននិយាយថា កូរ៉េខាងជើងត្រូវតែរក្សា របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំនិងពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។KCNAបានរាយការណ៍ថាអត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើងមានចំនួន៧៤នាក់តិចបំផុតបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។

ប្អូនស្រី គីម ជុងអ៊ុន ចោទក្រុងសេអ៊ូល

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម យូ ជុង (​Kim Yo Jong )បានចោទប្រកាន់កូរ៉េខាងត្បូង

ពីបទបង្កឱ្យមានការផ្ទុះឡើងនៃជំងឺនេះ ហើយបានព្រមានពី ការសងសឹកខណៈដែលទីក្រុងព្យុងយ៉ាងបានប្រកាស ជ័យជំនះលើកូវីដ។

កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​និយាយ​ថាវត្ថុ​ចម្លែកនៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ខាង​ត្បូង​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​តែការ​អះអាង​នេះត្រូវបានក្រុង​សេអ៊ូល​ច្រាន​ចោល។

ទោះបីជាមានការហាមដែលចូលជាធរមានក្នុងឆ្នាំ២០២១ ក៏ដោយក៏សកម្មជនជាតិកូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោងជាច្រើនឆ្នាំដែលមានខិតប័ណ្ណឃោសនា ភ្ជាប់ជាមួយប្រាក់ដុល្លារអាមេរិកនៅតាមព្រំដែន ដែលទីក្រុងព្យុងយ៉ាងបានតវ៉ាប្រឆាំងនឹងជាយូរមកហើយ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថាកាលពីថ្ងៃព្រហស្បតិ៍ ប្អូនស្រីរបស់លោក គីមជុងអ៊ុនបានស្តីបន្ទោសសកម្មភាពទាំងនេះសម្រាប់ការផ្ទុះឡើងកូវីដ៕

RELATED ARTICLES