Friday, September 20, 2024
Homeតារាខ្មែរបេប៊ី ៖កាន់តែស្រស់ស្អាត ក្រោយគ្រងឈុតកូនក្រមុំ

បេប៊ី ៖កាន់តែស្រស់ស្អាត ក្រោយគ្រងឈុតកូនក្រមុំ

ភ្នំពេញ៖តារាចម្រៀងរូបសម្រស់សោភាកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ដែលបាត់មុខពីឆាក​តន្រ្ដី​តាំងពីផ្ទុះកូវីដនោះ ពេលនេះលេចមុខគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត​ទើបធ្វើឲ្យ​មានការ​សង្ស័យថាអ្នកចម្រៀងថោន រូបនេះកំ​ពុង​​តែត្រៀមធ្វើជាកូនក្រមុំមែនទែន​ហើយមើលទៅបាន​ជាស្ងាត់ៗចេញគ្រងឈុតអាពាហ៍ពិពាហ៍បែបនេះ។ប៉ុន្ដែ​ក្នុងជំនួបតាមទូរស័ព្ទអ្នកស្រីប៊ុន ណា​រី ម្ដាយបេប៊ី បានអះអាងកាលពីថ្ងៃទី២០សីហា ថាកូនស្រីសំណព្វចិត្តរបស់​គាត់ថត​សម្អាង​ការឲ្យគេទើបបានជា​ត្រូវ​តែងខ្លួនជាកូនក្រមុំបែបនេះ។

  ម្ដាយបេប៊ី ប្រាប់ថាទោះជាកូនស្រីផ្អាកសកម្មភាពសិល្បៈជាច្រើនខែ​ក្ដីតែនាងនៅតែ​ទទួល​​ថតស្ពតជាធម្មតា​ឲ្យតែមានគេទាក់ទង។ប៉ុន្ដែចំពោះការ​ឡើងឆាកវិញអ្នកស្រីណារី ថា​មិនទាន់កំណត់ពេលវេលា​ច្បាស់លាស់​នោះទេ ព្រោះថាពេលនេះបេប៊ី កំពុងតែរៀបចំបើក​សា​ខាថ្មីហាងកាហ្វេមួយទៀត ខណៈដែលបច្ចុប្បន្នរចនា​ពេជ្រ មានហាងកាហ្វេដល់ទៅ៤ផ្សេងគ្នា​ទៅហើយកំពុងតំណើរការ។អ្នកស្រីណារី ក៍បានប្រាប់ពីមូលហេតុដែល​បេប៊ី បានពន្យាពេល​ឡើង​ច្រៀងសម្ដែងជាច្រើនខែមកហើយនោះថាក្រៅពីមមាញឹករឿង​លក់ដូរនៅហាង​កាហ្វេ​ ពេលនេះកូនស្រីក៍ឡើងគីឡូជ្រុលបន្ដិចដែរហើយ​មូលហេតុនៃការឡើងទម្ងន់នោះគឺ​ដោយ​សារតែនាងញាំ​អា​ហារ​ពេលយប់ និងផឹកភេជ្ជៈនៅហាងជាប្រចាំព្រោះចូលចិត្តភ្លក្ស​រស​ជាតិ​អីចឹង១ថ្ងៃភ្លក្សតែ៤កែវក៍ត្រូវ​តែឡើង​គីឡូស្រឺតៗដែរ។យ៉ាងណាអ្នកស្រីណារី ថា​ក្រោយបេប៊ី ថតសម្អាងការនោះមានFan របស់នាងខ្លះថារចនាពេជ្រ ធាត់បន្ដិចអីចឹងគឺ​ស្អាតប្លែក​ជាង មុន តែសាមីខ្លួននឹងព្យាយាមសម្រកឲ្យ​បានថយគីឡូជាងនេះ​បន្ដិចទើបឡើង​ឆាកវិញ។

 គូរបញ្ជាក់ថាបេប៊ី បានផ្អាកអាជីពសម្ដែងនិងធ្វើMC នៅCTN ក្រោយនាងបានក្លាយ​ទៅ​ជាតារាចម្រៀងថោន ដែល​បទចម្រៀងរបស់នាងបានចេញបុកមួយប្រាវជាមួយ​ក្បាច់រាំប្លែកៗ​ទើប​ធ្វើឲ្យនាងស្ថិតក្នុង​នាមជាតារាជូរ​មុខផ្នែកយុវវ័យ​របស់ផលិតកម្មមួយនេះ។ប៉ុន្ដែតាំង​ពីផ្ទុះ​កូវីដ បេប៊ី បានងាកទៅធ្វើមុខជំនួញផ្ទាល់ខ្លួន​ដោយគ្រប់​គ្រងហាងកាហ្វេ​ដល់ទៅ៤ទីតាំង​ផ្សេង​គ្នាទើបធ្វើឲ្យនាងពិបាករើរខ្លួនវិលមករកអាជីពចាស់។បេប៊ី ធ្លាប់ប្រាប់អ្នក​យកព័ត​មាន​យើងថាអំឡុងពេលដែលនាងបាត់ខ្លួនពីការរាំ​ច្រៀងយូខែបែបនេះនាងគិតថា​មានតែវិលមកវិញត្រូវ​តែមានអ្វីដែលថ្មីបំផុតទេ ទើបអាចស្ដារមុខមាត់ឡើងវិញបាន។ដោយឡែកទាក់​ទងរឿង​អ្នកខ្លះសង្ស័យថាបេប៊ី ត្រូវគូស្នេហ៍លែងឲ្យលេងសិល្បៈនោះនាងថានោះ​ជារឿងមិនពិតព្រោះ​ពេលនេះនាងមិនទាន់មានម្ចាស់​ចិត្ត​ហើ​យ​ក៍គ្មានរងសម្ពាធពីអ្នកណាម្នាក់ដែរ៕

RELATED ARTICLES